ឱកាសល្អនៅតែមានក្នុងការអភិវឌ្ឍបច្ចេកវិទ្យា Fintech នៅកម្ពុជា ទោះបីវាហាក់នៅមានភាពយឺតយ៉ាវបន្តិចក្តី​




រចនាសម្ព័ន្ធបច្ចេកវិទ្យា​​ហិរញ្ញវត្ថុ
(Fintech) នៅ​កម្ពុជាគឺ​នៅ​ក្នុ​ង​ផ្នែកមួយនៃការអភិវឌ្ឍតិចតួចបំផុតនៅអាស៊ីអាគ្នេយ៍។ ស្របពេលជាមួយគ្នានេះដែរចំនុច​ខ្លះ​ និង​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់គឺ​កំពុង​មាន​សក្ដានុពលលើ​បទបញ្ញត្តិស្តីពី​ និងការ​រីក​ចម្រើន​នៃបច្ចេក​វិទ្យា​ហិរញ្ញវត្ថុ។ កម្ពុជា​កំពុង​មាន​ដំណើរ​ឆ្ពោះ​ទៅ​រកបច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​មួយ​ ហើយ​វិនិយោគិន​ក៏កំពុង​សំម្លឹងមើលទីផ្សារ​កម្ពុជា​សម្រាប់វិស័យ​មួយ​នេះ​ចាប់​ពីឆ្នាំ ២០១៩ តទៅ។

១) ចំនុច​ល្អ​នៃបច្ចេក​វិទ្យា​ហិរញ្ញវត្ថុប្រទេសកម្ពុជា
Fintech ​នេះបានដំណើរ​ការ​​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ ២០១៨ ដែលវា​ជា​សមាគម​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុកម្ពុជា (Cambodia Fintech Association) ហើយ​ការ​បង្កើត​នេះ​ក្នុ​ងគោល​បំណង​បង្កើន​ការ​ដាក់​បញ្ចូល​ផ្ដល់ឲ្យកាលឲ្យប្រជាជនខ្មែរទាំង​អស់​ ទាំង​អ្នក​ប្រើ​​ប្រាស់​ប្រព័ន្ធ​ធនាគារ​និង​មិន​ប្រើប្រព័ន្ធ​ធនាគារ ដើម្បីធ្វើ​យ៉ាងណា​ឲ្យ​ស្គាល់​ពីអ្វី​ដែល​ជា​​ Fintech​។ កម្ពុជា​អាច​នឹង​មានសន្ទុះនៃ​ការ​រីក​ចម្រើនល្អ​នាពេល​អនាគត​ តែខណៈ​នេះដំណើរ​ការ​នៃ Fintech នៅមាន​សភាព​យឺត​យ៉ាវ​នៅឡើយ។

ចំនុច​មួយ​ហើយ​ដែលវិនិយោគិនយល់​ថា វាជា​ឱកាស​ល្អ​ក្នុ​ងការ​បណ្តាក់​ទុន​វិនិយោគ​។ ​នៅពេលអ្នកផ្តល់ប្រាក់ទូទាត់​ដាក់ទុន​ប្រមាណ ២លាន​ដុល្លារ​ដែលអាច​និយាយ​បាន​ថាជា​ទុនបណ្តុះ​គ្រាប់​ពូជដែល​មាន​សុវត្ថិ​ភាព​​ ហើយ​វាបានក្លាយជាក្រុមហ៊ុន
Fintech ដ៏ល្អបំផុតរបស់កម្ពុជា។ វា​ហាក់​មាន​កំលាំង​ខ្សោយ​បន្តិច​ក្នុង​ការ​ប្រកួតជាមួយ​ប្រទេស​ជិត​ខាង តែ​វាទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ ដូច​នេះ​វា​នៅមានសង្ឃឹម​ច្រើន​។​​

 

Source: Fintech News

        
២) មាន​ការ​ប្រកួត​ប្រជែង​សំខាន់ៗ​ជា​ច្រើន​ដែល​ត្រូវ​យក​ឈ្នះឲ្យ​បាន​
បញ្ហា​ដ៏​ធំ​មួ​យ​សម្រាប់ក្រុម​ហ៊ុន​​ Fintech នៅ​កម្ពុជា​គឺ​រចនា​សម្ព័ន្ធ​នៃ​ការ​ទូទាត់​ប្រាក់​នៅ​ក្នុ​ងប្រទេស​យើង​ផ្ទាល់ មានក្រុម​ហ៊ុន​មួយ​ចំនួន​ដែល​ជួប​ប្រទះ​បញ្ហា​នេះ គេ​ព្យាយាម​ដោះ​ស្រាយ​ដែរ​តែ​ដំណោះ​ស្រាយ​មិន​អាច​តាមអ្វី​ដែល​គ្រោង​ទុក​ ក៏​បង្ខំ​ឲ្យ​គេ​បិទ​អាជីវកម្ម​​ទៅ​វិញ។ តាម​របាយការណ៍​បានបង្ហាញ​ថា ៧០% នៃ​ប្រតិបត្តិការទូទាត់​ទូទាំងប្រទេស​​​បង្ក​ឲ្យ​មាន​បញ្ហាបរាជ័យ​​នេះកើត​ឡើង។

ដោយ​ឡែក​ រាយ​ការ​ណ៍​ពី​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​ឆ្នាំ​ ២០១៧ បញ្ជាក់​ថា កង្វះ​ខាតកត្តា​មួយ​ចំនួន​ដូច​ជា ​កន្លែងធ្វើ​ការ​រួមគ្នា​ ​(co-working space) កា​របង្កើន​ល្បឿន អ្នក​បណ្តុះ​បណ្តាល ការ​គាំ​ទ្រពី​សាកល​វិទ្យាល័​យលើ​ Startup ជា​ហេតុ​ផល​ដែ​ល​នាំ​ឲ្យ​មានការ​បរាជ័យ​លើ Fintech នេះ។

ទោះជា​យ៉ាង​ណា​គេ​ក៏​បាន​ចេញផ្សាយ​របាយ​ការ​ណ៍​មុនពេល​ដាក់​ឲ្យ​ដំណើ​ការ​​សមាគម​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុកម្ពុជា (
CFA) ដែលបានស្វែងរកដំណោះ​ស្រាយ​យ៉ាងសកម្មលើ​បញ្ហាទាំងនេះ។ ធនាគារ​ជាតិ​បាន​ដាក់​ជាកាកំណត់​រួមមួយ​​សម្រាប់​ទាំង​អស់គ្នា នូវ​ក្រប​ខ័ណ្ឌ​ច្បាប់​ច្បាស់​លាស់​មួយ​សម្រាប់ក្រុម​ហ៊ុន Fintech ដោយធនាគារជាតិនៃកម្ពុជាបានណែនាំក្របខ័ណ្ឌផ្តល់អាជ្ញាបណ្ណសម្រាប់អ្នកផ្តល់សេវាកម្មទូទាត់។ នេះ​វាអនុញ្ញាតឲ្យ​ក្រុម​ហ៊ុន Fintech អាច​ស្នើ​សុំ​ដោយ​ផ្ទាល់​ទៅ​ធនាគារ​ជាតិ​ដោយ​មិនត្រូវ​ការ​ធនាគារ​ជាអ្នក​ឧបត្ថម្ភមុន​ទេ មានន័យ​ថា​មិន​ត្រូវ​ការ​អន្តរ​ការីពី​ធនាគារឡើយ។

៣) សក្តា​នុពល​នៃ​ការ​រីក​លូត​លាស់​ Fintech នៅ​កម្ពុជា
កម្ពុជា​កំពុ​ងជំរុញ​សមត្ថ​ភាព​​ក្រុម​ហ៊ុន Fintech ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្រ្ត​ក្នុង​ការកសាង​ជាតិ​។ Fintech អាចជាអ្នកផ្លាស់ប្តូរហ្គេមសម្រាប់ប្រទេស ហើយក៏​មាន​ឱកាសជាច្រើនសម្រាប់រីក​ចម្រើន​ផងដែរ។ ដំបូង​គឺ​ត្រូវ​ធ្វើ​ការ​ពិ​ចារណា​លើ​គម្លាត​រវាងតម្រូវ​លើ​វិស័យ​ហិរញ្ញ​វត្ថុនិង​កា​រផ្គត់​ផ្គ​ង់​ជា​ផ្លូវ​ការ​។ ធនាគារ​ជាតិ​ធ្វើ​ការ​សន្និ​ដ្ឋាន​គម្លាត​នេះ​គិតជា​ទឹក​ប្រាក់​ប្រមាណ ២៤ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧។ នៅក្នុងទ្រឹស្តីដែលថា ធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុន fintech វា​នាំ​ឲ្យ​មានការ​រំខានដល់វិស័យហិរញ្ញវត្ថុដោយសារតែមានគម្លាតច្បាស់លាស់នៅក្នុងទីផ្សារសម្រាប់ពួកគេ។ បន្ទាប់មក ការ​អភិ​វឌ្ឍតិចណូ​ឡូ​ជី និង​ការទទួលយក​នៅក្នុង​ប្រទេស​កម្ពុជា​កំពុ​ងមានបង្កើន​ល្បឿន​។ ការ​ជ្រៀត​ចូល​នេះការ​ប្រើ​ប្រាស់ទូរស័ព្ទមានការ​កើន​ឡើង​ខ្ពស់​ តែ​នៅទាបជាង​ ១ភាគ​៥ នៃ​អ្នក​ប្រើ​ប្រាស់​សរុប​ប៉ុណ្ណោះជាអ្នក​ដែល​បាន​ធ្វើការ​ទូទាត់។

៤) ការរួមបញ្ចូលហិរញ្ញវត្ថុគឺជាគន្លឹះនៃការអភិវឌ្ឍក្រុមហ៊ុន Fintech កម្ពុជា
ADB បាន​ធ្វើ​ការ​សន្និ​ដ្ឋានព្យាការណ៍​ពី​ការកា​រអភិ​វឌ្ឍ​ក្រុមហ៊ុន Fintech​ ដែល​អាច​រក​បាន ១.៧ប៊ី​លាន​ដុល្លារលើ​លំហូរ​នៃ​ការ​ទូទាត់​តាម​អេឡិច​ត្រូនិច​ និង​២.៥ប៊ី​លាន​ដុល្លារបាន​ស្រូប​យក​ក្រេឌីត​នៅកម្ពុជា។ ពិត​ណាស់ អ្នក​ជន​បទ​ក៏​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត វា​ជា​កត្តា​មួយ​ដែល​ជួយ​ជំរុញដល់​ការ​ប្រើ​ប្រាស់​តិចណូ​ឡូជី និង​អាចជួយ​ដល់​អ្នកផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ ព្រោះ​ថាស្ទើរ​គ្រប់​គ្នា​អាច​ធ្វើ​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិច​ត្រូ​និច​បាន​ ការ​ពង្រី​កទំហំទីផ្សារ​ឲ្យ​កាន់​តែធំ​។

Fintech​ ក៏​នឹង​ផ្តល់​ជូន​ផ្លេត​ហ្វម​ក្នុង​ការជួយ​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុ​ង​ស្រុក​​ដែរ ព្រោះ​អាច​បណ្តាលឲ្យ​មាន​ការ​ប្រើ​ប្រាស់​សន្សំ​ក្នុ​ងធនាគារ​កើន​ឡើង មានសេវាធានារ៉ាប់​រង​ពិសេស​លើ​អាជីវកម្ម​ជាដើម។  

៥) តែ​ទោះជា​យ៉ាង​ណា​វាមិនទាន់​អាច​ចាប់​ផ្តើម​ភ្លាម​ៗ​ទេ
វា​ត្រូវការពេល​វេលាមួយ​រយៈក្នុង​ការ​កសាង កត្តា​ខ្វះ​ខាត​ដើម​ទុន​ ដំណើរ​ការ​ប្រតិបត្តិការ​អាជីវកម្ម​ថ្មី​ថ្មោង បទ​ពិសោធន៍​នៅ​ស្ទើរ​នៅឡើយ ក្រប​ខ័ណ្ឌ​ច្បាប់​នៅ​មានកម្រិត ទាំង​នេះជា​បញ្ហា​ចំពោះ​មុខ​ត្រូវ​គិត​គូរ​ខ្លាំង៕

ដោយ៖ យ៉ាយ៉ា

 

X
5s