តោះទៅស្គាល់ប្រទេសនៅតំបន់អាស៊ីដែលមានពន្ធលើអចលនទ្រព្យទាបជាងគេ​



គ្រប់​ប្រទេសទាំង​អស់​សុទ្ធ​តែ​តម្រូវឲ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ការបង់​ពន្ធលើ​អចល​នទ្រព្យ​ តែ​អត្រា​ពន្ធ​ខុសៗគ្នា​តាម​ប្រទេស​នី​មួយៗ។​ មាន​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុ​ងទ្វីប​អាស៊ី​យើង​មាន​ការ​យក​ពន្ធ​លើ​អចលនទ្រព្យ​ទាប។ ចង់​ដឹង​ថា​មានប្រទេស​ណា​ខ្លះ​ទៅ​មើល​ចំនុច​ខាង​ក្រោម​ទាំង​អស់​គ្នា៖

១) ប្រទេស​កូ​រ៉េ

ធ្លាប់​ជា​ប្រទេស​មួយ​ដែល​មាន​ GDP សម្រាប់​មនុស្សម្នាក់ (GDP per capita) ប្រហាក់​ប្រហែល​នឹង​ប្រទេស​ហ្វី​លីពីន​កាល​ពី​ទស្ស​វត្តរ៍​​ ៨០ តែ​មក​ដល់​សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា​សេដ្ឋ​កិច្ច​មាន​ការរីក​ចម្រើន​យ៉ា​ង​ខ្លាំង​ពិសេស​ជាងមួយ​ទសវត្សរ៍​កន្លង​ទៅ។ យោង​តាម​ទិន្នន័យ​ពី​ធនាគារ​ពិភព​លោក កូ​រ៉េ​នឹង​មាន​ការ​កើន​ឡើង​នូវ GDP សម្រាប់​មនុស្សម្នាក់ លើស​ប្រទេស​ជប៉ុន​ (ខណៈ​ដែល​ជប៉ុន​មានការ​ធ្លាក់​ចុះ​ GDP សម្រាប់​មនុស្សម្នាក់ពី ៤៨,០០០ដុល្លារ ទៅ ៣៨,០០០ដុលា្លរ គិត​ត្រឹម​ឆ្នាំ ២០១២)។ ការកើន​ឡើង​ GDP per capita ក៏បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ទីផ្សារ​អចល​នទ្រព្យ​ដូចគ្នា ដូច្នេះថ្មីៗ​នេះហើយ​រដ្ឋាភិ​បាល​មានផែន​ការ​បង្កើន​ពន្ធ​លើ​អចលន​ទ្រព្យ​។ តើ​អត្រា​ពន្ធ​លើ​​អចលនទ្រព្យ​មាន​ប៉ុន្មាន​ភាគ​រយក្នុង​មួយ​ឆ្នាំ?

ជាក់ស្តែង​ចំពោះ​ផ្ទះ​វីឡាត្រូវ​ធ្វើ​ការ​បង់​ពន្ធ ៤% ក្នុង​នោះ​ជន​បរទេស​មានសិទ្ធិ​ទិញ​ និង​កាន់​កាប់​អចលនទ្រព្យ​ក្នុងប្រទេស​បាន​ ហើយ​ការទិញអាផាតមិន (apartment) នៅ​ទីក្រុង​សេ​អ៊ូល​មាន​អត្រា​ពន្ធ​ទាប។ ​ការស្នើសុំពន្ធលើអចលនទ្រព្យពី ០,៥% ទៅ​ ២% ដែលនឹងចាប់ផ្តើមលើអចលនទ្រព្យដែលមានតម្លៃជាង ៦០០ លានវ៉ុន (៥៣៤,៥០៦,៨៧ ដុល្លារអាមេរិក) នឹងត្រូវកើនឡើងដល់ ០,៥% ទៅ ៣,២%។ 

២) ប្រទេស​កម្ពុជា

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ចប្រមាណ ៧% ក្នុ​ងមួយ​ឆ្នាំ កម្ពុជា​ផ្តល់​ជូន​អត្រា​ពន្ធ​លើ​អចល​នទ្រព្យ ០,១% ក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា​ប្រទេស​ដែល​យក​ពន្ធ​ទាប​លើអចល​នទ្រព្យ​។ អចល​នទ្រព្យ​ដែល​កំណត់​ថា​ជាប់ពន្ធគឺ​មាន​តម្លៃ​ចាប់ពី ១០០លាន​រៀល​ ឬប្រមាណ​ ២៥,០០០ដុល្លារ។​

៣) ប្រទេស​ម៉ាឡេស៊ី​​

ប្រទេសម៉ាឡេស៊ីគឺជាអ្នកប្រជែងដ៏ល្អមួយផ្សេងទៀតនៅក្នុងបញ្ជីនេះ ហើយផ្តល់នូវពន្ធអចលនទ្រព្យមួយចំនួននៅអាស៊ី។ ការ​បង់ពន្ធ​មាន ២ ប្រភេទ៖

១) Quit Rent៖ (សម្រាប់ម្ចាស់​ដី) ត្រូវបានបង់ដោយផ្ទាល់ទៅការិយាល័យដីធ្លីសម្រាប់ការជួលនិងអចល​នទ្រព្យ​ទាំងអស់។ ជាទូទៅថ្លៃសេវាត្រូវបានរួមបញ្ចូលក្នុងការជួលដីដែល​ធ្វើ​ការ​ដាក់​ជួល​។ ចំនួនទឹកប្រាក់នេះអាច​ធ្វើ​ការ​ចរចា​បាន​ និង​មិនបានកំណត់ឱ្យអ្នកត្រឡប់មកវិញច្រើនជាង ១០ដុល្លារ ទៅ ២០ដុល្លារក្នុងមួយឆ្នាំ។

២) Assessment Tax៖ វា​ស្រដៀង​ទៅ​នឹង​ពន្ធ​លើ​អចលន​ទ្រព្យ​ប្រើ​ក្នុង​ប្រទេសប្រទេស​ផ្សេងៗ។​ វាត្រូវ​បានគណនា​ផ្អែក​លើ​ការ​វាយ​តម្លៃ​ជួល​ប្រចាំ​ឆ្នាំលើ​អចលនទ្រព្យ​របស់​អ្នក​។ អត្រា​ពន្ធ​ប្រមាណ ៤% ក្នុង​មួយ​ឆ្នាំ៕

ដោយ៖ យ៉ាយ៉ា

X
5s