វិធី​ទាំង​៤យ៉ាង​ដែល​សហគ្រិន​គួរ​ធ្វើ​ដើម្បីទាក់ទាញ​អតិថិជន​ឲ្យកាន់តែច្រើន​



សហគ្រិនភាគច្រើន​តែង​គិត​ថាគ្មាន​នរណា​ម្នាក់​សម្លឹង​ឃើញ​ពី​ឱកាសអាជីវកម្មរបស់​ខ្លួន​ទេ។​ ហើយ​តែង​គិត​ថា​អតិថិជនគឺ​ស្ថិត​នៅ​ឆ្ងាយ​និង​ពិបាក​ក្នុង​​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ណាស់។ តែ​ពួក​គេ​ពិត​ជា​យល់​ខុស​ខ្លាំង​ចំពោះ​ការ​គិត​បែប​នេះ។ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អ្នក​គួរ​ធ្វើ​តាម​​ដើម្បី​ស្រូប​យក​ភ្ញៀវ​ឲ្យ​​មក​ជិត​អ្នក​​ជាង​រាល់​ដង​៖ 

១) ដឹង​ឲ្យ​ច្បាស់​ថា​អ្នក​កំពុង​ធ្វើ​អ្វី​ហើយ​ដើម្បី​អ្នក​ណា៖ បើ​អ្នក​មិន​ដឹង​ច្បាស់​ថាផលិតផល​អ្នក​ជា​អ្វី អ្នក​ក៏​មិន​អាច​ផ្សព្វផ្សាយ​ផលិតផល​ទាំង​នោះទៅ​កាន់​មនុស្ស​គ្រប់​គ្នា​បាន​ដែរ។ មុន​ដំបូង​ឡើយ គួរ​ដឹង​ឲ្យ​ច្បាស់​សិន​ថា​ខ្លួនកំពុង​ធ្វើ​អ្វី​? មាន​គោល​បំណង​អ្វី? ហើយធ្វើ​វា​ដើម្បី​អ្នក​ណា​?  

២) បង្ហាញ​អ្នក​ដទៃ​ពី​ធាតុ​ពិត​របស់​អ្នក​៖ ប្រសិន​បើ​អ្នក​ព្យាយាម​ធ្វើ​ខ្លួនឯងឲ្យ​ក្លាយ​ជា​អ្នក​រក​ស៊ី​ដ៏​ល្អឥតខ្ចោះ​វា​គឺ​ជា​រឿង​មិន​ល្អសម្រាប់​អ្នក​នោះ​ឡើង ដោយ​សារ​តែអ្វី​ៗ​គឺ​មិន​អាច​គិត​ទុក​មុន​ទេថា​វា​នឹង​ល្អ​១០០​ភាគរយ។ ហើយ​អ្វី​ដែល​អ្នក​ធ្វើ​នឹង​មិន​ស្ថិត​ក្នុង​ការ​ចង​ចាំ​របស់​អតិថិជន​ឡើយ។ ​នេះគឺ​ដោយ​សារ​តែ​វា​ដូច​ជា​ការ​ភូត​កុហក​ទាំង​ស្រុងពេក។ ដូចនេះ​អ្នក​គួរ​តែ​បង្ហាញ​អ្វី​ដែល​ជា​ការ​​ពិត​របស់​អ្នក​ បង្ហាញ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាននិង​​ភាព​​ប្លែក​គេ​​ដែល​អ្នក​អាច​ផ្ដល់​ទៅ​កាន់​អតិថិជន។ ដូច​នេះ​ពួក​គេ​នឹង​កាន់​តែ​ចាប់​អារម្មណ៍ហើយ​ទុកចិត្ត​ចង់​រក​ស៊ី​ជាមួយ​អ្នក​។ 

៣) ព្យាយាម​ទៅ​រក​អតិថិជន៖ តើ​វិធី​ណា​ខ្លះដែល​អាច​ដឹក​នាំ​អ្នក​ទៅ​រក​អតិថិជន​បាន​? តើ​អតិថិជនអ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​ទៅ​ណា​ខ្លះ? តើ​តំបន់​ណា​ខ្លះ​ដែល​ពួក​គេ​ចូលចិត្ត​ទៅ​? តើ​កម្មវិធី​អ្វី​ដែល​គេ​តែង​ចូលរួម? បន្ទាប់​មក​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​ពួក​គេ​តាម​រយៈការ​សួរ​សំណួរការ​ដឹង​ពី​ចំណាប់អារម្មណ៍ពួក​គេ ​និងដឹង​ពី​ជោគជ័យ​ដែល​ពួក​គេ​ធ្លាប់​មាន​កន្លង​មក​​។ 

៤) បង្ហាញ​ពី​លទ្ធផល​ដែល​ទទួល​បាន​ចុង​ក្រោយ៖ ជា​ការ​ពិត​ណាស់​បើ​មនុស្ស​ម្នាក់​ហ៊ាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​លទ្ធផល​ក្លាយ​ជា​បែប​ណា​មួយនោះ អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត។ ហើយភាគរយ​ដែល​ជោគជ័យនឹង​អាច​មាន​ខ្ពស់​ផង​ដែរ។ ដូច​នេះបើ​អ្នក​តែង​តែ​គិត​ពី​លទ្ធផលដែល​អ្នក​នឹង​ទទួល​បាន​ថ្ងៃ​មុខវា​ក៏​អាច​ជា​វិធីសាស្ត្រ​​មួយក្នុង​ការ​ធានាថាក្រុមហ៊ុនអ្នក​នឹង​សម្រេច​វា​សម្រាប់​អតិថិជនគ្រប់​គ្នា។ ដូច​នេះ​អត្រា​ដែល​អ្នក​អាច​ស្រូប​យក​ការ​ទុកចិត្ត​ពី​ពួក​គេ​ក៏​កាន់​តែ​ខ្ពស់​ផង​ដែរ៕

​ដោយ៖​ ​​ព្រំ សុវណ្ណកណ្ណិកា

X
5s