វិធីសាស្រ្តទាំង ៥ នេះជួយអ្នកធ្វើការក្រោមសម្ពាធបានយ៉ាងល្អ​



មានទេអ្នកធ្វើការទាំងអស់គ្នាដែលមិនធ្លាប់រងសម្ពាធ គឺវាគ្មានទេទោះបីមិនច្រើនក៏តិច ថ្វីបើធ្វើការក្នុងក្រុមហ៊ុនមួយល្អ មានមេល្អតែងមានអធ្យាស្រ័យ បូករួបជាមួយមិត្តរួមការងារល្អទៀតក៏អ្នកនៅតែមានរងសម្ពាធការងារដែរ។ 

ជាទូទៅ សម្ពាធគឺជាអារម្មណ៍តានតឹងដែលអ្នកទទួលបានពីការងារប្រចាំថ្ងៃ វាជម្រុញឲ្យយើងមានអារម្មណ៍ថាធុញថប់បន្តិចម្តងៗ ដូចជាការសន្សំពិន្ទុពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើអ្នកមិនចេះរំសាយវាចោលខ្លះទេ។ តើធ្វើយ៉ាងណាទៅដើម្បីឲ្យខ្លួនឯងអាចបន្តធ្វើការក្រោមសម្ពាធបានល្អនោះ? 

១) ប្រាប់ខ្លួនឯងថា គ្រប់មនុស្សសុទ្ធតែត្រូវធ្វើការដោយរងសម្ពាធទាំងអស់

មិនបានលើកទឹកចិត្ត ហេតុអ្វីបានជាត្រូវនិយាយបែបនេះជាមួយខ្លួនឯងទៅវិញ? តែត្រូវចាំថា ឃ្លាមួយនេះជាពាក្យលើកទឹកចិត្តខ្លួនឯងធំធេងបំផុត បើយើងលំបាកប៉ុននេះមើលអ្នកដទៃមើលគឺគេលំបាកជាងយើងទៀត ចុះហេតុអ្វីគ្រាន់តែជួបបញ្ហាបែបនឹងតស៊ូជំនះវាមិនបាន?

២) វាយតម្លៃបញ្ហា និងហានភ័យដែលអ្នកទទទួលបាន

ពេលរៀនចេះវាយតម្លៃបញ្ហា យើងប្រាកដជាបានដឹងថាបញ្ហានោះមានតម្លៃប៉ុនណា ហើយបានផ្តល់មេរៀនច្រើនកម្រិតណាដល់យើង ហើយអ្នកច្បាស់ជាដឹងពីវិធីសាស្រ្តក្នុងការក្តោបក្តាប់សម្ពាធ។ ពេលណាយើងស្គាល់វាច្បាស់ មានអ្វីដែលយើងត្រូវខ្លាចក្នុងការដោះស្រាយវា អ្វីដែលសំខាន់វាជួយឲ្យអ្នកឆ្លាតជាងមុន។

៣) រៀបចំផែនការទុកជាមុន ហើយបង្កើតសំនួរសម្រាប់ខ្លួនឯងថា “ចុះបើ…”

ផែនការដំបូងរបស់អ្នកអាចផ្លាស់ប្តូរពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ដូច្នេះទើបអ្វីៗតែងទាមទារឲ្យអ្នករៀបចំផែនការជាមុន ហើយភ្ជាប់ជាមួយនឹងសំនួរ “ចុះបើ” ពេលនោះអ្នកនឹងត្រៀមផែនការបន្ទាប់ដើម្បីទប់ទល់ប្រសិនបើវាកើតឡើងមែន។ រៀនបង្កើតជម្រើសសម្រាប់ខ្លួនឯង កុំចាំតែជម្រើសផ្លូវមួយដើម្បីសម្រេចផែនការ។

៤) រក្សាការគ្រប់គ្រងខ្លួនឯង

ប្រតិកម្មរបស់អ្នកចំពោះបញ្ហាប្រឈមផ្សេងៗ គឺជាផ្នែកមួយនៃដំណើរការរៀនសូត្រហើយជួនកាលវាចាំបាច់ក្នុងជួយអ្នកប្រឆាំងនឹងបញ្ហា។ សួរខ្លួនឯងថាតើអ្នកចង់បានភាពជោគជ័យទេ បើពិតជាចង់ជោគជ័យមែនត្រូវជំនះនឹងការលំបាកឲ្យបាន។ ធ្វើបែបនេះទើបជួយអ្នកក្នុងការគ្រប់គ្រងខ្លួនឯង និងដោះស្រាយបញ្ហាចំពោះមុខបាន។ 

៥) ធ្វើអ្វីមួយដើម្បីអ្វីៗគ្រប់យ៉ាង

ហេតុអ្វីបានជាធ្វើអ្វីមួយដើម្បីគ្រប់យ៉ាងបាន? វាជាចំនុចមួយនៃភាពជាអ្នកដឹកនាំ ព្រោះអ្វីដែលអ្នកកំពុងជួប សម្ពាធក្នុងការងារថ្ងៃនេះនឹងជួយអ្នកប្រឈម និងដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងល្អ។ ប្រសិនបើអ្នកអាចគ្រប់គ្រងលើសម្ពាធក្នុងសង្វៀនតែមួយបាន អ្នកមិនខ្លាចនឹងប្រឈមជាមួយបញ្ហាដែលអាចនឹងកើនឡើងនៅពេលបន្ទាប់ ហើយអ្នកក៏មានសមត្ថភាពផ្លាស់ប្តូរបញ្ហាទាំងនោះទៅជាអ្វីមួយដ៏ល្អសម្រាប់ជីវិតអ្នកនៅពេលអនាគតក៏ថាបាន។ បញ្ហាធំប៉ុនណាក៏មិនក៏មិនអាចយកឈ្នះការតាំងចិត្តរបស់អ្នកបានដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s