ប្រព័ន្ធអបរំរបស់ប្រទេសថៃ ស្ថិតនៅក្នុងភាពទន់ខ្សោយនៅឡើយ
ប្រព័ន្ធអប់រំនៅក្នុងប្រទេសថៃ មិនខុសគ្នាពីកម្ពុជាប៉ុន្មានទេ គ្រប់យ៉ាងត្រូវបានកំណត់ដោយរដ្ឋ សិស្សទាំងអស់ត្រូវមានវិន័យយ៉ាងតឹងរ៉ឹងចំពោះព័ណ៌សក់ ក្រចកដៃជើង ប្រវែងសក់ ស្រោមជើង និងការស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យទៅតាមអ្វីដែលបានកំណត់មក។
នៅក្នុងឆ្នាំ ២០១៤ ប្រទេសថៃបានជួបភាពវឹកវរនៅក្នុងសង្គមពាក់ព័ន្ធបញ្ហានយោបាយទាញទម្លាក់លោកស្រីនាយករដ្ឋមន្រ្ដី យ៉ីនឡាក់ ស៊ីនណាវ៉ាត់ត្រា ចេញពីដំណែង។ ដោយសារតែភាពចលាចល ភាពវឹកវរនៅក្នុងសង្គមក្រុមសិស្សនិស្សិតបានប្រមូលផ្ដុំគ្នាធ្វើចូលរួមឈឺឆ្អាលទៅនឹងបញ្ហាសង្គមមួយនេះ ទោះបីជាវត្ដមានរបស់ពួកគេ ជំទាស់នឹងច្បាប់ប្រឆាំងនឹងបញ្ហានយោបាយក៏ដោយ ។ ភាពអន់ថយនៃប្រព័ន្ធអប់រំបានថយចុះក្រោយពីកូដកម្មបានកើតឡើង។
យោងតាមអង្គការ UNICEF ប្រព័ន្ធអប់រំរបស់ថៃគឺស្ថិតនៅទន់ខ្សោយនូវឡើយ ឬហៅម្យ៉ាងទៀតថាស្ថិតនៅក្នុង ប្រភេទអាវុធធុនស្រាល។ ប្រទេសមួយនេះមើលទៅដូចជាមានខ្លាំងក្លាផ្នែកយោធា តែចំពោះប្រព័ន្ធអប់រំអាចនិយាយបានថាស្ថិតនៅក្នុងកម្រិតទន់ខ្សោយនូវឡើយ វាបានផ្សារភ្ជាប់ការខ្វះនូវធនធានមនុស្ស និងការអភិវឌ្ឍជាដើមសម្រាប់ប្រទេសថៃ។
កាលពីឆ្នាំ ២០១៥ វិទ្យាស្ថានជាតិគ្រប់គ្រងរដ្ឋបាល បានលើកឡើងថា បញ្ហាធំបំផុតរបស់ថៃគឺបញ្ហាប្រព័ន្ធអប់រំ ដែលសាធារណៈជនចង់ឃើញនូវការកែប្រែ។ យោងតាមរបាយការណ៍របស់ The Asian Correspondent បានបង្ហាញពីរបាយការស្ទាបស្ទង់មតិពីឳពុកម្ដាយនៅក្នុងប្រទេសថៃមានការយល់ដឹងមិនសូវជ្រៅជ្រះប៉ុន្មាននោះទេអំពីប្រព័ន្ធអប់រំនៅក្នុងប្រទេសរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះថៃបានព្យាយាមយ៉ាងសស្រាក់សស្រាំក្នុងការកែប្រែប្រព័ន្ធអប់រំរបស់ខ្លួនឲ្យរីកចម្រើនឡើងវិញ។ មួយវិញទៀតរដ្ឋាភិបាលថៃបានបានកែប្រែនូវប្រព័ន្ធគ្រប់គ្រងក្នុងវិស័យអប់រំ ដោយបែងចែកមន្រ្ដីគ្រប់គ្រងវិស័យអប់រំទៅតាមខេត្ដនីមួយៗទៅតាមខេត្ដដែលពួកមន្រ្ដីត្រូវកាន់កាប់ទៅតាមវិស័យទស្សនៈដែលពួកគេមាន។
ជាមួយនឹងរបត់នៃការរីករាលដាលនៃបណ្ដេញសង្គម វាបានឆ្លុះបញ្ជាំងឲ្យឃើញថាប្រព័ន្ធអប់រំរបស់ថៃសព្វថ្ងៃមានប្រឹងប្រែង និង គិតគូរច្រើនជាងមុនខ្លាំង។ នេះក៏ព្រោះតែថៃបានកែប្រែគោលនយោបាយមួយចំនួនដូចជា ប្រព័ន្ធនៃការគ្រប់គ្រងសាលា ម្យ៉ាងទៀតរដ្ឋមន្រ្ដីដែលទទួលបានការហ្វឹកហ្វឺននៃការគ្រប់គ្រងប្រព័ន្ធអប់រំពីអាមេរិក បានអនុញ្ញាតឲ្យសិស្សតូចៗឲ្យពួកគេមានសិទ្ធក្នុងការទម្លាក់សក់ មិនចាំបាច់ចងដូចមុន ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយរដ្ឋមន្រ្ដីនៃក្រសួងអប់រំក៏នូវជួបឧបសគ្គមួយចំនួនដូចជាបញ្ហាសង្គមនិងវប្បធម៌ជាច្រើនដែលធ្វើឲ្យរាំងស្ទះដល់ការកែលម្អប្រព័ន្ធអប់រំ។
បញ្ហាដែលធំជាងបញ្ហាទាំងអស់នោះទៀតគឺសិស្សថៃភាគច្រើនគ្មានការគិតដោយឯករាជ្យនោះទេ ពួកគេច្រើនស្ដាប់តាមគេ គិតតាមគេ ធ្វើអ្វីដែលគេបានប្រាប់ច្រើនជាងគិតខ្លួនឯង។ មានសំនួរតែងតែលើកឡើងថាតើកំណែទម្រង់ប្រព័ន្ធអបរំថ្មីនេះធ្វើបានជោគជ័យឬអត់ បើសិស្សនូវតែមានទស្សនៈបែបនេះ។
សម្រាប់គ្រួសារអ្នកមាននៅក្នុងប្រទេសភាគច្រើនពួកគេបញ្ចូនកូនពួកគេទៅរៀននៅក្រៅប្រទេសដើម្បីទទួលបានប្រព័ន្ធអប់រំល្អ។ មកដល់បច្ចុប្បន្នមានសិស្សប្រមាណជាង ៣០ម៉ឺននាក់ដែលបានបោះបង់ចោលការសិក្សារនៅត្រឹមថ្នាក់បឋមសិក្សាក្នុងប្រទេសថៃ៕
ដោយ៖ ច័ន្ទលាភ