តើរដ្ឋាភិបាលហ្វីលីពីនកាត់បន្ថយភាពក្រីក្រក្នុងប្រទេសដោយរបៀបណា?​



តួលេខមួយ​ក្នុង​ឆ្នាំ ២០១៥ បាន​បង្ហាញ​ថា ២១.៦% នៃ​ប្រជាជន​ហ្វីលីពីន​កំពុង​រស់​នៅក្រោម​បន្ទាត់​នៃភាព​ក្រីក្រ ដែល​អត្រា​នេះមាន​ការ​ធ្លាក់​ចុះ​ពី​ចំនួន ២៥.២% ក្នុង​ឆ្នាំ​ ២០១២​។ តែទោះ​ជា​យ៉ាង​ណា​ចំនួន​នេះ​វា​នៅ​តែ​បង្ហាញ​ពី​ភាព​ក្រី​ក្រ​នៅ​ឡើយ ដោយ​សារមួយ​ភាពប្រាំ (១/៥) នៃ​ប្រជាជន​ហ្វី​លីពីន​មាន​ជីវភាព​ទន់​ខ្សោយ​ និងច្រើន​ជាង ១០% ​កំពុង​រស់​នៅក្នុង​ជីវភាព​​ក្រី​ក្រ​ខ្លាំ​ង។

រដ្ឋា​ភិបាល​ហ្វី​លីពីន ក៏​ដូចជា​អង្គ​ការ​មិនមែន​រដ្ឋាភិ​បាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ក្នុ​ង​ការលើក​កម្ពស់​ជីវភាព​ប្រជាជន​ឲ្យ​ងើប​ចេញ​ពី​ភាពក្រី​ក្រ ហើយរដ្ឋា​ភិ​បាល​ក៏​មាន​បំនង​ធ្វើឲ្យ​អត្រា​នៃភាព​ក្រី​ក្រ​ប្រជាជន​ក្នុ​ងប្រទេស​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១៣% ទៅ ១៥% នៅ​ឆ្នាំ ២០២២ តាម​ផែន​ការ​អភិ​វឌ្ឍប្រាំឆ្នាំ ២០១៧-២០២២។ កំណើន​សេដ្ឋកិច្ច​បាន​ជួយ​ឲ្យ​ប្រជាជនក្នុង​ប្រទេស​ចេញ​ពី​ភាព​ក្រី​ក្រ​បាន​មួយ​ផ្នែក ដោយ​សារ​ពួកគេ​មានការ​ងារ​ធ្វើ​ក៏​ដូចជា​ឱ​កាស​ការងារច្រើន​ជាង​មុន​។ ​​

 

Source: Philippines Statistics Authority/Straits Times

រដ្ឋា​ភិ​បាល​ប្តេជ្ញា​ពង្រីក​គម្រោង 4Ps

4Ps ជាអ្វី​ទៅ? 4Ps សំដៅ​លើ Pantawid Pamilyang Pilipino Program ដែល​បាន​បង្កើតនៅ​ឆ្នាំ ២០០៨ ដោយ​អតីត​ប្រធានាធិបតី Arroyo ​ដើម្បី​ជាជំនួយ​ដល់​គ្រួសារ​ដែល​ក្រីក្រ​បំ​ផុត​ក្នុងប្រទេសទទួល​បានការ​អប់​រំ​និង​ ការការពារ​ផ្នែក​សុខភាព​។ កម្មវិធី​មួយ​នេះ​ចំណាយ​លុយ​អស់​ច្រើនណាស់​ដើម្បីកាត់​បន្ថយភាព​ក្រី​ក្រ​ ពលកម្ម​លើ​កុមារ និង​ជំរុញ​វិស័យ​អប់​រំ​។ ដើម្បី​ទទួល​បាន​ការ​ឧបត្តម្ភ​ គ្រួ​សារ​ដែល​ចាត់​ទុក​ថាជាជន​ក្រី​ក្រត្រូវបញ្ជូន​កូនៗរបស់​ពួកគេ​ទៅពិនិត្យ​សុខភាព និង​ចាក់​ថ្នាំ​បង្ការ​នៅ​មន្ទីរ​ពេទ្យ​​ ហើយ​ក្នុ​ងនោះ​គេ​សង្កេត​ឃើញ​ថា ៩៦.៥% ទទួល​បាន​សិទ្ធ​។ ៤.៣ លាន​គ្រួ​​សារ​នៃ​ប្រជាជក្នុ​​ងប្រទេសទទួលបាន​អត្ថ​ប្រយោជន៍​ពី​កម្ម​វិធីជំនួយ​នេះ​​ ៩៨% ​បាន​យក​កូន​ទៅ​ចុះឈ្មោះ​ចូល​រៀន​ (ក្មេង​ប្រមាណ ១០.២លាន​នាក់) ការពិ​និត្យ​សុខភាព​ និង​ការ​ផ្តល់​អាហារូប​ត្ថម្ភក៏​មានការ​កើន​ឡើង​។ ធនាគារពិ​ភព​លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ភាពក្រីក្រក្នុ​ងប្រទេស​ហ្វី​លីពីន​បាន​ធ្លាក់​ចុះ ១.៥%។ ដោយ​ឡែក​ប្រធានាធិ​​តីបច្ចុប្បន្ន​លោក​ ​ Rodrigo Duterte បាន​ប្តេជ្ញា​ពង្រីក​គ្រោង​ការណ៍​មួយ​នេះ​បន្ថែម ប៉ុន្តែ​មិនបាន​បញ្ជាក់ពី​ព័ត៌​មានលម្អិត​​ច្បាស់​លាស់​ណាមួយ​ឡើយ។ ជាង​នេះ​ទៅទៀតច្បាប់​ថែ​ទាំ​សុខភាពថ្មី​របស់​លោក​ ​ Duterte ទំនង​ជា​កាត់​បន្ថយ​សម្ពាធ​ដល់​ជន​ក្រី​ក្រ​ក្នុង​ប្រទេស​បាន​ច្រើន។

ច្បាប់​រៀប​ចំផែន​ការគ្រួសារ​ត្រូវ​ជួបរឿងបរាជ័យ

ក្នុង​ឆ្នាំ ២០១២ ​​រដ្ឋា​ភិ​បាល​បាន​អនុ​ម័ត្ត​ច្បាប់​ស្តី​ពីគ្រួសារ​មួយ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ពន្យាកំណើ​ត​ដោយ​ឥត​គិត​ថ្លៃ ការ​ពិនិត្យ​សុខភាព​ និង​ជំនួយ​ក្នុង​ការ​រៀប​ចំផែន​ការ​គ្រួសារ​សម្រាប់​អ្នក​ដែល​មាន​ជី​វភាព​ក្រី​ក្រ​បំផុត។ តែ​ច្បាប់​នេះគ្មាន​ប្រសិទ្ធិ​ភាព​ឡើយ​រហូត​ដល់​ឆ្នាំ ២០១៤ ដោយ​សារ​មានបញ្ហា​ផ្នែក​ច្បាប់។

 

ការ​បង្កើន​នូវ​លទ្ធ​ភាព​ពន្យារ​កំណើត​ដោយ​ឥ​ត​គិត​ថ្លៃ​នេះ​មានន័យ​ថា ការ​ពារ​នូវ​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃ​ដន្យ​ ដូច​នេះ​ទើប​ទាម​ទា​រឲ្យ​ប្រជា​ជនមានការ​យល់​ដឹង​ពី​ការ​ធ្វើ​ផែនការ​គ្រួសារ។ នាយក​ដ្ឋាន​សុខភាព​បាន​ព្យាករណ៍​ថា ស្វាមី​ ភរិយា​ប្រមាណ ៦លាន​គូ​ ដែល​នឹង​ត្រូវ​ការសេវាពន្យា​កំណើត​ ប៉ុន្តែ​វា​ខុស​ទាំង​ស្រុង​ពីការ​រំពឹង​ទុក​។​​​ ​​ ​កា​រត្រួត​ពិ​និត្យ​លើ​កំណើន​ប្រជាជនអាចកាត់​បន្ថយ​ធនធាន​មនុស្សពិតមែន​​ តែការ​បង្កើន​គុណ​ភាព​វិស័យ​អប់​រំ យក​ចិត្ត​ទុក​ដាក់​លើ​សុខ​មាល​ភាពមាតានិង​ទារក​ ជាកត្តា​មួយផ្តល់​ល​ទ្ធភាពគ្រប់​គ្រង​ធនធានមនុស្ស​​ដោយ​​ប្រសិទ្ធិ​ភាពនាពេលអនាគត។

បន្ថែម​ឱកាស​ការ​ងារលើស​ពី​ការងារ​កសិកម្ម​ជា​អ្វី​ដែល​គួរ​ធ្វើ​ដើម្បីជម្រុញ​សេដ្ឋ​កិច្ច​ និង​កាត់​បន្ថយ​ភាពក្រី​ក្រ។ ប្រជាជន​ជាង ៥០% ជា​អ្នក​រស់​នៅ​ជន​បទ ហើយ​អ្នក​ទាំង​នោះ​ក៏​ជា​អ្នក​ដែល​ងាយ​រក​គ្រោះ​ ងាយ​រង​ផល​ប៉ះ​ពាល់​ពី​គ្រោះ​ធម្ម​ជាតិ។ ៥០% នៃចំនួន​ប្រជាជន​មិនមែន​ជា​ចំនួន​តិចទេ មនុស្ស​រាប់​លាន​នាក់​ពឹង​ផ្អែក​លើ​កសិកម្ម​ជា​មធ្យោ​បាយ​រក​ចម្បង​បំផុត​ នៅ​ពេល​មានគ្រោះ​ធម្ម​ជាតិណា​មួយ​យាយី​ សេដ្ឋ​កិច្ច​ពួកគេ​នឹង​ត្រូវ​បាត់​បង់​ស្ទើរ​ទាំង​ស្រុង។ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​រដ្ឋា​ភិ​បាល​បាន​​កំពុ​ង​ធ្វើ​ទំនើប​កម្ម​សេដ្ឋ​កិច្ច កាត់​បន្ថយ​ការ​ពឹង​ផ្អែក​តែ​លើ​កសិកម្ម​។

 

ទោះ​ជា​យ៉ាង​ណា​​ក៏​ដោ​យ​ធនាគារ​ពិភព​លោក​បាន​ព្យាករណ៍​ថា មួយ​ផ្នែក​ដែល​ជាលទ្ធផល​នៃការផ្លាស់ប្តូរ​របស់រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើវិស័យ​កសិកម្មនេះ បាន​ធ្វើ​ឲ្យ​មនុស្ស​​​រហូត​ដល់ទៅ​ជាង​មួយ​លាន​នាក់​ត្រូវ​ដកចេញ​ពីភាព​ក្រីក្រក្នុង​មួយឆ្នាំ​នឹង។

អង្គ​ការ​មួយ​ចំនួន​ទៀត​ក៏​កំពុង​ចូល​រួម​ចំណែក​ជួយ​សង្គម​កាត់​បន្ថយ​ភាពក្រី​ក្រ

មូល​និធិ​អភិ​វឌ្ឍ​ន៍​កសិកម្ម​អន្តរជាតិ​ International Fund for Agricultural Development (IFAD) បានជួយ​ដល់​កសិករ​ក្នុ​ងការ​ស្វែង​រក​ទីផ្សារ​សម្រាប់​ផលិត​ផល​កសិកម្ម​របស់​ពួកគេ​ ផ្តល់​នូវ​បច្ចេក​ទេស និង​ដើម​ទុន​សម្រាប់​កសិកម្ម​តាំង​ពី​ឆ្នាំ ១៩៧៨ មក​ ហើយ​គម្រោង​នេះ​បាន​ចំណាយ​អស់ ៣២១.១ លាន​ដុល្លារសម្រាប់ ១.៨លាន​ក្រុម​គ្រួសារ។

Zero Extreme Poverty PH ២០៣០ ជា​គ្រោង​ការ​ណ៍​ថ្មី​ដែល​អង្គ​ការ​ក្រៅរដ្ឋាភិ​បាល​កំពុងប្រមូលធនធាននិងចំណេះដឹងក្នុងគោលបំណង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំងនៅក្នុងប្រទេសហ្វីលីពីន។

 

ទាំងអស់​នេះ​បាន​បង្ហាញ​ពី​ភាព​ខិត​ខំ​​ប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ហ្វី​លីពីន ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ប្រទេស​របស់​ខ្លួន​។

ដោយ​៖ យ៉ាយ៉ា​

X
5s