សំនួរ​ទាំង​ ៥ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង ​មុន​សម្រេច​ចិត្ត​បើក​សាខាអាជីវកម្ម​​ថ្មី​​



"តើអ្នកគួរពង្រីក ឬក៏អត់?" នេះជាសំណួរដែលអ្នកជំនួញជោគជ័យទាំងឡាយត្រូវតែសួរខ្លួនឯងនៅពេលដែលអាជីវកម្មរីកចម្រើនទៅមុខ។ ការបើកសាខាថ្មីតែងតែជាចំណង់ឬក្តីប្រាថ្នារបស់អ្នកជំនួញគ្រប់រូប។ ពួកគេអាចមានអតិថិជនកាន់តែច្រើន និងរកចំណូលបានកាន់តែច្រើន។ ក៏ប៉ុន្តែ ការបើកសាខាមិនមែនងាយស្រួយទេ វាប្រឈមនឹងគ្រោះថ្នាក់។ ដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តបើកសាខាថ្មី អ្នកគប្បីសួរខ្លួនឯងនឹងស្វែងយល់តើអ្នកត្រៀមខ្លួនហើរឬនៅ។

១) តើសាខាដំបូងរបស់អ្នករឹងមាំដែរឬទេ?៖ ការផ្លាស់ប្តូរក្នុងជំនួញរបស់អ្នក គឺមានភាពគ្រោះថ្នាក់។ អ្នកគួរតែមានទំនុកចិត្តនៅសាខាដំបូងមុនពេលអ្នកសម្រេចចិត្តបើកសាខាផ្សេងទៀត។ ខណៈពេលដែលសាខាថ្មីទើបចាប់ផ្ដើម អ្នកអាចនឹងត្រូវដកលុយពីសាខាទីមួយ។ ដូច្នេះហើយអ្នកត្រូវតែមានទំនុកចិត្តគ្រប់គ្រាន់។

២) តើទីតាំងល្អដែរឬទេ?៖ អ្វីដែលអាក្រក់នោះគឺ សាខាទីពីររបស់អ្នកប៉ះពាល់ដល់សាខាទីមួយ។ ជាធម្មតា គោលបំណងនៃសាខាទីពីរគឺបង្កើនចំណូល បង្កើនអតិថិជនមិនអីចឹងទេឬ? តែនៅពេលស្ថានភាពទីពីររបស់អ្នក មិនហ្នឹងនរ វាអាចប៉ះពាល់ដល់សាខាទាំងពីរ។

៣) តើអ្នកចែករំលែកការគ្រប់គ្រងដែរឬទេ?៖ អ្នកបានចំណាយពេលអស់ជាច្រើនដើម្បីរកប្រព័ន្ធគ្រប់គ្រងដែរដើរនៅសាខាទីមួយ។ នេះក៏មានន័យថា អ្នកមានគន្លឹះធ្វើឱ្យសាខាទីពីររបស់អ្នកជោគជ័យដូចគ្នា។ អ្នកមានវិធីក្នុងការដោះស្រាយបញ្ហានានា។ អ្នកគួរតែមានភាពជោគជ័យក្នុងសាខាទីពីរជាងសាខាទីមួយ។

៤) តើអ្នករកថវិកាពីណា?៖ ទោះបីជាវាមានសារៈសំខាន់ក្នុងការមានថវិកាគ្រប់គ្រាន់ តែអ្នកមិនគួរដកលុយច្រើនពេកពីសាខាទីមួយដែរ។ ការដកលុយពីសាខាទីមួយទៅស្ថាបនាសាខាទីពីរ គឺគ្រោះថ្នាក់ណាស់ ព្រោះថាវាអាចធ្វើឱ្យសាខាទីមួយរបស់អ្នកមានភាពចុះខ្សោយ និងប៉ះពាល់ដល់សាខាទាំងអស់ប្រសិនបើលោកអ្នកមិនមានថវិកាទប់ទល់គ្រប់គ្រាន់។

៥) តើអ្នកធ្វើឲសាខាទីពីរមានលក្ខណៈពិសេសដែរឬទេ?៖ វាមានលក្ខណៈពិសេសដែលអ្នកអាចធ្វើឲអតិថិជនអញ្ជើញ ទៅហាងអ្នកម្តងហើយម្តងទៀត។ ដូច្នេះហើយ អ្នកត្រូវតែប្រាកដថា អ្នកដឹងពីរូបមន្តពិសេស មួយនេះមុនពេលអ្នកបើកសាខាទីពីរ៕

ប្រែសម្រួល ៖ អ៊ឹង មួយយូ 

X
5s