សម្រង់សម្ដីចំនួន ៧ឃ្លា ដែលនិយាយអំពីភាពផ្ទុយគ្នាក្នុងជីវិត​



មានឃ្លាមួយបានពោលឡើងថា «ភាពផ្ទុយគ្នាពុំមែនជាការប្រឆាំងគ្នានោះទេ តែគឺជាការបំពេញគ្នាទៅវិញទៅមក។» នៅពេលយើងពិចារណាពីជីវិតយើង នោះយើងនឹងសង្កេតឃើញថាបុគ្គលម្នាក់ដែលរឹងមាំ ជោគជ័យ និងមានបញ្ញាឈ្លាសវៃអាចប្រឈមនិងដោះស្រាយបញ្ហាក្នុងជីវិតបាន ទម្រាំតែគេមានថ្ងៃនេះ គេក៏បានឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់នៅជាប់ស្នាមដានជើងក្នុងដំណើរជីវិតរបស់គេដែរ។ បើគ្មានការលំបាក នោះអ្នកក៏មិនអាចស្គាល់ពីអត្ថន័យនៃសេចក្ដីសុខនោះដែរ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីចំនួន ៧ឃ្លា ដែលនិយាយអំពីភាពផ្ទុយគ្នាក្នុងជីវិត៖

១) «បក្សីដែលហោះហើរនៅខាងក្រៅទ្រុងទុក្ខសោកដែលមិនបានចូលទៅនៅខាងក្នុងទ្រុង ហើយបក្សីដែលនៅខាងក្នុងក៏មានចំណង់ស្មើគ្នានឹងចេញទៅខាងក្រៅដែរ។» Michel Eyquem De Montaigne

២) «ភាពផ្ទុយគ្នាឆក់ទាញរកគ្នា។» សុភាសិតឡាតាំង

៣) «សេចក្ដីសុខរបស់បុគ្គលម្នាក់គឺជាសេចក្ដីទុក្ខរបស់បុគ្គលម្នាក់ទៀត។» សុភាសិតប្រេស៊ីល

៤) «ភាពផ្ទុយគ្នាពុំមែនជាការប្រឆាំងគ្នានោះទេ តែគឺជាការបំពេញគ្នាទៅវិញទៅមក។» Niels Bohr

៥) «មនុស្សភាគច្រើនគិតថាជោគជ័យនិងបរាជ័យផ្ទុយគ្នា តែតាមពិតវាគឺជាលទ្ធផលដែលកើតចេញពីដំណើរការតែមួយប៉ុណ្ណោះ។» Roger Von Oech

៦) «កំហុសរបស់បុគ្គលម្នាក់គឺជាមេរៀនរបស់បុគ្គលម្នាក់ទៀត។» សុភាសិតម៉ាល់តា

៧) «ភាពសាមញ្ញនិងភាពស្មុគស្មាញត្រូវការគ្នាទៅវិញទៅមក។»

ដោយ៖ ស្រីពៅ

X
5s