សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្ដាហ៍
ថ្ងៃនេះBizkhmerសូមបង្ហាញជូនលោកអ្នកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជាប្រចាំសប្តាហ៍ ដើម្បីផ្ដល់ជាចំណេះដឹងនិងជំនួយដល់ការធ្វើអាជីវកម្មរបស់លោកអ្នក។ ខាងក្រោមនេះគឺជាព័ត៌មានសេដ្ឋកិច្ចសំខាន់ៗដែលដកស្រង់ចេញពីស្ថាប័នព័ត៌មានក្នុងស្រុកល្បីៗមួយចំនួនដូចជា កាសែតកោះសន្តិភាព រស្មីកម្ពុជា សារព័ត៌មានខ្លីខ្លី និង KhmerTimes។
តាមកាសែត កោះសន្តិភាព កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ពាណិជ្ជកម្មកម្ពុជា-អាឡឺម៉ង់កើនជាង១ពាន់លានដុល្លារ ខណៈប្រទេសនេះជាម្ចាស់ជំនួយដ៏សំខាន់សម្រាប់កម្ពុជា៖ ថ្វីត្បិតកម្ពុជានិងអាឡឺម៉ង់មានចម្ងាយមួយចំហៀងផែនដីម្នាក់ក៏ដោយតែទំនាក់ទំនងរវាងពាណិជ្ជកម្ម ការទូតរវាងប្រទេសទាំងពីរហាក់នៅជិតគ្នា ជាក់ស្ដែងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាឡឺម៉ង់បានកើនឡើងដល់ជាង១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈប្រទេសអាឡឺម៉ង់ក៏ជាប្រទេសម្ចាស់ជំនួយដ៏សំខាន់មួយសម្រាប់កម្ពុជាផងដែរ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀត សម្រាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅបានចេញផ្សាយអំពី អេមរុ ចុះកិច្ចព្រមព្រៀង $១៥ លាន អភិវឌ្ឍស្រូវសរីរាង៖ ក្រុមហ៊ុននាំចេញអង្ករ អេមរុ រ៉ាយស៍ និងជាក្រុមហ៊ុនផលិតស្រូវសរីរាង្គឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលកម្ចីជាង ១៥ លានដុល្លារ ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីពង្រីកការនាំចេញអង្ករសរីរាងឲ្យបាន ៥ ម៉ឺនតោន ក្នុងមួយឆ្នាំ។ នេះបើយោងតាម លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍។ អេមរុ រ៉ាយស៍ និង IFC បានចុះហត្ថលេខាផ្តល់កម្ចី កាលពីថ្ងៃទី ២៦ មិថុនា។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់ សារព័ត៌មានខ្លីខ្លី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ខេត្តព្រះសីហនុនឹងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស "គំរូពហុបំណង"៖ រាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលនៃការសិក្សាបឋមស្តីពីការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍនិងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀត តាមកាសែត KhmerTimes កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី រដ្ឋាភិបាលនឹងផ្តល់ដីទំហំ ៤ម៉ឺនហិកតាដើម្បីដាំឫស្សី និងផ្តៅ៖ ព្រឹទ្ធសភាកាលពីថ្ងៃអង្គារបានយល់ព្រមផ្តល់ដី ៤ម៉ឺនហិកតា ដើម្បីលើកទឹកចិត្តដល់កសិករឱ្យធ្វើការដាំដុះឫស្សី និងផ្តៅ ព្រមទាំងបង្កើតបណ្ដាញទីផ្សារអន្ដរជាតិដើម្បីលក់ផលិតផល។ ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងមួយ ដែលត្រូវបានបង្ហាញដោយរដ្ធមន្រ្តីក្រសួងកសិកម្ម លោក វ៉េង សាខុន ដើម្បីបង្កើតបណ្តាញទំនាក់ទំនងអន្តរជាតិសម្រាប់ដំណាំឫស្សី និងផ្តៅនៅថ្នាក់ជាតិ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយយោងតាម កាសែត កម្ពុជាថ្មី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយច្បាប់សារពើពន្ធ សម្រាប់សហគ្រាសអ្នកជាប់ពន្ធធំ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យ និងសវនកម្ម” និង “បច្ចុប្បន្នភាព នៃច្បាប់សារពើពន្ធ” សម្រាប់សហគ្រាសអ្នកជាប់ពន្ធ ដែលសិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីសហគ្រាសអ្នកជាប់ពន្ធធំប្រមាណជាង៣០០នាក់។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត