ប្រទេសទាំង ១០ ដែលត្រូវគេទស្សទាយថា​នឹង​គ្រប់គ្រង​ពិ​ភព​លោក​ក្នុង​ឆ្នាំ ២០៥០​​



អ្នក​មាន​ដែល​ធ្លាប់គិត​មើល​ទេ​ថា​រយៈ​ពេល​ ៥ឆ្នាំ ឬ ១០ឆ្នាំ ឬ​២០​ឆ្នាំខាង​មុខ តើ​ប្រទេស​ណា​ខ្លះ​ដែល​អាច​ក្លាយខ្លួន​ជា​ប្រទេស​ដែល​មានសេដ្ឋកិច្ច​រី​ក​ចម្រើនជាង​គេ ហើយ​ប្រទេស​ណា​ខ្លះដែល​នៅ​តែបន្ត​​ជួប​បញ្ហា​ផ្នែក​សេដ្ឋ​កិច្ច​?

យោង​តាម​របាយ​ការណ៍​ដែល​​ចេញ​ផ្សាយ​ក្រុម​ហ៊ុន​សវនកម្ម PwC ដែល​បាន​​ព្យាករណ៍​លើការ​រីក​ចម្រើន​​សេដ្ឋ​កិច្ចបណ្តា​ប្រទេស​ក្នុង​ពិភព​លោក​ឆ្នាំ ២០៥០ និង​បាន​រក​ឃើញ​ប្រទេសចំនួន​​ ១០ ដែល​វិសាល​ភាព​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​បំផុត ផ្អែក​លើ​​ GDP ដែល​វាស់​វែង​លើ​អំណាច​ទិញ​​​ (Purchasing Power Parity)។ ចង់​ដឹង​ថា​មានប្រទេស​ណា​ខ្លះ​តោះ​ទៅ​តាម​ដាន​ទាំង​អស់គ្នា​៖     

១) ចិន​
ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដណ្តើម​តំណែង​លេខ​ ១ ជា​ប្រទេ​សដែ​ល​មានសេដ្ឋ​កិច្ច​រីកធំ​ធាត់​ជាង​គេ​ក្នុង​ពិភព​លោក​នៅឆ្នាំ ២០៥០។ ជាមួយនឹង​ប្រជាជន​ដែល​មាន​វ័យ​ចំណាស់ បូក​ផ្សំ​នឹងអត្រា​កំណើន GDP ​៤.៤% ជាមធ្យម​ប្រចាំឆ្នាំ។

២) ឥណ្ឌា
ឥណ្ឌា​ត្រៀម​ខ្លួន​ចូល​ទៅ​ជំនួស​កន្លែង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០៥០ ជាមួយ​នឹង​អត្រា​កំណើន​សេដ្ឋ​កិច្ចប្រចាំ​ឆ្នាំ ៧.៧%។ ប្រទេសនេះត្រូវបានព្យាករណ៍ថានឹងមានអត្រាកំណើន GDP ខ្ពស់បំផុតគិតជាដុល្លារនៃប្រទេសមានក្នុង​របាយការណ៍របស់ PwC នេះ។

៣) សហរដ្ឋអាមេរិក​
អាមេរិក​អាច​ធ្លាក់​តំណែង​ពី​លេខ​២ ឆ្នាំ ២០១៦ មក​កាន់​តំណែង​លេខ​​៣ ឆ្នាំ ២០៥០ ដោយ​សារ​កំណើន​យឺត​នៃ​ចំនួន​ប្រជាជន រូម​ផ្សំ​នឹង​ការ​​ធ្លាក់​ចុះ GDP។​

៤) ឥណ្ឌូ​នេស៊ី​
ធ្លាប់​ជា​ប្រទេស​ដែល​ឈរ​នៅ​លេខ​រៀង​ទី ៨ ក្នុងពិភព​លោកក្នុងឆ្នាំ ២០១៦​ តែ​ពេល​នេះប្រទេស​នេះ​ត្រូវ​បា​ន​គេ​សម្លឹង​ឃើញ​ថា​នឹង​ក្លាយ​ជាជើង​​ខ្លាំង​មួយរូប​ក្នុង​ឆ្នាំ ២០៥០ ដោយ​សារ​មាន​ការរីក​ចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋ​កិច្ច​។

៥) ប្រេស៊ីល​
ជា​ប្រទេស​ដែល​មានកំណើន​សេដ្ឋ​កិច្ច​ថេរ​ តែ​ការរីកលូតលាស់នៃសេដ្ឋកិច្ចមិន​មាន​ភាព​ផ្ទុះ​ខ្លាំង​ដូច​ប្រទេស​ E7 ផ្សេងទៀតដូចជាម៉ិកស៊ិកនិងឥណ្ឌូនេស៊ី។ សម្រាប់ហេតុ​ផល​នេះ​ទើប​ប្រេស៊ីល​រំពឹង​ថា​នឹង​ស្ថិត​ក្នុ​ងលំដាប់​ទី ៥ ក្នុង​ឆ្នាំ ២០៥០។

៦) រុស្សី
ប្រទេសនេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹ​ង​ឈរ​លើ​លំដាប់​លេខ ៦ នៃ​ប្រទេស​ដែល​មានសេដ្ឋ​កិច្ច​ធំ​ជាង​គេ។ តែ​រឿង​ដែលគួរ​ឲ្យ​ខក​ចិត្តសម្រាប់​ E7 នោះ​គឺការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាជន​  ​ដែល​នាំឲ្យ​មានការ​យឺតយ៉ាវជាងការរំពឹងទុកលើការ​កើន​ឡើង​ GDP និង​ត្រូវបានគេរំពឹងថានឹងរារាំងសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងរយៈពេល ៣៣ ឆ្នាំខាងមុខ។

៧) ម៉ិក​ស៊ិក​
មិន​ខ្វល់​ថាលោក Trump សង់​ជញ្ជាំង​ឃាំង​រវាង​ប្រទេស​ខ្លួន​ឬអត់​ទេ ក៏​សេដ្ឋ​កិច្ច​ប្រទេស​នេះ​នៅ​តែស្ថិត​ក្នុង​កម្រិត​រីក​ចម្រើន​ និង​ស្ថិត​ក្នុង​លំដាប់​ទី ១១ នៃ​ប្រទេស​ដែល​មានសេដ្ឋ​កិច្ចធំ​បំផុត​ឆ្នាំ ២០១៦ និង​បន្ត​កាន់​តំណែង​ក្នុង​លំដាប់​ទី ៧ ឆ្នាំ ២០៥០ ផ្អែក​តាម​ការ​កំណើន​ថេរនៃ​ចំនួន​ប្រជា​ជន​និង GDP។

៨) ជប៉ុន​
ក្នុ​ងនាម​ជា​ប្រទេស​ដែលធ្លាប់​មាន​សេដ្ឋកិច្ចខ្លាំង​ក្លា​មួយ​នៅអាស៊ី ពេល​នេះ​ត្រូវបានគេរំពឹងថានឹង​កំណើនសេដ្ឋកិច្ចយឺតបំផុតនៃប្រទេសដែល​បាន​ព្យាករណ៍​បាយការណ៍របស់ PwC ក្នុងកម្រិតទាបជាមធ្យម ១,១% ក្នុងមួយឆ្នាំ ឯ​ចំនួន​​ប្រជាជន​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​ដោយគិ​តជា​មធ្យម ០,៥% ក្នុងមួយឆ្នាំ។

៩) អាល្លឺ​ម៉ង់​
សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពីលំដាប់ទី ៥ របស់ពិភពលោកនៅក្នុងឆ្នាំ ២០១៦ ហើយ​ធ្លាក់​មក​លំដាប់ទី ៩ ដោយ ២០៥០។ កំណើនសេដ្ឋកិច្ចយឺតយ៉ាវគឺមានត្រឹមតែ ១,៧% ក្នុងមួយឆ្នាំ និងចំនួនប្រជាជនដែលកំពុងធ្វើការថយចុះបើទោះបីជាការហូរចូលជនអន្តោប្រវេសន៍ថ្មីក៏ដោយ។

១០) ចក្រ​ភព​អង់​គ្លេស (UK)
បើទោះជា PwC រំពឹងថា Brexit នឹងរារាំងសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមក្តី ការព្យាករណ៍រយៈពេលវែងនៅតែមានភាពវិជ្ជមាន។ ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងធ្លាក់ចុះត្រឹមតែមួយកន្លែងប៉ុណ្ណោះនៅត្រឹមឆ្នាំ ២០៥០ ដែលសន្សំសំចៃដោយកំណើនប្រជាជនដែលកំពុងលូតលាស់និងកំណើនសេដ្ឋកិច្ចថេរ៕

ដោយ៖ យ៉ាយ៉ា​

 

 

 

 

 

X
5s