សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចប្រចាំសប្ដាហ៍ក្នុងប្រទេសកម្ពុជា
ដើម្បីជាជំនួយដល់ការសម្រេចចិត្តធ្វើអាជីវកម្មរបស់លោកអ្នកBizkhmerសូមលើកយកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសកម្ពុជា ពីស្ថាប័នសារព័ត៌មានល្បីៗនឹងគួរឲ្យទុកចិត្តមួយចំនួន។
យោងតាមកាសែតភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង $៥២ លាន រយៈពេល ៧ ខែនេះ៖ ប្រទេស ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងសរុបជាង ៥២ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពខាងលើកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយពី តំបន់ភ្នំបូកគោនឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ និងទេសចរណ៍៖ រដ្ឋាភិបាលសម្រេចដាក់ឲ្យអភិវឌ្ឍតំបន់បូកគោជាទីក្រុងឆ្លាតវៃ និងជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងក្លាយជាទីតាំងផ្សារភ្ជាប់តំបន់ឆ្នេរនៃច្រករបៀងទេសចរណ៍ភាគខាងត្បូង។ នេះបើតាមអនុក្រឹត្យស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់គោលគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ។ គម្រោងនេះនឹងអភិវឌ្ឍតំបន់បូកគោទៅជាទីក្រុងឆ្លាតវៃ ទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ពាណិជ្ជកម្ម ធុរកិច្ច និងលំនៅឋាន។ នេះបើយោងតាមអនុក្រឹត្យ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់ សែតកោះសន្តិភាពកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លង បានចេញផ្សាយអំពី កម្ពុជា-កូរ៉េចាប់ផ្ដើមស្រាវជ្រាវពីការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា៖ ដើម្បីឱ្យទីផ្សារអន្តរធនាគារនៅ ក្នុងស្រុកមានដំណើរការទៅមុខប្រកបដោយភាពរលូននិងកាន់តែមានប្រសិទ្ធភាពពីមួយពេលទៅមួយពេល ធនាគារជាតិនៃកម្ពុជា ហៅកាត់ NBC និងធនាគារកណ្តាលកូរ៉េចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវរួមគ្នាទៅលើប្រធានបទ«ការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា»។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយទៀតយោងតាមសារព័ត៌មានខ្លីខ្លី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយទាក់ទងនឹងគម្រោងរោងចក្រកាត់ដេរ ផលិតកេសកាតុង និងស្រោមដៃតម្លៃជាង ១១លានដុល្លារ បានការយល់ព្រមពី CDC។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយគឺបើតាមសារព័ត៌មាន Bizkhmer បានចេញផ្សាយអំពី សិង្ហបុរីសង្ឃឹមថាកម្ពុជានឹងអាចនាំចូលទំនិញទៅទីផ្សារខ្លួនបានកាន់តែច្រើនជាងមុន៖ «ការនាំចេញរបស់កម្ពុជាមកកាន់សិង្ហបុរីនៅមានកម្រិតតិចតួចនៅឡើយ» នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ឆាន ឈុនស៊ីង រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។ ឯកឧត្ដមបន្តថា ទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ម្ហូបសមុទ្រ សុទ្ធតែជាទំនិញដែលសិង្ហបុរីត្រូវការ ដូច្នេះឯកឧត្ដមសង្ឃឹមខ្ពស់ ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបនៃដំណើរទស្សនកិច្ចការងាររបស់ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នាទឹកដីសិង្ហបុរី។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន