ឥណ្ឌូនេស៊ីដាក់ផែនការដោះស្រាយបញ្ហាកាកសំណល់ផ្លាស្ទិកឲ្យបានត្រឹមឆ្នាំ ២០២៥
ក្នុងនាមជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ីក៏មានតំណែងជាប្រទេសដែលមានការបំពុលដោយសំណល់ប្លាស្ទិចកខ្លាំងជាងគេដែរក្នុងតំបន់មួយនេះ។ សំណល់ប្លាស្ទិកប្រមាណ ២០០,០០០ ត្រូវបានគេយកចេញពីមហាសមុទ្រកាលពីពេលកន្លងទៅ ក្នុងនោះទន្លេចំនួន ៤ នៅក្នុងប្រទេសនេះបានជាប់នៅក្នុងបញ្ជីទន្លេទាំង ២០ ដែលមានកម្រិតបំពុលពិភពលោកខ្លាំងជាងគេ។ តាមរូបភាពដែលបង្ហាញដោយ ASEAN Today បានឲ្យដឹងពីកាកសំណល់ប្លាស្ទិកកក្នុងមហាសមុទ្រ ក៏ដូចជាប្រភពទឹកនានា។
ចាប់តាំងពីពេលនោះមករដ្ឋាភិបាលបានសន្យាផ្តល់ប្រាក់ចំនួន ១ ប៊ីលានដុល្លារក្នុងមួយឆ្នាំដើម្បីកាត់បន្ថយកាកសំណល់និងសម្អាតទឹក។ ទន្ទឹមនេះរដ្ឋាភិបាលមានបំណងកាត់បន្ថយកាកសំណល់ប្លាស្ទិកប្រមាណ ៧០% ពីមហាសមុទ្រត្រឹមឆ្នាំ ២០២៥។
ឥណ្ឌូនេស៊ីបានចាប់ផ្តើមសកម្មភាពក្នុងការសម្អាត និងកាត់បន្ថយកាកសំណល់
សកម្មភាពនៃការសម្អាតត្រូវបានចាប់ផ្តើម ដោយមានកាកសំណល់រាប់តោនត្រូវបានយកចេញពីផ្នែកសំខាន់ៗនៃប្រភពទឹកនានា។ រយៈពេល ៤ ខែកាលពីឆ្នាំមុន (ចុងឆ្នាំ ២០១៨) សម្រាម ៣ តោនត្រូវបានយកចេញពីកោះប៊ូណាកេន (Bunaken Island)។ រដ្ឋាភិបាលប្រទេសនេះបានដាក់វិធានការមួយដោយយកសម្រាមមកកែច្នៃឡើងវិញឲ្យអស់ពីលទ្ធភាព កាត់បន្ថយការប្រើប្រាស់ថង់ ឬផលិតផលធ្វើពីប្លាស្ទិកតាមដែលអាចធ្វើទៅបាន។ រដ្ឋាភិបាលបានចេញកញ្ចប់ថវិកាសម្រាប់គម្រោងសម្អាតបរិស្ថាន និងរៀបចំយុទ្ធនាការអប់រំជាសាធារណៈពីបញ្ហាសំណល់ប្លាស្ទិចផងដែរ។
ការកាត់បន្ថយសំណល់ប្លាស្ទិកទូទាំងប្រទេសជាកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាមួយ
វាហាក់មានភាពយឺតយ៉ាវបន្តិច ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយសំណល់ប្លាស្ទិចនេះ តែសកម្មភាពនៃការសម្អាតនៅតែមានជាបន្តបន្ទាប់តាមតំបន់សំខាន់ៗក្នុងប្រទេស។ ក្រោយមកការបំផុសគំនិតលើបញ្ហាបរិស្ថានក៏កាន់តែរីកធំឡើងៗ ក្រៅពីតំបន់ដែលជាទីក្រុងធំៗ រហូតទៅដល់តំបន់កោះ។ តែគិតមើលទៅថា ១៧,០០០ កោះនៅក្នុងប្រទេស តើរដ្ឋាភិបាលអាចដោះស្រាយបានដោយវិធីណា ត្រូវចំណាយអស់ប៉ុន្មាន និងត្រូវប្រើរយៈពេលសម្អាតយូរដល់កម្រិតណាទៅ?
ប្រជាជនរស់នៅក្នុងតំបន់ទាំងអស់ដើរតួនាទីយ៉ាងសំខាន់ក្នុងកាសម្អាត
ការសម្អាតបរិស្ថានវាមិនអាចធ្វើទៅបានទេ ប្រសិនបើអ្នកក្នុងតំបន់មិនចូលរួមសកម្មភាពទាំងនេះ ទោះបីមន្ត្រីពីស្ថាប័នណា មានគ្នាច្រើនយ៉ាងណាក៏ មិនអាចសម្អាតអស់ដែរ។ អ្វីដែលសំខាន់បំផុតគឺការអប់រំដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីការប្រើប្រាស់ផលិតផលប្លាស្ទិច និងការប្រើប្រាស់ឡើងវិញឲ្យអស់លទ្ធភាព ក៏ដូចជាការបោះចោលសំណល់តាមរបៀបត្រឹមត្រូវចៀសវាងការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ។
ការធ្វើបែបនេះព្រោះឥណ្ឌូនេស៊ី ជាប្រទេសមួយដែលមានសក្តានុពលទេសចរណ៍ តាមប្រជុំកោះ និងរមនីយដា្ឋននានា។ ប្រសិនបើបរិស្ថានមិនស្អាត ពោរពេញដោយកាកសំណល់ពិសេសសំណល់ប្លាស្ទិកទៀតនោះ ភាពទាក់ទាញពីវិស័យទេសចរណ៍នឹងត្រូវធ្លាក់ចុះជាមិនខាន។ ខាងក្រោមនេះជារូបភាពបង្ហាញពីកាកសំណល់ប្លាស្ទិចលើកោះប៊ូណាកេន (Bunaken Island)។
គោលនយោបាយរបស់រដ្ឋាភិបាលគឺជាចំណុចចាប់ផ្តើម។ សាជីវកម្មនិងអង្គការមិនមែនរដ្ឋាភិបាលផ្តល់មូលនិធិនិងការគាំទ្រធ្វើឱ្យសកម្មភាពក្នុងតំបន់និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍។ គោលដៅត្រូវបានជួបប្រជុំគ្នា និងការធ្លាក់ចុះបរិមាណកាកសំណល់ប្លាស្ទិក ហើយវាគឺជាការផ្លាស់ប្តូរដ៏ធំធេងតាំងពីឆ្នាំ ២០១៧។ ដើម្បីទទួលបានការសម្អាតកាកសំណល់ប្លាស្ទិក ១០០% មិនមានភាពងាយស្រួលទេ។ មានបញ្ហាប្រឈមជាច្រើនចំពោះរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអ្នករស់នៅក្នុងមូលដ្ឋាន ដើម្បីខំប្រឹងប្រែងបន្ថែមទៀតលើបញ្ហានេះ៕
ដោយ៖ យ៉ាយ៉ា