សិស្សា​នុសិស្ស​ដែល​មិន​ដឹង​ថា​ត្រូវ​សិក្សា​មុខ​ជំនាញ​អ្វី​ គួរ​ងាក​មើល​ជំនាញ​បច្ចេកវិទ្យានេះ​វិញ​



លោក​ លឹម សង្វារ សហស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​Arrowdot ជា​ក្រុមហ៊ុន​ដំបូង​និង​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ផ្នែក​ប្រព័ន្ធ​បញ្ជា​​ស្វ័យ​ប្រវត្តិ​ឬ automation and robuticsមាន​ទស្សនៈ​យល់​ឃើញ​ថា វិស័យ​នេះ​នៅ​កម្ពុជា​នា​ពេល​អនាគត​និង​មាន​តម្រូវ​ការ​ខ្ពស់​ ដូច្នេះ​សម្រាប់​សិស្សានុសិស្ស​ដែល​មិន​ដឹង​ថា​ត្រូវ​សិក្សា​លើ​ជំនាញ​អ្វី​អាច​ជ្រើស​សិក្សា​លើ​មុខ​ជំនាញ​នេះ​បាន។

 

នាយក​ប្រតិបត្តិ​រូប​នេះ​លើក​ឡើង​ថា បើ​យើង​និយាយ​តែ​អំពី​ជំនាញ​វិស្វករ​តែ​មួយ​មុខ​គឺ​មាន​តែ​៣ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុន្តែ​បើ​មើល​លើ​តម្រូវ​ការ​វិញ​គឺ​មាន​ច្រើន​ជាង​៣ភាគរយ​ដែល​យើង​មាន​។ មួយ​វិញ​ទៀត​ជំនាញ​ដែល​កាន់​តែ​ខ្សត់​និង​ពិបាក​រក​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ផ្នែក​បច្ចេកវិទ្យា​ដែល​អាច​ធ្វើ​ Programing និង​អាច​ធ្វើ​Hardware ជា​ដើម​នេះ ដូច្នេះ​យុវជន​និង​សិស្សានុសិស្ស​គួរ​តែ​ងាក​មក​ចាប់​អាម្មណ៍​ឲ្យ​បាន​ច្រើន​លើ​ជំនាញ​នេះ។

ជា​មួយ​ការ​លើក​ឡើង​ខាង​លើ​សហស្ថាបនិក​វ័យក្មេង​រូប​នេះ​បាន​ចែក​រម្លែក​នូវ​គន្លឹះ​មួយ​ចំនួន​សម្រាប់​ឲ្យ​យុវសិស្ស​ជំនាន់​ក្រោយ​ថា​ ដោយសារ​តែ​ជំនាញ​នេះ​វា​ទាម​ទារ​ឲ្យ​មាន​ជំនាញ​ផ្នែក​បច្ចេកទេស​ទេស​ខ្ពស់​រួម​ទាំង​ផ្គួបផ្សំ​ជា​មួយ​នឹង​ជំនាញ​គ្រប់គ្រង​ផ្សេងៗ ដូច្នេះ​សិស្សានុសិស្ស​នៅ​ពេល​ដែល​គាត់​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័​ឬ​អនុវិទ្យាល័យ​គួរ​តែ​ត្រៀម​ខ្លួន​សិក្សា​លើ​មុខ​វិជ្ជា​គណិត​វិទ្យា រូបវិទ្យា និង​ការ​គិត​ស៊ីជំរៅ(critical thinking)ឲ្យ​បាន​ច្រើន។

សហគ្រិន​វ័យ​ក្មេង​រូប​នេះ​ សង្ឃឹម​ថា​នា​ពេល​អនាគត​នឹង​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូច​ក្រុមហ៊ុន​របស់​លោក​កាន់​តែ​ច្រើន ព្រោះ​តម្រូវ​ការ​នាពេល​អនាគត​សម្រាប់​ប្រទេស​កម្ពុជា​នឹង​មាន​កាន់​តែ​ច្រើន​ ដូច្នេះ​លោក​មិន​ចង់​ដើរ​ផ្លូវ​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ​ព្រោះ​បើ​មាន​ក្រុមហ៊ុន​ដទៃ​ទៀត​ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ​ដែរ នោះ​នឹង​អាច​ជួយ​យោង​គ្នា​ទៅវិញ​ទៅ​មក​បាន​៕

 

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

X
5s