ការរីកដុះដាលនៃឧស្សាហកម្មអាហារហាឡាលរបស់ជនជាតិម៉ូស្លីម និងបញ្ហាមួយចំនួន​




ក្នុងប្រទេសឥណ្ឌូ​នេស៊ី ឧស្សាហកម្ម​នៃម្ហូប​អាហារ​កំពុង​មានការ​រីក​ដុះ​ដាល​ខ្លាំងនាពេល​បច្ចុ​ប្បន្ន​។ ជាក់​ស្តែង​ច្បាប់​ក្នុ​ងតំបន់ច្បាប់​ស្តីពី​ការ​ធានា​លើ​ផលិ​តផល​​អាហារហាឡាល ដែលជាអាហារសម្រាប់ជនជាតិម៉ូស្លីម ត្រូវបានអនុវត្តមុនពេលអតីតប្រធានាធិបតីស៊ូស៊ីឡូបាំបាំងយុទោយ៉ូណូ (
Susilo Bambang Yudhoyono)
ចុះចាញ់ក្នុងឆ្នាំ ២០១៤។

តម្រូវ​ការច្រើនជា​ហេតុ​នៃ​ឱកាស​អាជីវកម្ម​ធំ​​
យោង​តាម Global Islamic Economy Report​ ប្រាប់​ទៅ Reuters ថា ការប្រើ​ប្រាស់​របស់​អ្នក​មូស្លីម​មាន​ប្រមាណ ១.២ ទ្រី​លាន​ដុល្លារ​ទៅលើ​ចំណី​អាហារ​ និង​ភេសជ្ជៈក្នុង​ឆ្នាំ ២០១៦។ បន្ត​ទៅ​ដល់​ឆ្នាំ ២០២២ តួ​រលេខ​នឹង​រំពឹង​ថា​មានការ​កើន​ឡើងដល់​ ១.៩ ទ្រី​លាន​ដុល្លារ។ ប្រទេស​ដែល​មាន​ជនជាតិ​មូស្លីម​ច្រើនហើយ​មាន​ការ​ចំណាយ​ខ្ពស់​​លើចំណី​អាហារ​និង​ភេសជ្ជៈ​មាន​ដូចជា ឥណ្ឌូ​នេស៊ី (១៦៩.៧ ប៊ី​លាន​ដុល្លារ) ទូគី (១២១.១ ប៊ី​លាន​ដុល្លារ) ប៉ាគី​ស្ថាន​ (១១១.៨ ប៊ី​លាន​ដុល្លារ) អេស៊ីប (៨០.៩ ប៊ី​លាន​ដុល្លារ) បង់ក្លាដែស (៧១.១ ប៊ី​លាន​ដុល្លារ) អ៊ីរ៉ង់ (៥៩ ប៊ី​លាន​ដុល្លារ) និង អារ៉ាប់ (៤៨ ប៊ី​លាន​ដុល្លារ)។

តាម​របាយ​ការណ៍​មួយ​ផ្សេង​ទៀត​ពី
International Market Analysis Research and Consulting (IMARC) Group បានបង្ហាញថាទីផ្សារម្ហូបអាហារហាឡាលពិភពលោកបានឈានដល់តម្លៃ ១.ទ្រី​លាន​ដុល្លារក្នុងឆ្នាំ ២០១៧។ របាយការណ៍នេះបានព្យាករថាតម្លៃទីផ្សារនឹងឈានដល់ ២.៦ ពាន់ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៣ និង បង្ហាញពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) លើសពី ១១% ក្នុងចន្លោះឆ្នាំ ២០១៨ ទៅ ២០២៣។

បញ្ហា​ដែល​កើត​មានចំពោះ​ការ​ផ្គត់​ផ្គង់
អ្នក​នាំ​ចេញ​ភាគ​ច្រើន​មិនមែន​ជា​ប្រទេស​មូស្លីម  Non-Muslim Exporters គឺ​ជា​បញ្ហាដែល​​កំពុ​ងចោទ។​​​ ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​ជា​ជន​មូស្លីម តែ​អ្នក​ផ្គត់​ផ្គង់​ភាពច្រើន​មិន​មែន​ជា​ជន​មូស្លីម​ទៅវិញ។ យោង​តាម​ស្ថិ​តិ​ឆ្នាំ ២០១៦ ពី Dubai Islamic Economic Development Centre បាន​ឲ្យ​ដឹង​ថា​ ប្រេ​ស៊ីល​ជា​ប្រទេស​ធំ​ជាង​គេ​បំ​ផុត​ក្នុ​ងកា​រនាំ​ចេញ​ផលិត​ផល​ម្ហូប​អាហារ​ហាឡាល​ក្នុ​ងពិភព​លោក​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៥.២ ប៊ី​លាន​ដុល្លារ បន្ទាប់​មក​គឺ​ប្រទេស​អូស្ត្រា​លី​ ២.៤ ប៊ី​លាន​ដុល្លារ ឥណ្ឌា ២.៣ ប៊ី​លាន​ដុល្លារ និង​បារាំង ០.៨ ប៊ី​លាន​ដុល្លារ។ ចុង​ក្រោយ​ស្ថិត​ក្នុ​ងលំដាប់​លេខ ៦​ នោះ​គឺប្រទេស​ ស៊ូ​ដង់  ប្រទេសដែលភាគច្រើនកាន់សាសនាម៉ូស្លិម.៦ ប៊ី​លាន​ដុល្លា។

ដោយ៖ យ៉ាយ៉ា

 

X
5s