កាលពី២០ឆ្នាំមុន ថៃជួបវិបត្ដិហិរញ្ញវត្ថុធ្ងន់ករ ប៉ុន្តែអាចងើបមកវិញបានក្លាយជាខ្លាសេដ្ឋកិច្ច​



កាលពីឆ្នាំ ១៩៩៧ សេដ្ឋកិច្ចប្រទេសអាស៊ានបានជួបវិបត្ដិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ កាលគ្រានោះប្រទេសអាស៊ានត្រូវបានគេហៅថា ជំងឺហិរញ្ញវត្ថុ។ ក្នុងឆ្នាំ ១៩៩៧ អត្រារូបិយប័ណ្ណស្ទើរទូទាំងអាស៊ីត្រូវបានធ្លាក់ចុះយ៉ាងគំហុក។ ក្នុងនោះមានប្រទេស ឥណ្ឌូនេស៊ី  សិង្ហបុរី ចិន និងប្រទេសថៃដែលជាខ្លាសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន ក៏ជាប្រទេសដំបូងគេដែលធ្លាប់រងគ្រោះក្នុងវិបត្ដិហិរញ្ញវត្ថុដោយសារការបញ្ហារូបិយប័ណ្ណ ឬអត្រាអតិផរណានៅក្នុងឆ្នាំ ១៩៩៧ ផងដែរ។ ទីផ្សាររូបិយប័ណ្ណថៃធ្លាក់ចុះដោយសារតែរដ្ឋាភិបាលសម្រេចឈប់ប្រើប្រាស់រូបិយប័ណ្ណអាមេរិកក្នុងប្រទេសខ្លួន។ ទីផ្សាររូបិយប័ណ្ណបានចាប់ផ្ដើមធ្លាក់ចុះរីករាលដាលពេញអាស៊ីអាគ្នេយ៍ដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ស្ថិរភាពនៃទីផ្សារភាគហ៊ុន ការធ្លាក់ចុះផលិតនាំចូល និងភាពចលាចលក្នុងផ្ទៃប្រទេសជាដើម។

ហេតុផលបួនយ៉ាងដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃធ្លាក់ដុនដាប៖

១) កាលពី២០ឆ្នាំមុន ប្រទេសថៃត្រូវយកប្រាក់ដុល្លារទៅទិញប្រេងទើបមានប្រេងប្រើប្រាស់

២) ថៃមិនអាចទិញរបស់ប្រើប្រាស់ផ្សេងទៀតបាននោះទេ លើកលែងតែរបស់របរដែលផលិតនៅក្នុងប្រទេសខ្លួន

៣) ក្នុងវិស័យកសិកម្ម កង្វះខាតជីសម្រាប់ប្រើប្រាស់លើផលិតផលដំណាំផ្សេងៗ ដូចនេះថៃត្រូវនាំចូលមកប្រទេសដទៃទៀត

៤) ឱសថសម្រាប់ប្រើប្រាស់ផ្សេងៗក៏មិនមានក្នុងប្រទេសថៃផងដែរ

ជារួមកាលពី២០ឆ្នាំមុន ថៃត្រូវប្រើប្រាស់រូបិយប័ណ្ណដុល្លារដើម្បីទិញផលិតផលផ្សេងៗចូលមកប្រទេសរបស់ខ្លួនដើម្បីប្រើប្រាស់  ​ដូចនេះនៅក្នុងកំឡុងពេលរដ្ឋាភិបាលថៃផ្អាកដំណើរការរូបិយប័ណ្ណអារិក ក្នុងប្រទេសរបស់ខ្លួនបានធ្វើឲ្យប្រទេសនេះជួបនូវវិបត្ដិហិរញ្ញវត្ថុ និងភាពចលាចលពេញផ្ទៃប្រទេស។

ការងើបឡើងមកវិញពីវិបត្តិហិរញ្ញវត្ថុរបស់ថៃ

បន្ទាប់ពីប្រទេសថៃបានជួបប្រទះនូវវិបត្ដិហិរញ្ញវត្ថុធ្ងន់ករមួយ នេះរដ្ឋាភិបាលថៃនៃក្រសួងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បានរៀបចំកំណែទម្រង់សារថ្មីឡើងវិញ។ ក្នុងវិបត្ដិមួយនេះ ទម្រាំតែថៃអាចងើបមកវិញបាន ថៃបានខាតបង់ប្រាក់សារពើរពន្ធនៅក្នុងប្រទេសប្រមាណជាង ៣៣ភាគរយរហូតដល់ឆ្នាំ ២០០៦ នៃផលិតផលក្នុងស្រុកសរុប GDP។ ជាមួយគ្នានេះផងដែរ វិស័យធនាគារនៅក្នុងប្រទេសថៃក្នុងអំឡុងឆ្នាំ១៩៩៧ បានខាតបង់នៅចំណូលរបស់ខ្លួនមួយចំណែកធំ ហើយអត្រាការបា្រក់នៃប្រាក់កម្ចីបានធ្លាក់ចុះយ៉ាងខ្លាំង សូម្បីតែប្រាក់កម្ចីទៅឲ្យប្រជាជនក៏សឹងគ្មានផងដែរ។

រដ្ឋាភិបាលថៃបានចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុឡើងវិញ ចាប់ផ្ដើមពីធនាគារដែលមានការគ្រប់គ្រងទន់ខ្សោយខ្លាំង  រៀបចំរចនាសម្ព័ន្ធនៃកម្ចីប្រាក់ កំណែទម្រង់ក្របខ័ណ្ឌច្បាប់និងការគ្រប់គ្រង ពង្រឹងអភិបាលកិច្ចធនាគារ និងពង្រីកពង្រឹងទីផ្សារមូលធនសារជាថ្មី។

អាជ្ងាធរថៃបានចាត់វិធានការយ៉ាងតឹងរ៉ឹងជាមួយនឹងកំណែទម្រង់ថ្មីទៅលើផ្នែកហិរញ្ញវត្ថុ និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ ទៅលើហានិភ័យទៅលើក្របខ័ណ្ឌផ្សេងៗដែលពាក់ព័ន្ធទៅនឹងអន្ដរជាតិ។

នៅក្នុងឆ្នាំ​ ២០១០ ហិរញ្ញវត្ថុរបស់ថៃបានស្ថិតនៅកម្រាលផ្លូវងើបឡើងមកវិញដោយគាំទ្រដោយសារពើពន្ធ អត្រានៃការប្រាក់កម្ចីទាប និងភាពពេញលេញនៃវិស័យធនាគារ។ មេរៀនដែលទទួលបានពីវិបត្ដិហិរញ្ញវត្ថុពិភពលោកបានបង្រៀនយ៉ាងច្បាស់ពីសំខាន់នៃចរន្ដហិរញ្ញវត្ថុ បើសិនប្រទេសមួយមានចរន្ដហិរញ្ញល្អវានឹងជួញការពារហានិភ័យ និងជួយដល់សេដ្ឋកិច្ចបានច្រើន៕

ដោយ៖ ច័ន្ទលាភ

 

X
5s