សម្រង់សម្ដីទាំង​៧ឃ្លា និយាយអំពីភាពជាអ្នកមាន ភាពជាមហាសេដ្ឋី​



ចង់ក្លាយជាមហាសេដ្ឋី ប្រាក់រាប់មិនអស់មិនមែនជារឿងងាយស្រួលដែលមនុស្សគ្រប់គ្នាសុទ្ធតែធ្វើបាននោះទេ។ អ្នកត្រូវប្រឹងប្រែង រៀនសូត្រ ធ្វើរឿងច្រើនណាស់។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង​៧ឃ្លារបស់និយាយអំពីភាពជាអ្នកមាន ភាពជាមហាសេដ្ឋី  ដែលលោកអ្នកគួរដឹង៖

១) ខ្ញុំនឹងប្រាប់អ្នកអំពីរបៀបក្លាយជាអ្នកមាន។ អ្នកត្រូវបិទទ្វារ។ អ្នកត្រូវភ័យខ្លាចពេលអ្នកដទៃកំពុងតែលោភលន់ អ្នកត្រូវចេះលោភលន់ពេលអ្នកដទៃមានភាពភ័យខ្លាច។ Warren Buffet

២) ក្នុងជីវិតនិងអាជីវកម្ម ប្រសិនបើអ្នកចង់ទៅលឿន អ្នកត្រូវទៅម្នាក់ឯង ប៉ុន្តែប្រសិនបើអ្នកចង់ទៅបានឆ្ងាយ អ្នកត្រូវរកគ្នីគ្នា។ Bill Gates

៣) មនុស្សម្នាក់ៗសុទ្ធតែអាចក្លាយជាអ្នកមាន ប៉ុន្តែដើម្បីក្លាយជាមហាសេដ្ឋីអ្នកត្រូវធ្វើខ្លួនដូចជាអ្នកមើលផ្កាយ។ សម្លឹងមើលផ្កាយលើមេឃ ហើយរៀនពីវាឲ្យបានច្រើន។ John Pierpont Morgan

៤) រៀងរាល់ថ្ងៃខ្ញុំតែងតែងើបពីដេកហើយអានទស្សនាវដ្តីហ្វប ដើម្បីរកមើលអ្នកមានជាងគេក្នុងសហរដ្ឋអាមេរិក។ ប្រសិនបើខ្ញុំមិនស្ថិតក្នុងតារាងមហាសេដ្ឋីនោះទេ ខ្ញុំត្រូវទៅធ្វើការបន្តទៀត។ Vinnie Rege

៥) អ្នកក្រមានទូរទស្សន៍ធំៗ ប៉ុន្តែអ្នកមានវិញមានបណ្ណាល័យធំៗទៅវិញ។ Jim Rohn

៦) ឱកាសក្នុងការធ្វើជំនូញប្រៀបបីដូចជារថយន្តក្រុងដូច្នេះដែរ តែងតែមានរថយន្តក្រុងមកបន្តបន្ទាប់ជានិច្ច។ Richard Branson

៧) ការអប់រំទូទៅជួយឲ្យអ្នកចេះរស់នៅក្នុងសង្គម ប៉ុន្តែការអប់រំខ្លួនឯងធ្វើឲ្យអ្នកក្លាយជាអ្នកមាន។ Jim Rohn

ដោយ៖ លង់ វណ្ណៈ

 

 

X
5s