អនុវត្តចំណុចទាំង ៥នេះដើម្បីជួយអ្នកស្រោចស្រង់ខ្លួនពេលជួបវិបត្តិហិរញ្ញវត្ថុ​



អ្នក​តែង​មាន​ការ​ភ័​យ​ខ្លាច​ចំពោះ​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អាច​នាំ​ទុក្ខ​ដល់​ខ្លួន រឿងធ្វើអាច​ធ្វើឲ្យ​យើង​វេទនា។​ ​បញ្ហា​ទាំង​អស់​នាំ​ភាគ​ច្រើន​បំផុតកើត​ឡើង​ដោយ​សារ​ការ​ប្រែ​ប្រួលហិរញ្ញ​វត្ថុ​ ឬ​មាន​លក្ខខណ្ឌ​នា​នា​ដែល​កើត​ឡើងចំពោះ​ហិរញ្ញ​វត្ថុ​របស់​យើង​ដូច​ជា​ ការ​បាត់​បង់​ការ​ងារ​ ភាព​ក្រីក្រ ការ​ធ្លាក់​ខ្លួន​ជួប​នឹង​ជំងឺភ្លាមៗជាដើម។ វា​ពិត​ជា​សុបិន​ដ៏​សែន​អាក្រក់​មួយ​ដែល​គ្មាន​នរនា​ម្នាក់​ចង់​ជួប​ទេ​ ហើយ​ម្នាក់​ៗ​ក៏​ភ័យ​បារម្ភ​ណាស់​ដែរ​ថា​ នឹង​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​មាន​បញ្ហាមួយ​នោះ​កើត​ឡើង​ពិត​មែន​? ទោះ​ខំ​គេច​យ៉ាង​ណា​ ខំទប់​ស្កាត់​យ៉ាង​ណា​ ក៏​នៅ​តែគ្មាន​នរណា​ម្នាក់​អាច​គេច​រួច​ពី​វា​បាន​ឡើយ សូម្បី​មហា​សេដ្ឋី​លំដាប់​ពិ​ភព​លោក​ក៏នៅ​មាន​ថ្ងៃ​ជួប​រឿង​អកុសល​បែប​នេះ​បានដែរ។ ដូច្នេះ​ប្រសិន​បើ​ជួន​ស្ថានការណ៍​ដែលជូរ​ចត់​មួយ​នេះ​នៅ​ថ្ងៃ​ណា​មួយ​ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? វិធី​សាស្រ្ត​ខាង​ក្រោម​នេះ​ អាច​ជួយ​ស្មារតី​អ្នក​ដើម្បី​​ដោះ​ស្រាយ​បញ្ហាទាំង​នេះបាន៖​​​

១) កំណត់​បញ្ហាឲ្យ​បាន​ច្បាស់​
ជំហាន​ដំបូង​ក្នុង​ការ​យក​ឈ្នះ​វិបត្តិ​ហិរញ្ញ​វត្ថុ គឺការ​កំណត់​បញ្ហា​ចំបង បញ្ហា​ស្នូល​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហាដទៃ។ បញ្ហា​ហិរញ្ញ​វត្ថុជាទូ​ទៅ​វា​ជា​សូចនាករនៃ​បញ្ហា​ធំ ហើយ​ក៏​ជា​ការ​ដែលបង្កើត​​ឲ្យ​មាន​នូវ​ដំណោះ​ស្រាយ​រយៈ​ពេល​វែង។ អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​ថា​អ្វី​ដែល​ជា​បញ្ហា​ជាក់​ស្តែង​ទៅដែលជំរុញ​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​មួយ​នេះ​កើត​ឡើង។ ត្រូវ​ចាំ​ណា ពេល​មាន​បញ្ហា​អ្វី​មួ​យ​កើត​ឡើង​ ពិសេស​បញ្ហា​ហិរញ្ញ​វត្ថុ​អ្នក​មិន​ត្រូវ​អង្គុយ​កើត​ទុក្ខ​ ហើយ​មិ​នធ្វើ​អ្វី​សោះ​នោះ​ទេ​ព្រោះ​វាគ្មាន​បាន​អ្វី​ក្រៅ​ពី​ធ្វើ​ឲ្យ​អ្នក​ស្រ្តេស និង​ឈាន​ដល់​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ទៀត​ក៏​ថា​បាន។ រក​វិធីសាស្រ្តដោះ​ស្រាយ​ទោះ​បី​ជា​វិធីសាស្រ្ត​បឋមយ៉ាងណា​ក៏​ដោយ ហើយ​អ្នកត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​វា។

២) បង្កើត​កញ្ចប់​ថវិកា ធ្វើ​គម្រោង​ថវិកា
ផ្លូវ​មួយ​ដែល​ល្អក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​គឺ​ការ​បង្កើត​ផែន​ការ​ថវិកា រៀប​ចំ​ផែន​ការ​ជា​ប្រចាំសប្តាហ៍ ប្រចាំខែ និង​ប្រចាំ​ឆ្នាំ ផែន​ការ​ចំនាយ​របស់​អ្នក ​ដែល​គួរ​តែ​ចំណាយ​លើ​អ្វី​សំខាន់​ប៉ុណ្ណោះ។ បើ​អ្នក​មិន​ចេះ​រៀប​ចំផែន​ការ​ចំណាយ​ជា​ប្រចាំ​ទេ​ អ្នក​មិន​អាច​គ្រប់​គ្រង​លើការចំណាយ​បានទេ ទោះ​បី​អ្នក​អាច​រក​ចំណូល​បានច្រើន​កំរិត​ណាក៏​ដោយ​ ក៏អ្នក​នៅ​តែ​ជួម​បញ្ហាហិរញ្ញវត្ថុដែរ។ ពេល​ដែល​អ្នក​មាន​ភាព​ប្រាកដ​ប្រជា​លើ​ការ​ចំណា​យ អ្នកនឹង​មានប្រាក់​គ្រប់​គ្រាន់​ និង​ច្បាស់​លាស់​សម្រាប់​ធ្វើ​ការ​សន្សំ​។ មានសំនួរ​ខ្លះ​ក៏​បាន​សួរ​ត្រលប់​វិញ​ថា តើ​ធ្វើ​ផែន​ការ​ចំនាយ​យ៉ាង​ណា?​ តើគួរ​សន្សំ​ដោយ​វិធីណា? ពិត​ណាស់​វាមិន​ពិបាក​ណាស់ណាទេដោយ​គ្រាន់​តែអ្នកកាត់​បន្ថយ​ការ​ចេញ​ទៅ​ញ៉ាំ​អាហារ​ខាង​ក្រៅ​ កាត់​បន្ថយ​ការ​កំសាន្ត​ឥត​ប្រយោជន៍​ យកអាហារ​ថ្ងៃ​ត្រង់​ទៅនៅ​កន្លែង​ធ្វើ​ការ​ជាដើម​ នោះ​ចំណែក​ដែល​អ្នក​ដក​ចេញ​ទាំង​នោះ​យក​វា​មក​ជា​ប្រាក់​សន្សំ​វិញ​។​

៣) កំណត់​អាទិ​ភា​ព​ហិរញ្ញ​វត្ថុ
អ្វី​ដែល​ចាំ​បាច់​សឹមចំណាយ ដូច​នេះ​វា​ក្លាយ​ជា​អាទិភាព​សម្រាប់​ហិរញ្ញ​វត្ថុ អាទិភាព​លើ​ការ​ចំណាយ​របស់​អ្នក​ហើយ។ ធ្វើ​បែប​នេះជួយ​អ្នក​បាន​ច្រើន​ណាស់​ក្នុងការ​សម្រេច​ចិត្ត​លើ​ហិរញ្ញ​វត្ថុ​ដូចជាការ​ចំណាយ​លើក្រេឌីត​កាត ការចំណាយ​លើ​ការ​ទិញ​ផ្ទះ ការសន្សំសម្រាប់​អនាគត --។ អាទិភាព​ហិរញ្ញវត្ថុ​អាច​រួម​បញ្ចូល​នូវ​ការ​ចំណូល​បន្ថែម រក​ការ​ងារ​បន្ទាប់​បន្សំជាដើម។

៤) ដោះស្រាយ​បញ្ហា
មនុសុ្សភាព​ច្រើនតែង​ដោះ​ស្រាយបញ្ហា​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដោយ​កាត់​បន្ថយ​ចំណាយ​ និង​ព្យាយាម​បង្កើន​ចំណូល តែ​អ្នក​ខ្លះ​វិញ​ព្យាយាម​ផ្លាស់​ប្តូរ​របៀប​របប​​នៃ​ការ​រស់​នៅ​តែ វា​ជា​រឿង​មួយ​ពិបាក​បំផុត​ព្រោះ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ខ្លួន​បែបនេះ។​

៥) បង្កើតផែនការនិងតាមដានវឌ្ឍនភាព
នៅពេលដែលអ្នកមានគំនិតដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អ្នក ចូរបង្កើតនូវផែនការជាក់ស្តែងដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក ជាមួយនឹងពេលវេលានៃសប្តាហ៍ ខែ ឬឆ្នាំហើយតាមដានការរីកចម្រើនរបស់អ្នកបន្ត។ នៅពេលអ្នកស្ថិតនៅលើផ្លូវដើម្បីសម្រេចគោល​ដៅ សូមចំណាយពេលប៉ុន្មាននាទីដើម្បីពិនិត្យមើលវឌ្ឍនភាព។ វាយតម្លៃផែនការរបស់អ្នកមើលថា តើអ្នកកំពុងធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកគោលដៅរបស់អ្នក ហើយបើកចំហចំពោះលទ្ធភាពនៃការកែតម្រូវផែនការនេះឬទេ៕

ដោយ៖ យ៉ាយ៉ា

X
5s