មានដឹងទេថា អ្វីដែលជាកត្តាលីករធ្វើឲ្យឥណ្ឌូណេស៊ីជាប្រទេសដែលមានសន្ទុះពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុត?
គ្មានអ្វីត្រូវសង្ស័យទេថា អ៊ិនធឺណេតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាភាពចាំបាច់សម្រាប់មនុស្សភាគច្រើនក្នុងការរស់នៅប្រចាំថ្ងៃ។ គ្រប់គ្នាត្រូវការប្រើប្រាស់វាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនទាំងជិតនិងឆ្ងាយ ពិសេសប្រើប្រាស់ដើម្បីផ្សព្វផ្សាយ លើកតម្កើងដល់ការធ្វើអាជីវកម្ម ធ្វើយ៉ាងណាឲ្យមានអ្នកស្គាល់កាន់តែច្រើន។
តាមរបាយការណ៍មួយបានឱ្យដឹងថា ការប្រើប្រាស់អ៊ីនធឺណេតនៅតែបន្តកើនឡើងទូទាំងពិភពលោកដោយអ្នកប្រើប្រាស់អ៊ីនធឺណេតកើនឡើង ៨% បើធៀបនឹងឆ្នាំមុន។ សព្វថ្ងៃនេះជាងពាក់កណ្តាលនៃប្រជាជននៅលើពិភពលោកប្រើប្រាស់អ៊ីនធឺណេតជាង ៣.៧៥ ប៊ីលាននាក់កំពុងប្រើប្រាស់អ៊ីនធឺណេត និងជាងមួយភាគបីនៃចំនួនប្រជាជនពិភពលោកកំពុងប្រើប្រព័ន្ធទំនាក់ទំនងសង្គមជារៀងរាល់ខែ។
សម្រាប់ឥណ្ឌូណេស៊ីផ្ទាល់ជាប្រទេសមានការរីកចម្រើនលឿនបំផុតក្នុងចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតសព្វថ្ងៃនេះ បើធៀបទៅឆ្នាំ ២០១៦ ចំណែកឯចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតមានការកើនឡើង៣ដង ច្រើនជាងមធ្យមភាគពិភពលោកជាមួយនឹងកំណើន ៥១% ពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍ក៏បានបង្ហាញផងដែរថា ល្បឿនអ៊ីនធឺណេតឥណ្ឌូណេស៊ីគឺខ្ពស់ជាងមធ្យមភាគសកលលោក។
រយៈពេលបីឆ្នាំចុងក្រោយនេះ ឥណ្ឌូណេស៊ីមានអ្នកទិញទំនិញតាមអនឡាញប្រមាណ ៤៤ លាននាក់ ដែលគិតជាទឹកប្រាក់ប្រមាណ ៥៥ ប៊ីលានដុល្លារអាមេរិក ទៅ ៦៥ប៊ីលានដុល្លារអាមេរិក នេះបើយោងតាម McKinsey និងរបាយការណ៍មួយទៀតបានលើកឡើងផងដែរថានៅឆ្នាំ ២០២៥ តម្លៃទីផ្សារនឹងកើនដល់ ៥៣ ប៊ីលានដុល្លារអាមេរិក។
អ្វីដែលជាឱកាសក្នុងការរីកចម្រើនលើការប្រើប្រាស់អ៊ីនធឺណេតនេះ?
បណ្តាញសង្គម
យោងទៅតាមការកើនឡើងនៃចំននអ្នកប្រើប្រាស់បណ្តាញសង្គមពីមួយឆ្នាំទៅមួយឆ្នាំ ឥណ្ឌូណេស៊ីឈរនៅលំដាប់លេខរៀងទី ៤ បន្ទាប់ពី ឥណ្ឌា អាមេរិក អារ៉ាប់អ៊ីម៉េរ៉ាត់ និងអារ៉ាប៊ីសាអ៊ូឌីត។ របាយការណ៍បានឱ្យដឹងដែរថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈទូរស័ព្ទកំពុងកើនឡើងកាន់តែលឿនដោយអ្នកប្រើប្រាស់ប្រចាំខែនៅទូទាំងពិភពលោកបានកើនឡើង ៣០%ធៀបនឹងឆ្នាំមុនដែលឈានដល់ចំនួនជាង ២.៥ ប៊ីលាននាក់។ ប្រទេសឥណ្ឌូនេស៊ីមានកំណើនខ្ពស់បំផុតលំដាប់ទី ៣ នៅក្នុងប្រភេទនេះកើនឡើង ៣៩% ចាប់តាំងពីខែមករាឆ្នាំ ២០១៦។
អ្នកប្រើប្រាស់ Facebook មានចំនួន ១.៨៧១ប៊ីលាននាក់ក្នុងមួយខែ បានឈរនៅកម្រិតនាំមុខគេមួយដែលតាមពីក្រោយដោយ Facebook Messenger និង WhatsApp។ ហ្សាការតា ជាទីក្រុងលំដាប់ទី ៤ ដែលមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ច្រើនជាងគេលើពិភពលោក។ មានការសន្និដ្ឋានរំពឹងទុកថាចំនួនប្រជាជន ១០៣ លាននាក់បច្ចុប្បន្នបានចំណាយជាមធ្យម ២២៨ដុល្លារសម្រាប់ការអនឡាញ ហើយឥណ្ឌូណេស៊ីបានក្លាយជាប្រទេសរីកចម្រើនខ្លាំងជាងគេបំផុតក្នុងការទទួលបានចំណូលពីការធ្វើពាណិជ្ជកម្មតាមអ៊ីនធឺណេត។ “PPRO High-Growth Market Reports ២០១៨” បានដាក់ឈ្មោះឥណ្ឌូណេស៊ីថាជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដែលរីកចម្រើនលឿនបំផុតដែលមានតម្លៃបច្ចុប្បន្ន ៧.២ ប៊ីលានដុល្លារ។
លើសពីប្រាក់
ពាណិជ្ជកម្មលើបណ្តាញសង្គមក៏មានការជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសង្គមឥណ្ឌូនេស៊ី។ វាបានផ្តល់សិទ្ធិអំណាចដល់ស្ត្រីដោយជួយសម្រួលដល់ការចូលរួមរបស់ពួកគេនៅក្នុងសេដ្ឋកិច្ច។
ចំពោះការធ្វើពាណិជ្ជកម្មលើបណ្តាញអ៊ីនធឺណេតនៅប្រទេសឥណ្ឌូនេស៊ីនេះ របាយការណ៍ McKinsey និយាយថាការជះឥទ្ធិពលខាងសេដ្ឋកិច្ច-សង្គមនៅក្នុងវិស័យចំនួនបួនគឺផលប្រយោជន៍ហិរញ្ញវត្ថុក្នុងការបង្កើតការងារ អត្ថប្រយោជន៍អ្នកទិញនិងសមភាពសង្គម៕
ដោយ៖ យ៉ាយ៉ា