តើមានអ្វីកើតឡើងចំពោះការបង្កើតទីក្រុងថ្មីរបស់ចិន?
ក្នុងឆ្នាំ ២០១៤ លោក Joseph Stiglitz សេដ្ឋវិទូដែលឈ្នះពានរង្វាន់ណូបែលបានបង្ហាញថាមានសញ្ញា ២ ដែលជាកម្លាំងរុញច្រាននូវភាពរុងរឿងសេដ្ឋកិច្ចពិភពលោកក្នុងទសវត្សរ៍ទី ២១ គឺ ១. ការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យារបស់អាមេរិក និង ២. នគរូបនីយកម្មនៅក្នុងប្រទេសចិន។
ចំនួនប្រជាជននៃទីក្រុងធំរបស់ចិន មានការកើនឡើងចំនួន ៥ ដងក្នុងរយៈពេល ៤០ ឆ្នាំមកនេះ។ ចិនមានផែនការបង្កើតទីក្រុងថ្មី គម្រោងថ្មីមួយនេះត្រូវបានគេដាក់ឈ្មោះថា ចង្កោមទីក្រុងទាំង ១៩ ដែលបានចូលរួមប្រមាណ ៩ ភាគ ១០ នៃសកម្មភាពសេដ្ឋកិច្ច។ ប្រទេសចិនដាក់បញ្ចូលចង្កោមទីក្រុងទាំង ១៩ ទៅក្នុងផែនការប្រាំឆ្នាំលើកទី ១៣ របស់ខ្លួន (ឆ្នាំ ២០១៦-២០២០)។
ទីក្រុង៥ ដែលបង្កើតថ្មីនឹងមានទំហំធំជាងទីក្រុងតូក្យ៉ូពី២ ទៅ ៥ដង
ចង្កោមទីក្រុងដ៏ធំបំផុតដែលមានស្រាប់នៅក្នុងពិភពលោក (ទីក្រុងរបស់ចិន) គឺធំជាងទីក្រុងតូក្យ៉ូដែលមានប្រជាជនប្រមាណ ៤០ លាននាក់។ ឯតំបន់ដីសណ្តរ Yangzi នឹងមានទំហំធំជាងមុនបួនដងដោយមានប្រជាជនរស់នៅ ១៥០ លាននាក់។ ចំនួនប្រជាជនមធ្យមនៃចង្កោមទីក្រុងធំបំផុតទាំងប្រាំដែលប្រទេសចិនសង្ឃឹមថានឹងអភិវឌ្ឍន៍គឺមានប្រជាជនប្រមាណ ១១០ លាននាក់។
ការបង្កើតទីក្រុងថ្មីនេះនឹងនាំឲ្យមានការតភ្ជាប់ទំនាក់ទំនងល្បឿនលឿន
តំបន់ Jingjinji នៅជុំវិញក្រុងប៉េកាំងមានខ្សែរថភ្លើងល្បឿនលឿនចំនួន ៥ សព្វថ្ងៃនេះ។ នៅឆ្នាំ ២០២០ អាចនឹងមានខ្សែរត់ ១២ បន្ថែមទៀត ហើយនៅត្រឹមឆ្នាំ ២០៣០ នឹងមានការកើនឡើង ៩ ខ្សែបន្ថែម។ នៅក្នុងប្រទេសជឿនលឿន ការកើនឡើងទ្វេដងនៃចំនួនប្រជាជនទីក្រុងអាចជួយបង្កើនផលិតភាពបានពី ២% ទៅ ៥% នេះបើយោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (Organisation for Economic Co-operation and Development)។ លោក Alain Bertaud នៅសាកលវិទ្យាល័យញូវយ៉កបាននិយាយថា បើសិនជាការរួមបញ្ចូលគ្នាល្អនោះ ចង្កោមទីក្រុងរបស់ប្រទេសចិនអាចធ្វើបានដោយសារទំហំរបស់វាសម្រេចបាននូវកម្រិតនៃផលិតភាពដែលមិនធ្លាប់មាននៅក្នុងប្រទេសដទៃ។ គាត់និយាយថាវាអាចជាការប្រៀបធៀបរកភាពខុសគ្នារវាងប្រទេសអង់គ្លេសនិង ពិភពលោកនៅកំឡុងបដិវត្តន៍ឧស្សាហកម្ម។ វាហាក់ដូចជាច្បាស់ណាស់ថាប្រទេសចិននឹងបន្តប្រើបច្ចេកវិទ្យាដើម្បីធ្វើឱ្យការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកកាន់តែលឿននៅក្នុងតំបន់ទីក្រុងដោយមាន៖
ក) ខ្សែរត់ភ្លើងល្បឿនលឿនបំផុតកាន់តែច្រើន
ខ) រថយន្តក្រុងស្វ័យប្រវត្តិ robotic buses
គ) ឡានស្វ័យប្រវត្តិ ការធ្វើដំណើរលើផ្លូវមានល្បឿនលឿនបំផុត និងផ្លូវរូងក្រោមដី
ឃ) ជណ្តើរយន្តដែលមានល្បឿនលឿនគ្មានខ្សែ ដើម្បីធ្វើដំណើរពីអគារកប់ពពក (skyscraper) មួយទៅអគារកប់ពពក មួយទៀតនិងល្បឿន ៣០០ ម៉ែត្រ ប្រទេសចិននឹងធ្វើអ្វីដែលត្រូវធ្វើ ដើម្បីទទួលបានសក្ដានុពលកំណើន GDP សរុប ៥០% និងដើម្បីសម្រេចឲ្យបាននូវប្រសិទ្ធិភាព one-hour connections។
នៅឆ្នាំ ២០១៤ ចិនមានរថភ្លើងក្រោមដី (metro) ច្រើនជាង ៥០ ក្នុងទីក្រុងចំនួន ៣០០ នៅឆ្នាំ ២០១៦ មានមេត្រូ ១០៣ ជាចំនួនមួយច្រើនលំដាប់សាកល ហើយវាច្រើនជាងចំនួនដែលរួមបញ្ចូលគ្នានៅអាមេរិកខាងជើង និងសហភាពអឺរ៉ុបទៅទៀត។ GDP ផ្អែកលើអំណាចទិញ PPP បានគណនាថាមានចំនួនប្រមាណ ៣០% ទៅ ៤០%កើនឡើង។
ទីក្រុងធំជាងយក្សទាំងពីរ គឺទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ ជាតំបន់ដែលមានភាពលេចធ្លោផ្នែកសេដ្ឋកិច្ច ដែលមានកម្មករក្នុងតំបន់ប្រមាណ ២៦លាននាក់ ចូលរូមផលិតទំនិញបានប្រមាណ ១.៦ទ្រីលានដុល្លារ។ ចិនមានតំបន់រថភ្លើងក្រោមដីចំនួន ៨១ ដែលមានទំហំមធ្យម (ជាមធ្យមមាន ១.៦ លាននាក់និង GDP សរុប ១០៦.៩ ប៊ីលានដុល្លារ) ដោយផ្អែកលើរចនាសម្ព័ន្ធឧស្សាហកម្មរបស់ពួកគេ។ ក្នុងនោះ រថភ្លើងក្រោមដី ២៤ ការបែងចែកនៃសេដ្ឋកិច្ចគិតទៅលើសេវាកម្មច្រើនជាងឧស្សាហកម្ម និង ៥៧ ទៀត ការបែងចែកសេដ្ឋកិច្ចគិតទៅលើឧស្សសាហកម្មច្រើនជាងសេវាកម្ម៕
ដោយ៖ យ៉ាយ៉ា