ក្ដៅៗ Facebook កំពុងចេញវិធានការលុបចោលគណនីក្លែងក្លាយរាប់ពាន់ក្នុងពិភពលោក​



យោងតាមសារព័ត៌មានរបស់ Reuters បានឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមហ៊ុនបណ្ដាញសង្គមយក្សអាមេរិក Facebook Inc បានប្រកាសថាក្រុមហ៊ុនខ្លួនបានលុបចោលជាង ១៨០០ គណនីនិងទំព័រហ្វេសបុក (Facebook Page) ក្នុងប្រទេសថៃ ប្រទេសរុស្សី ប្រទេសអ៊ុយគ្រែន និងប្រទេសហុងឌូរ៉ាស ដោយក្រុមហ៊ុននេះបានប្រកាសថានេះជាវិធានការដើម្បីចាត់ការលើការបោកបញ្ឆោតនៃការឃោសនានយោបាយ និងការរំលោភបំពានលើសេវាកម្មផ្សេងៗទៀតរបស់ខ្លួន។

Social Network, Facebook, Network, Connection

នៅទូទាំងប្រទេសទាំងបួន គណនី Facebook សរុបចំនួន ២៩៤ គណនី ១៥០៩ ទំព័រហ្វេសបុក និង ៣២ ក្រុម ត្រូវក្រុមហ៊ុន Facebook លុបចោលដើម្បីសម្របសម្រួលឥរិយាបថមិនត្រឹមត្រូវ ដែលក្រុមហ៊ុននេះហៅថា “coordinated inauthentic behavior” ‍‍‌‌‌។ ហើយមានគណនី ទំព័រ និងក្រុមជាង ២៧៤០០០ ទៀតដែលកំពុងតែស្ថិតក្នុងរ៉ាដារបស់ក្រុមហ៊ុនយក្សនេះដែលអាចនឹងមានវាសនាដូចគណនី ទំព័រ និងក្រុមមួយចំនួនទៀតដែលក្រុមហ៊ុន Facebook បានធ្វើការលុបចោលចេញ។

Web Design, Facebook, Facebook Page, Small Business

ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះកំពុងវាយលុកគណនីជាច្រើននៅលើទូទាំងពិភពលោកបន្ទាប់ពីទទួលបានការព្រមាននិងដាស់តឿនពីសំណាក់រដ្ឋាភិបាលនិងក្រុមសិទិ្ធមនុស្សនៅជុំវិញពិភពលោកចំពោះការយឺតយ៉ាវក្នុងការបង្កើតវិធានការឱ្យបានឆាប់រហ័សដើម្បីប្រយុទ្ធប្រឆាំងនឹងមាតិកាជ្រុលនិយម និងប្រតិបត្តិការឃោសនាដែលបង្កចលាចលតាមបណ្ដាញសង្គមមួយនេះ។

Ransomware, Cybersecurity, Cyber, Security, Computer

លោក Nathaniel Gleicher ប្រធានផ្នែកគោលនយោបាយ Cybersecurity Policy បានប្រាប់សារព័ត៌មាន Router ថា “មានពួកជនមួយចំនួនកំពុងប្រើបណ្តាញគណនីក្លែងក្លាយដើម្បីបំភាន់ភ្នែកសាធារណជនថាពួកគេជានរណានិងកំពុងធ្វើអ្វី” ។ លោក Gleicher បានបន្តទៀតថា Facebook បានចាត់វិធានការដោយផ្អែកលើឥរិយាបទបោកបញ្ឆោតជារឿយៗហើយមិនមែនផ្អែកលើលក្ខណៈនៃខ្លឹមសារដែលពួកគេបានបង្ហោះលើបណ្ដាញនេះទេ។ ហើយគណនីមួយចំនួនដែលត្រូវបានលុបចេញនៅក្នុងប្រទេសថៃគឺបានប្រើអត្តសញ្ញាណក្លែងក្លាយដើម្បីផ្សព្វផ្សាយរឿងនយោបាយថៃ ទំនាក់ទំនងសហរដ្ឋអាមេរិក - ចិន ការតវ៉ានៅហុងកុង និងការរិះគន់សកម្មជនប្រជាធិបតេយ្យនៅប្រទេសថៃ។

លោក Gleicher បាននិយាយថា "យើងអាចកំណត់បានថាសកម្មភាពនៃបណ្តាញនេះត្រូវបានផ្សារភ្ជាប់ទៅនឹងបុគ្គលដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃដែលមានទំនាក់ទំនងទៅនឹងទស្សនាវដ្តី New Eastern Outlook ដែលជាកាសែតផ្តល់មូលនិធិដោយរដ្ឋាភិបាលរុស្ស៊ីនៅទីក្រុងម៉ូស្គូ" ។ ហើយគណនីនិងទំព័រមួយចំនួនក្នុងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនដែលពាក់ព័ន្ធនឹងនយោបាយអ៊ុយក្រែននិងបានរិះគន់រដ្ឋាភិបាលអ៊ុយក្រែនដោយប្រើគណនីក្លែងក្លាយ ក្លែងបន្លំជាអ្នកកាសែតឬមន្រ្តីយោធាត្រូវបានគេលុបចោលមុនការបោះឆ្នោតនៅអ៊ុយក្រែនកាលពីសប្តាហ៍មុន។

ឯនៅក្នុងប្រទេសហុងឌូរ៉ាស Facebook បាននិយាយថាខ្លួនបានលុបចោលគណនីក្លែងក្លាយនិងទំព័រនានាដែលបង្ហោះខ្លឹមសារវិជ្ជមានអំពីប្រធានាធិបតីប្រទេសនេះ ដែលជាសកម្មភាពមួយចំនួនត្រូវបានគ្រប់គ្រងដោយពួកជនដែលផ្សព្វផ្សាយឲ្យរដ្ឋាភិបាលនៃប្រទេសហុងឌូរ៉ាស។

Facebook បាននិយាយថាខ្លួនកំពុងបង្កើនល្បឿននៃការស៊ើបអង្កេតរបស់ខ្លួនទៅក្នុងគណនីក្លែងក្លាយនិងសម្របសម្រួលឥរិយាបថមិនត្រឹមត្រូវហើយខ្លួនបានប្រាប់ឲ្យដឹងថាក្នុងឆ្នាំ ២០១៩ នេះខ្លួនបានលុបចោលគណនី ទំព័រ និងក្រុមក្លែងបន្លំស្ទើរតែបីដងនឹងចំនួននៅក្នុងឆ្នាំ ២០១៨ មុននេះ៕

ដោយ៖ នឿន វណ្ណៈ

X
5s