សម្រង់សម្ដីទាំង ១០ឃ្លា ធ្វើឲ្យអ្នកមានភាពរឹងប៉ឹងផ្នែកខួរក្បាល​



សម្ដីរបស់បុគ្គលជោគជ័យ អាចជាគ្រឿងជំរុញ លើកទឹកចិត្តអ្នក ធ្វើឲ្យអ្នកមានក្ដីសង្ឃឹមបន្តដំណើរទៅមុខបន្តទៀត។ សម្រង់សម្ដីប្រៀបដូចជាថ្នាំប៉ូវ ដែលអ្នកគួរអានឲ្យបានជាប្រចាំ ដើម្បីឲ្យអ្នកក្លាហាន រឹងមាំ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លា ធ្វើឲ្យអ្នកមានភាពរឹងប៉ឹងផ្នែកខួរក្បាល៖

១) កុំព្យាយាមធ្វើជាមនុស្សជោគជ័យ ចូរធ្វើជាមនុស្សដែលមានតម្លៃ។  – Albert Einstein

២) គ្រាន់តែដឹងមិនទាន់គ្រប់ទេ អ្នកត្រូវអនុវត្ត គ្រាន់តែចង់មិនទាន់គ្រាន់តែ អ្នកត្រូវធ្វើ។ – Johann Wolfgang von Goethe

៣) មនុស្សដែលស្ទាក់ស្ទើរជាមនុស្សបរាជ័យ។

៤) សំណាងតែងតែឈរខាងមនុស្សដែលមានភាពក្លាហាន។ – Publius Terence

៥) អ្នកមិនអាចភ្ជួរស្រែដោយគ្រាន់តែមានគំនិតនោះទេ។ 

៦) បទពិសោធន៍គឺជាកូននៃការគិត ហើយការគិតគឺជាកូននៃសកម្មភាព។ – Benjamin Disraeli

៧) ប្រសិនបើគ្មានខ្យល់ទេ ទាញយកច្រវាមក។  – Latin Proverb

៨) អ្នកគឺជាអ្វីដែលអ្នកធ្វើដដែលៗ។ ភាពល្អឥតខ្ចោះមិនមែនជាសកម្មភាពទេ ប៉ុន្តែជាទម្លាប់។ – Aristotle

៩) ដំបូងអ្នកប្រាប់ខ្លួនអ្នកនូវអ្វីដែលអ្នកនឹងក្លាយជា បន្ទាប់មកធ្វើអ្វីដែលអ្នកត្រូវធ្វើ។ – Epictetus

១០) ភាពជោគជ័យ កើតឡើងបន្ទាប់ពីមានការខកចិត្ត។  – Henry Ward Beecher.

ប្រែសម្រួល៖ លង់ វណ្ណៈ

 

X
5s