សហគ្រិនវ័យក្មេងចំនួន ៥ រូបបានក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា(CYEA) ២០១៩
កម្មវិធីប្រកាសប្រគល់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងកម្ពុជាឆ្នាំ ២០១៩ ធ្វើឡើងកាលពីល្ងាចថ្ងៃទី ២០ កក្កដា ២០១៩ នៅសណ្ឋារគារសូហ្វីតែល ភ្នំពេញភីគីត្រា ក្រោមអធិបតីភាព ឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសហគ្រាសធុនតូចនិងមធ្យម។
ក្រៅពីនោះក៏មានការចូលរួមពី លោកឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេង កម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ជឿន វិចិត្រ សហប្រធានគម្រោងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា អ្នកស្រី សួន ជុឡា ប្រធានសភាយុវពាណិជ្ជករកម្ពុជា (JCI) ២០១៩ លោក ឧកញ៉ា សុខ ពិសិដ្ឋ ស្ថាបនិកក្រុមហ៊ុន G Gear Group រួមជាមួយឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
មានម្ចាស់អាជីវកម្មជាច្រើនដែលបានចូលរួមប្រកួតប្រជែងកម្មវិធីសហគ្រិនឆ្នើមកម្ពុជានេះ តែមានសហគ្រិនតែ ១១ រូបប៉ុណ្ណោះដែលអាចឈានជើងមកដល់វគ្គផ្តាច់ព្រ័ត។ ក្នុងចំណោមបេក្ខភាពចំនួន ១១ រូបនោះ មានតែ ៥ រូបទេដែលបានក្លាយជាសហគ្រិនកំពូលលើវិស័យខុសៗនៃអាជីវកម្ម ហើយបេក្ខភាពទាំង ៥ រូបបានទទួលពានជ័យលាភីលើវិស័យនីមួយៗមានដូចជា៖
ពានរង្វាន់សហគ្រិនផ្នែកបច្ចេកវិទ្យា បានទៅលើលោក ប៊ុន ផាក ស្ថាបនិក Camazoon និង Phzar.com
ពានរង្វាន់សហគ្រិនផ្នែកអាជីវកម្មចាប់ផ្តើមថ្មី បានទៅលើលោក ឡុង សុភ័ក្រ នាយកប្រតិបត្តិ SL Supplier Co.,Ltd
ពានរង្វាន់សហគ្រិនផ្នែកស្រ្តីឆ្នើម បានទៅលើ កញ្ញា ឃុន ពិសី ស្ថាបនិក Careers Finder (Cambodia) Co.,Ltd
ពានរង្វាន់សហគ្រិនផ្នែកសង្គម បានទៅលើ លោក ឆុន គឹមពិចិត្រ នាយកប្រតិបត្តិ Mekong Valley Co.,Ltd និងជាអ្នកគ្រប់គ្រងទូទៅ Hanchey Bamboo Resort
ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើម បានទៅលើ លោកឧកញ៉ា នួន ឬទ្ធី ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (Khmer Foundation Appraisal)។
គួរបញ្ជាក់ថា សហគ្រិនវ័យក្មេងទាំង ១១ រូបដែលមានសមត្ថភាពឈានជើងមកដល់វគ្គផ្តាច់ព្រ័តនេះមានដូចជា៖
១) លោក ប៊ុន ផាក ស្ថាបនិក Camazoon និង Phzar.com
២) លោក ឆុន គឹមពិចិត្រ នាយកប្រតិបត្តិ Mekong Valley Co.,Ltd និងជាអ្នកគ្រប់គ្រងទូទៅ Hanchey Bamboo Resort
៣) លោក ហេង ហុកឆាយ ស្ថាបនិក និងអ្នកគ្រប់គ្រងទូទៅ Prima
៤) កញ្ញា ឃុន ពិសី ស្ថាបនិក Careers Finder (Cambodia) Co.,Ltd
៥) លោក ឡុង សុភ័ក្រ នាយកប្រតិបត្តិ SL Supplier Co.,Ltd
៦) ទន្តបណ្ឌិត ណាម ចំណាន នាយកគ្រប់គ្រង Melvin Dental
៧) កញ្ញា ញឹម សុរីដា ស្ថាបនិក និងជានាយកប្រតិបត្តិ De Latusia
៨) អ្នកស្រី ណុប ចិន្តា ស្ថាបនិក និងនាយកប្រតិបត្តិ WLG Electronic
៩) ឧកញ៉ា នួន ឬទ្ធី ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនអចលនទ្រព្យខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (Khmer Foundation Appraisal)
១០) អ្នកស្រី ពង្ស លឹមសាន ស្ថាបនិក និងនាយកប្រតិបត្តិពេទ្យយើង (FWTA)
១១) លោក សួន ប៊ុនថន ស្ថាបនិក និងជានាយកប្រតិបត្តិ Light Bridge School Service៕
ដោយ៖ យ៉ាយ៉ា