សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ប្រចាំ​សប្ដាហ៍ក្នុងប្រទេសកម្ពុជា​



ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​អាជីវកម្ម​របស់​លោក​អ្នក​ ថ្ងៃ​នេះ​Bizkhmer​សូម​លើក​យក​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា ពី​ស្ថាប័ន​សារព័ត៌មាន​ល្បីៗ​នឹង​គួរ​ឲ្យ​ទុក​ចិត្តមួយ​ចំនួន​នៅ​កម្ពុជា។

យោង​តាម​កាសែត រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី កម្ពុជា​-​ចិន​ឯកភាព​នឹង​បង្កើត​មជ្ឈមណ្ឌល​សន្ធាន​កម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា៖ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​បាន​ឱ្យ​ដឹង​ថា​ នា​ថ្ងៃ​ខាងមុខនេះ​កម្ពុជា​-​ចិន​បាន​ឯកភាពគ្នា​ក្នុងការ​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​សន្ធានកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅក្នុង​ក្រសួងយុត្តិធម៌​ដើម្បី​ផ្ដល់នូវ​ការ​សម្រប​សម្រួល​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អ្នក​វិនិយោគ​នៅ​កម្ពុជា​ជាពិសេស​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ (​ប្រឹក្សា​ផ្នែក​ច្បាប់​)។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​កាសែត ភ្នំពេញ​ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី រដ្ឋាភិបាល​ប្រមូល​​ពន្ធ​​បាន​ជាង​​​​ ​១,​៥ ​​ពាន់​លាន​ដុល្លារ ក្នុង​​ឆមាស​ទី​១ ឆ្នាំ​នេះ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​​ប្រមូល​​ចំណូល​ពន្ធ​អាករ​​បាន​ជាង ​១,៥ ពាន់​លាន​ដុល្លារ​ ​ក្នុង​​ឆមាស​ទី១​ ឆ្នាំ ២០១៩​​ កើន​ឡើង​ជាង ​៣២៤​ លាន​ដុល្លារ ​​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អគ្គនាយកដ្ឋាន​ពន្ធដារ​ពី​ល្ងាច​​ថ្ងៃ​ពុធ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត កោះ​សន្តិភាព​ វិញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី រោងចក្រ​ថ្មី​ជាង​៣០ បណ្ដាក់​ទុន​វិនិយោគ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ខណៈ EBA ស្ថិត​ក្នុង​ដំណាក់កាល​មិន​ច្បាស់លាស់៖ ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​មហាជន​ភាគច្រើន​មើល​ឃើញ​ថា​វិស័យ​មួយ​នេះ​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ ឬ​អាច​នឹង​បាត់បង់​ភាព​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​បណ្ដាក់​ទុន​បង្កើត​រោងចក្រ​ថ្មី​នៅ​កម្ពុជា ព្រោះ​វិស័យ​សំខាន់​មួយ​នេះ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​គម្រោង​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ពី​សហភាព​អឺរ៉ុប ។ សូម​ចុចទីនេះដើម្បីអានព័ត៌មានលម្អិត

ចុង​ក្រោយ​សាព័ត៌មាន ខ្លីខ្លី កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី កម្ពុជា​ចង់នាំ​អង្ករ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រី​ក្រសួងពាណិ​ជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូស​បញ្ជាក់​ថា កម្ពុជា​មានបំណងនាំ​អង្ករក្រអូប «ផ្កាម្លិះអង្គរ»​ ដែលទទួលបាន​ចំណាត់​លេខ១ កាលពីឆ្នាំ​២០១៨ ទៅកាន់​ប្រទេសឥណ្ឌូណេស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និងពង្រឹង​កិច្ចសហការ​លើឧស្សាហកម្ម​ផលិតសម្ភារ និង​គ្រឿង​បង្គុំទោចក្រយាន​នៅក្នុង​ប្រទេស ព្រមទាំង​អភិវឌ្ឍ​ឧស្សាហកម្ម​គាំទ្រ​សម្រាប់​ការផលិត​ទោចក្រយាន ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុងស្រុក​សម្រាប់​ផលិតផល​នេះ និងនាំចេញ​ផលិតផល​សម្រេច ១០០% ទៅកាន់​ទីផ្សារ​អន្តរជាតិ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ដដែល​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី កាណាដា គ្រោង​ទិញ​សំលៀកបំពាក់​ពី​កម្ពុជា​ក្នុង​តម្លៃ​ជាង៩១លាន​ដុល្លារ ដែល​ខ្ពស់​ជាង​ការ​បញ្ជាទិញ​ពី​ចិន៖ ប្រទេស​កាណាដា មាន​គម្រោង​ទិញ​ផលិតផល​សំលៀកបំពាក់​ពី​កម្ពុជា ក្នុង​តម្លៃ​ទឹកប្រាក់​ជាង ៩១លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៩ និង​២០២០ ដែល​ខ្ពស់​ជាង​ការ​បញ្ជាទិញ​ពី​ប្រទេសចិន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន Reitman's Global Sourcing on Garment ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

X
5s