ខាងក្រោមនេះជាសម្ដីលើកទឹកចិត្តទាំង ១០ ដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នក
មនុស្សម្នាក់ៗត្រូវការការរំលឹកជាប្រចាំ ហើយការរំលឹកដ៏ល្អនោះគឺការអានសម្រង់សម្ដីរបស់បុគ្គលជោគជ័យ។ ខាងក្រោមនេះជាសម្ដីលើកទឹកចិត្តទាំង ១០ ដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នក៖
១) នៅពេលអ្នកពិតជាចង់ជោគជ័យមែន នោះអ្នកនឹងមិនបោះបង់ការប្រឹងប្រែងរបស់អ្នកឡើយ បើទោះបីស្ថិតក្នុងស្ថានការណាក៏ដោយ។ អនាមិក
២) កុំសោកស្ដាយនូវអ្វីដែលអ្នកបានធ្វើ ប៉ុន្តែអ្នកគួរតែសោកស្ដាយនូវអ្វីដែលអ្នកមិនធ្វើនៅពេលមានៅឱកាសទៅវិញទេ។ អនាមិក
៣) រឿងល្អកើតឡើងសម្រាប់មនុស្សដែលអត់ធ្មត់រង់ចាំ រឿងអស្ចារ្យកើតឡើងសម្រាប់មនុស្សដែលហ៊ានងើបគូទហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យរឿងអស្ចារ្យកើតឡើង។ អនាមិក
៤) ដើម្បីជោគជ័យ ភាពចង់ជោគជ័យរបស់អ្នកត្រូវតែធំជាងភាពភ័យខ្លាចបរាជ័យ។ – Bill Cosby
៥) កុំខ្លាចក្នុងការឈរសម្រាប់អ្វីដែលអ្នកជឿជាក់ បើទោះបីជាពេលខ្លះអ្នកឈរម្នាក់ឯងក៏ដោយ។ – Andy Biersack
៦) ខ្ញុំអរគុណចំពោះអ្នកដែលនិយាយថា «ទេ» មកកាន់ខ្ញុំ ដោយសារតែពួកគេនឹងហើយទើបធ្វើឲ្យខ្ញុំធ្វើវាម្នាក់ឯង។ – Albert Einstein
៧) វិធីតែម្យ៉ាងដើម្បីធ្វើកិច្ចការធំគឺត្រូវស្រលាញ់កិច្ចការដែលអ្នកធ្វើសិន។ ប្រសិនបើអ្នកមិនទាន់រកឃើញអ្វីដែលអ្នកស្រលាញ់ទេ អ្នកត្រូវតែបន្តស្វែងរកទៀត កុំបោះបង់។ – Steve Jobs
៨) ប្រសិនបើអ្នកមិនបង្កើតក្ដីសុបិនរបស់អ្នកនោះទេ អ្នកដទៃនឹងជួលអ្នកឲ្យបង្កើតក្ដីសុបិនឲ្យគេជាមិនខាន។ – Farrah Gray
៩) គ្មាននរណាម្នាក់សរសេរគម្រោងទុកបរាជ័យ ធាត់ ខ្ជិល ឬដាច់លុយនោះទេ ប៉ុន្តែរឿងទាំងនោះកើតឡើងនៅពេលអ្នកគ្មានគម្រោង។ – Larry Winget
១០) ច្បាប់ទី១នៃជីវិត៖ ធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ អនាមិក
ដោយ៖ លង់ វណ្ណៈ