តោះទៅស្គាល់កំពង់ផែទាំង ១០ ដែលមមាញឹកជាងគេលើលោក​




ពា
ណិជ្ជកម្មពិភពលោកប្រមាណ ៩០% ត្រូវបានសម្របសម្រួលដោយការដឹកជញ្ជូនតាមសមុទ្រ។ ហើយខណៈពេលដែលទំហំពាណិជ្ជកម្មបន្តកើនឡើង កំពង់ផែដែលមមាញឹកបំផុតនៅលើពិភពលោក ក៏​បន្តរីកចម្រើនកាន់តែច្រើនៗនិងកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីបំពេញតាមតម្រូវការ។

ជាក់​ស្តែង​គិត​ត្រឹម​រយៈ​ពេល​ ៤ឆ្នាំ ចុង​ក្រោយ​បរិមាណប្រចាំឆ្នាំជាមធ្យមនៃកំពង់ផែចំនួន ៥០ បានកើនឡើងពី ៥,៤៩ ទៅ ៥,៨៦ លាន ដែល​សមមូល​នឹង​ទូ​ដែល​មាន​ទំ​ហំ ២០ ហ្វូតយូនីត (twenty-foot TEUs)។

ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​នូវ​កំពង់​ផែ​ធំ​បំ​ផុ​ត​លើ​ពិ​ភព​លោក​ ដោយ​ប្រើ​ទិន្ន​ន័យ​ថ្មី​បំផុត​ពី World Shipping Council

ក្នុង​ចំណោម​កំពង់​ផែទាំង​ ២០ មាន​តែ​កំពង់​ផែ​ចំនួន​ ៥ ប៉ុណ្ណោះ​ដែល​នៅ​ក្រៅ​តំបន់អាស៊ី​បូ​ព៌ា និង​មាន​តែកំពង់ផែទីក្រុងឡូសអេនជឺឡេសរបស់សហរដ្ឋអាមេរិកមួយ​គត់​ដែល​បាន​ចូលក្នុងកំពូលទាំង ២០។ សព្វ​ថ្ងៃនេះ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ភាគ​ច្រើន​គឺ​និយម​ឆ្លង​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​កាត់​សេច​ក្តី​លើ​ដែន​សមុទ្រ

ទិន្នផលផលិតកម្មរបស់ប្រទេសចិន គឺជាទំនាក់ទំនងដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ដើម្បី​ឲ្យ​ផលិត​ផល​ទាំង​អស់​នោះ​បាន​ទៅ​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់​ និង​ក្រុម​ហ៊ុន​នានា​លើ​ពិភព​លោក​ វា​ជា​ជំនួញ​មួយ​ដ៏​ធំ​ ហើយ​ក៏​ដូច​គ្នា​សម្រាប់​ទសវត្សរ៍​កន្លង​មក​។ ប្រទេសចិនបានក្លាយជាជើងឯកទម្ងន់ធ្ងន់នៃការដឹកជញ្ជូនពិភពលោក។

ក្រុម​ហ៊ុន Maersk របស់​ប្រទេស​ដាណឺ​ម៉ាក នៅតែ​ជា​អ្នក​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ធំជាង​គេ​ ចំណែកនៃចរាចរណ៍កុងតឺន័ររបស់ពិភពលោកកំពុងកើនឡើង តាមរយៈកំពង់ផែត្រួតពិនិត្យរបស់ចិន។ តាម​ការ​សន្និ​ដ្ឋាន ២ភាគ​បី នៃ​ការ​ចរាចរកុង​តឺន័រ​បាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​ចិន ឬ​កំពង់​ផែ​ដែល​មាន​ការ​វិនិយោគ​ពី​ចិន។

ក្មេង​ថ្មីនៅ​ក្នុងប្លុក​នេះ​

ខណៈ​ដែល​ទំហំ​នៃ​ការ​ដឹក​ជញ្ជូន​ក្នុ​ងសកល​មាន​មូល​ដ្ឋាន​កើន​ឡើង​ មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​អាច​ពង្រីក​ខ្លួន​បាន​ទាំ​ងអស់​ទេ។ ជាការ​ពិត​ណាស់​ដែល​ត្រូវ​បង្កើត​ឲ្យ​ខ្លួន​ឯង​កា្លយ​ជា​អ្នក​ក្លាហាន​ ឬ​បុគ្គល​សំខាន់​មួយ​នៅលើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ជាមុន​សិន​ទើប​អាច​ឈរ​ជើង​បាន​យូរ។នៅដើមដំបូងនៃសហវត្សនេះ ហុងកុង​ និង​ សឹង្ហ​បុរី ជា​កំពង់​ផែ​ដែល​មមាញឹក​ជាង​គេ​ក្នុ​ងពិភព​លោក​ តែ​សព្វថ្ងៃនេះអ្នក​ទាំងពីរនេះកំពុងប្រឈមនឹងការប្រកួតប្រជែង ដែល​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់នូវ​កំពង់ផែជិតខាងព្រមទាំងការធ្លាក់ចុះបរិមាណឆ្លង​កាត់។

ផ្ទុយទៅវិញកំពង់ផែដ៏ធំនៃទីក្រុងសៀងហៃបានកើនឡើង ៧១% ក្នុងទសវត្សចុងក្រោយនេះហើយកំពង់ផែជាច្រើនរបស់ចិនបានកើនឡើងយ៉ាងខ្លាំងក្នុងបរិមាណក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បើ​គំរោង​ “ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​របស់​ចិនជា​សូច​នករ​​ផ្តួច​ផ្តើម​ និង​វិនិយោគដើម្បី​សម្រប​សម្រួល​ដល់​កំពង់​ផែ​សកល ការគ្របដណ្តប់លើដែនសមុទ្ររបស់ប្រទេសនេះនឹងនៅតែបន្តពង្រឹងក្នុងរយៈពេលខ្លី៕

ដោយ​៖​ យ៉ាយ៉ា

 

X
5s