សហគ្រិន​ស្រ្តី​គួរ​បង្កើន​ទំនាក់​ទំនង​ក្នុ​ងសង្គម​ឲ្យ​បាន​ខ្លាំង​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យយូរ​អង្វែង​​​



ភាពស្មើរគ្នានៃសិទ្ធិរវាងស្រ្តីនិងបុរស ជារឿងមួយដែលសង្គមកំពុងចាប់អារម្មណ៍និងយកចិត្តទុកដាក់។ នៅក្នុងសង្គម សហគ្រិនជាស្រ្តីមានមិនច្រើនឡើយ ទោះបីមានការបើកសិទ្ធិនានាក៏ពិតមែនក៏គេនៅតែសង្កេតឃើញថាចំនួនសហគ្រិនស្រ្តីនៅមានចំនួនតិចដដែល។

ដើម្បីលើកកម្ពស់ស្រ្តី និងលើកទឹកចិត្តឲ្យស្រ្តីដទៃទៀតឲ្យមានគំនិតជាសហគ្រិន និងមានជំហររឹងមាំឡើង ស្រ្តីដែលជាសហគ្រិនជោគជ័យគួរបើកចំហរពីការពិភាក្សាជាសកលជាមួយពួកគេ។ ហេតុអ្វីចាំបាច់ឲ្យស្រ្តីដែលជាសហគ្រិនធ្វើការបើកចំហរការពិភាក្សាជាសកលបែបនេះ? ចម្លើយ និងហេតុផលមានមួយសំខាន់បំផុតគឺ ស្រ្តី ក៏ដូចជាសហគ្រិនវ័យក្មេងជំនាន់ក្រោយកំពុងធ្វើការផ្តោតសំខាន់លើការកសាងបណ្តាញទំនាក់ទំនងដើម្បីឲ្យខ្លួនឯងអាចស្វែងរកឱកាសនៃភាពជោគជ័យ និងអភិវឌ្ឍន៍ខ្លួនឯង។

ការគាំទ្រអ្នកដទៃពិសេសស្រ្តីដូចគ្នា ជារឿងមួយល្អបំផុតព្រោះអ្នកទាំងអស់ដែលត្រូវការការគាំទ្រពីអ្នកគាត់មានអារម្មណ៍ថា គាត់ម៉េចនឹងអាចពិភាក្សាបញ្ហាដែលកំពុងមាន ទាំងបញ្ហាផ្ទាល់ខ្លួន និងបញ្ហាអាជីវកម្មជាមួយមនុស្សដែលមានភេទផ្ទុយគ្នានោះ? ទោះបីជាគាត់អាចពិភាក្សាបានពិតមែន តែវាក៏មិនអាចមានការស៊ីជម្រៅដូចបានដោះដូរយោបល់ជាមួយមនុស្សដែលមានភេទដូចគ្នា រឹតតែអស្ចារ្យនិងមានភាពកក់ក្តៅទៀតប្រសិនបើពួកគាត់ធ្លាប់ឆ្លងកាត់បញ្ហាដូចគ្នាកន្លងមក។ 

ការដែលស្រលាញ់ និងចូលចិត្តជួយអ្នកដទៃមិនបានធ្វើឲ្យយើងខាតបង់អ្វីនោះទេ តែផ្ទុយទៅវិញវាបានជួយយើងក្នុងការជួយដល់សង្គម បានធ្វើបុណ្យ និងក្លាយជាមនុស្សល្អម្នាក់យ៉ាងពិតប្រាកដ។ លើសពីនេះ យើងអាចកសាងទំនាក់ទំនងកាន់តែច្រើនក្នុងសង្គម ដែលជាកត្តាល្អមួយសម្រាប់អ្នកក្នុងការរក្សាលំនឹង និងពង្រីកអាជីវកម្មឲ្យបានកាន់តែរីកចម្រើន៕

ដោយ៖ យ៉ាយ៉ា

 

X
5s