ពេល​ខ្លះ​ការ​គិត​ទាំង​​នេះ​អាច​ធ្វើឲ្យអ្នក​​​រា​ថយ​ទោះ​បី​មួយ​ជំហាន​ទៀត​នឹង​ជោគជ័យ​ក៏​ដោយ​



អ្នក​អាច​នឹង​ជោគជ័យ​គ្រប់​ពេលវេលា​ ប្រសិន​បើ ការ​តស៊ូ និង​ការ​ខិតខំ​ប្រឹងប្រែង​នៅ​តែ​មាន​នៅ​ឡើយ​នោះ។ តែ​បើ​អ្នក​បើក​ឱកាស​ ឲ្យ​​ខ្លួន​ឯង គិត​ពី​រឿង​ភ័យ​ខ្លាច ខ្លាច​ចាញ់​គេ និង​ឆាប់​​ងាយ​ចុះចាញ់​​នោះ​  អ្វីៗ​​ដែល​អ្នក​ចង់​ធ្វើ​វា​នឹង​ទៅ​​ជា​អាសាបង់​មិន​ខាន​​។    ខាង​ក្រោម​នេះ​ជា​គំនិត​ដែល​អាច​ឲ្យ​អ្នក  ឆាប់​រាថយគ្រប់​ពេលវេលាទាំង​អស់​៖ 

១) ភ័យ​ខ្លាច​ការ​បរាជ័យ៖ ការ​គិត​ពី​ភាព​បរាជ័យ​  ការ​ខ្លាច​ភាព​អាម៉ាស់ ពេល​ធ្វើ​អ្វី​មិន​បាន​សម្រេចវា​នឹង​ក្លាយ​ជា​គំនិត​មួយ​ដែល​រារាំង​អ្នក​ក្នុង​ការ​​ទទួល​​បាន​​ភាព​ជោគជ័យ។ ការ​គិត​បែប​នេះ​គឺ​មិន​ផ្ដល់​ប្រយោជន៍អ្វី​ឡើយ​សម្រាប់​ជីវិត។ ហេតុ​នេះ​ហើយ​គួរ​បង្រៀន​ខ្លួន​ឯង កុំ​ឲ្យ​គិត​ឬ​ខ្លាច​ភាព​បរាជ័យ​ត​ទៅ​ទៀត។ 

២) ភ័យ​ខ្លាច​ភាព​មិន​ច្បាស់​ការ​ដែល​អ្នក​មាន៖ មនុស្ស​ម្នាក់​ៗ តែង​មាន​ភាព​មិន​ច្បាស់ ការ​នៅ​ក្នុង​ខ្លួន​សឹង​តែ​គ្រប់​ពេល​ទៅ​ហើយ​។ តែ​ពេល​ខ្លះ វា​ក៏​ក្លាយ​ជា​គំនិត​មួយ សម្រាប់​អ្នក​ក្នុង​ការ​បន្ត​សកម្មភាព​ទៅ​មុខ​ដែរ។ ហេតុ​អ្វី​អ្នក​ចាំ​បាច់​ភ័យ​ខ្លាច​ភាព​មិន​ច្បាស់​ការ​របស់​អ្នក? វា​មិន​អាច​ជះឥទ្ធិពល​អ្វី​អាក្រក់​មក​លើ​អ្នក​ទេ  អ្វី​ដែល​អាក្រក់​នោះ គឺ​អ្នក​​ងាយ​ចុះ​ចាញ់​ទៅ​វិញ​ទេ។ 

៣) គ្មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន៖ អ្នក​នឹង​មិន​​ងាយ​ទទួល​បាន​ភាព​ជោគជ័យ​ទេ ប្រសិន​បើ​អ្នក​តែង​តែ មាន​មន្ទិល​សង្ស័យ លើ​ខ្លួន​ឯង​នោះ។     ការ​ឆ្ងល់​ និង​សង្ស័យ លើ​ខ្លួន ឯង នឹង​មិន​ងាយ​ឲ្យ​អ្នក​ឆាប់​ដល់​គោលដៅ​នោះ​ទេ   វា​តែង​តែ​វិលវល់ បង្កើត​ឧបសគ្គ​សម្រាប់​អ្នក​ជានិច្ច៕

 

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

X
5s