ដើម្បីបញ្ចៀសការស្ទះចរាចរណ៍នៅទីក្រុងម៉ានីល Startup មួយបង្កើតសេវាជិះឧទ្ធម្ភាគចក្រជំនួសវិញ
Startup ថ្មីមួយបានឆ្លើយតបទៅនឹងតម្រូវអ្នកធ្វើដំណើរដែលមានប្រាក់គួរសម អាចចំណេញពេលធ្វើដំណើរទៅទីក្រុងធំៗក្នុងប្រទេសហ្វីលីពីនតាមរយៈការជិះឧទ្ធម្ភាគចក្រទៅ។
ក្រុមហ៊ុន Ascent Flights Global Pte នឹងចាប់ផ្តើមសេវាកម្មរបស់ខ្លួនក្នុងប្រទេសហ្វីលីពីនសប្តាហ៍ក្រោយ ហើយក្រុមហ៊ុននេះមានគម្រោងពង្រីកទៅប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនៅ នាឆ្នាំក្រោយថែមទៀតផង។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីមួយនេះនឹងអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនធ្វើការកក់កន្លែងសំបុត្រតាមអនឡាញសម្រាប់ការហោះហើរអំឡុងពេលនៅពេលព្រឹក និងពេលរសៀល។ អ្នកដំណើរថ្នាក់ខ្ពស់នឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Makati និង Taguig ដែលជាមជ្ឍមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាព្រលានយន្តហោះនៅទីក្រុង Manila និង Clark ភាគខាងជើងរដ្ឋធានី។
ការហោះហើររយៈចម្ងាយជិតដោយឆ្លងកាត់តំបន់ពាណិជ្ជកម្ម (two business districts) ២ នឹងអាចកាត់បន្ថយការចំណាយពេលចាប់ពីកន្លះម៉ោងមកនៅត្រឹម ៣ នាទី ដោយសំបុត្រមួយតម្លៃ ៦,៩០០ប៉េសូ (១៣៣ដុល្លារ)។ ចំពោះជើងហោះហើរចម្ងាយឆ្ងាយវិញត្រូវឆ្លងកាត់ព្រលានយន្តហោះ ២ (two airports) តម្លៃសំបុត្រគឺ ២៥,៩០០ប៉េសូ ចំណាយពេល ៣០ នាទី នេះបើគិតរយៈពេលធ្វើដំណើរធម្មតាគឺត្រូវចំណាយពេល ៣ ម៉ោង។
“យើងជឿថាការចំណាយពេលវេលាគឺមានភាពខុសគ្នាពីការធ្វើដំណើរលើផ្លូវធម្មតា ចំពោះអ្នកដែលមានពេលវេលាមិនគ្រប់គ្រាន់” នេះជាប្រសាសន៍របស់ស្ថាបនិក Ascent Flights។ បើវាទទួលបានជោគជ័យនៅ ហ្វីលីពីនសម្រាប់ការផ្សងព្រេងមួយនេះ Ascent នឹងចាប់ផ្តើមសេវាកម្មរបស់ខ្លួននៅទីក្រុង បាងកក ហ្សាការតា និងកូឡាឡាំពួរ នៅឆ្នាំ ២០២០ ហើយទីផ្សារបន្ទាប់ក្នុងការសម្លឹងយកគឺ ចិន និងជប៉ុន។ Startup នេះបានគាំទ្រដោយទុនរបស់ក្រុមហ៊ុន REAPRA Pte និងកំពុងសម្លឹងមើលការបង្កើនទុនចំនួន 3 លានដុល្លារទៅ 5 លានដុល្លារទៀតក្នុងរយៈពេលពីរឆ្នាំទៀតដើម្បីផ្តល់មូលនិធិដល់ការពង្រីកតំបន់៕
ដោយ៖ យ៉ាយ៉ា