ប្រ៊ុយណេចាប់ផ្ដើមបង្វែរទស្សនវិស័យពីវិស័យប្រេង ទៅជាវិស័យផលិតកម្មនិងសេវាកម្ម ក្នុងឆ្នាំ២០១៩​




ប៊្រុយ​ណេ​ជា​ប្រទេស​អ្នក​មាន​ខាង​ប្រេង​ ដែល​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្ម​ជាតិ។ ចំណូល​ដែល​បាន​មក​ពីវិស័យ​ឥន្ធនៈ​នេះ​ជួយ​បា​ន​ជាង​ពាក់​កណ្តាល​នៃផលិតផលក្នុងស្រុកសរុប (
GDP) របស់​ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ ប៊្រុយណេជា​ប្រទេសធំបំផុត​​ទី​បីក្នុង​កា​រផលិត​ប្រេង និង​មាន​កម្រិត ​ GDP ខ្ពស់​ជាង​គេ​លើ​ពិភព​លោក​។ វាក៏មានការវិនិយោគនៅក្រៅប្រទេសច្រើនដែលបានមកពីការផលិតអ៊ីដ្រូកាបូនក្នុងស្រុក។


រដ្ឋាភិបាលប្រ៊ុយណេបានខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចប្រទេស ដោយកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចេញអ៊ីដ្រូកាបូន និងផ្តោតលើឧស្សាហកម្មដូចជាបច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនង និងផលិតកម្ម​អាហារ​ដែល​មាន​ហាឡាល់ (حلالا) ជាដើម។

សេដ្ឋ​កិច្ច​
ពិតណាស់ ប៊្រុយ​ណេ​ជា​ប្រទេស​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់អាស៊ី យោង​ទៅ​តាម​លទ្ធ​ភាព​ផលិត​យ៉ាង​សម្បូរ​បែប​ផ្នែក​ប្រេងនិងឧស្ម័ន។ ​អ៊ីដ្រូកាបូនជា​ប្រភព​សំខាន់​ក្នុង​ការ​ជំរុញសេដ្ឋ​កិច្ច​ឲ្យ​រី​ក​ចម្រើន​។ ទោះជាយ៉ាងណាក៏ដោយដើម្បីធានាកំណើនសេដ្ឋកិច្ចយូរអង្វែងរដ្ឋាភិបាលប្រ៊ុយណេ ត្រូវអភិវឌ្ឍវិស័យផលិតកម្មនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់។

ទិន្នន័យ​ពី នាយក​ដ្ឋាន​ផែន​ការ​និង​អភិ​វឌ្ឍ​ន៍​សេដ្ឋ​កិច្ច​​ប៊្រុយ​ណេ (
Economic Planning and Development Department) បាន​បង្ហាញ​ពីលំហូរ​នៃ​កា​រវិនិយោគ​ផ្ទាល់​ពី​បរទេសក្នុ​ងវិស័យ​ផលិតកម្ម​ឆ្នាំ ២០១៧ មាន​តម្លៃ​ប្រមាណ ៦៨០.២ លាន​ដុល្លារ​ប៊្រុយ​ណេ ស្មើប្រមាណ ៥០០.៦ លាន​ដុល្លារ​អាមេរិក​ ខណៈដែលប្រទេសម៉ាឡេស៊ីជាប្រភពវិនិយោគសំខាន់ដែលមានចំនួនដល់ទៅ ៤៩៦.៦ លានដុល្លារអាមេរិក។

ឧស្សាហកម្មម្ហូប​អា​ហារ​ហាឡាល​របស់ប្រ៊ុយណេ បង្ហាញពីសក្តានុពល​ដើម្បីក្លាយជាមូលដ្ឋានគ្រឹះនៃកិច្ចប្រឹងប្រែងធ្វើ​ពិពិធកម្មរបស់ប្រទេស។ ក្នុង​ការ​ចូល​ទៅក្នុ​ងឧស្សា​ហកម្ម​ម្ហូប​អា​ហារ​ហាឡាល​ក្នុង​ទី​ផ្សារ​ពិភពលោក​ ស្តង់ដារខ្ពស់នៃឧស្សាហកម្មហាឡាលនេះ គឺមាន​ភាព​ទាក់ទាញសម្រាប់វិនិយោគិនបរទេសGlobal Islamic Economy Indicator (GIEI) សម្រាប់ឆ្នាំ ២០១៧/២០១៨ បាន​កំណត់​ឲ្យ​ប៊្រុយ​ណេ​ស្ថិត​ក្នុង​លំដាប់​លេខ​ ៩ ក្នុ​ងចំណោម​ប្រទេស​អ៊ី​ស្លាមដទៃទៀត​។

ការ​ផ្តួច​ផ្តើម​របស់​រដ្ឋាភិ​បាល
Bio-Innovation Corridor (BIC) ផ្តួចផ្តើមបង្កើតបានជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសBrunei Agro-Technology Park កាល​ពីមុន​ ត្រូវ​បាន​​ BIC ដាក់​ចេញ​ឲ្យ​ទៅ​ជាកន្លែង​ដែល​រីក​លូត​លាស់​ផ្នែកអាជីវកម្ម​មិនមែន​ប្រេងនិង​ឧស្ម័ន (non-oil and gas businesses) ក្នុង​ប្រទេស​នៅ​ខែ កុម្ភៈ ២០១៤។ តំបន់​ជា​ឧទ្យាន​ឧស្សាហកម្ម​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ជើង​ឆៀង​ខាង​លិចនៃរដ្ឋាធានី Bandar Seri Begawan និង​មាន​ទំហំ ១៩៤ ហិច​តា។

សេដ្ឋ​កិច្ច​ហាឡាល​ហាក់​ដូច​ជា​ទើប​តែចាប់ផ្តើម ​ដោយសារវាមានបំណងដើម្បីវិនិយោគក្នុងការនាំចូលទំនិញ និងវិនិយោគទៅលើសមត្ថភាពកែច្នៃក្នុងស្រុក។

បេសកកម្ម​របស់ ​​ BIC គឺ ដើម្បី​បើក​ឲ្យ​មាន​ការ​រីក​ចម្រើន​វិស័យសហគ្រាស​ខ្នាត​តូច និង​មធ្យម​ តាមរយៈ ecosystem អាជីវកម្មជាមួយ​ភាព​ចាំ​បាច់នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ ការ​គាំទ្រដែលអាចជឿទុកចិត្តបាននិង កម្មវិធីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។

ទស្សនវិស័យ​សម្រាប់​ឆ្នាំ ២០១៩
ប្រុយ​ណេមាន​កា​រពឹង​ផ្អែក​ខ្ពស់​លើ​ឧស្សាហកម្ម​ប្រេង​ និង​ឧស្ម័ន​ដែលជា​ហេតុ​ធ្វើ​ឲ្យគេ​ ងាយរងគ្រោះដោយហានិភ័យខាងសេដ្ឋកិច្ច យោង​តាម​ការ​ការ​រំខាននានា​ដែល​មិន​អាច​រំពឹង​ទុក​បាន​ក្នុង​ផលិត​កម្ម​ ព្រោះ​ភាព ចំណាស់​នៃ​តំបន់​ដែលមានផ្ទុក​ប្រេង និង​ការ​ប្រែ​ប្រួល​តម្លៃ​ប្រេង​ និង​ឧស្ម័ន​ជា​សកល។​ ដូច្នេះប្រទេសនេះកំពុងបង្កើនល្បឿនការវិនិយោគលើវិស័យផ្សេងៗដូចជាវិស័យផលិតកម្មនិងសេវាកម្ម។ ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី ADB ព្យាករណ៍​កា​រ​រីក​ចម្រើន​លូត​លាស់​របស់​ប្រទេសប៊្រុយ​ណេក្នុង​ឆ្នាំ ២០១៩ គឺ​ក្នុ​ងអត្រា ២%​ ដោយលើកឡើងពីការកើនឡើងនៃទិន្នផលសំណង់ដោយ ២៤.% និងការវិនិយោគក្នុងស្រុកកើនឡើងពី​ការទាញយកប្រេងនិងឧស្ម័ន។ លើសពីនេះទៀតទោះបីជាមាននិន្នាការអតិផរណាសកលនាពេលថ្មីៗនេះក្តី ក៏តម្លៃរបស់ប្រ៊ុយណេនៅតែបន្តមានស្ថិរភាពខ្ពស់ដដែលជាមួយនឹងអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ ០.% អតិផរណាត្រូវបានព្យាករថានឹងនៅតែទាបនៅឆ្នាំ ២០១៩ ផងដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s