អ្នកគួរដឹង! ញ៉ាំស៊ុត ៣គ្រាប់ ឬលើសពីនេះក្នុងមួយសប្តាហ៍មានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង​



ស៊ុត​ ជាពិសេស​ផ្នែក​ក្រហម​មាន​ផ្ទុកកូ​ឡេស្តេរ៉ូល​ខ្ពស់ ក្នុង​ស៊ុត​មួយ​គ្រាប់​មាន​ផ្ទុកកូ​ឡេស្តេរ៉ូល ១៨៦ មីលីក្រាម តាម​ការ​បញ្ជាក់​របស់​លោក Victor Zhong អ្នក​ស្រាវជ្រាវ​ក្រោយថ្នាក់​បណ្ឌិត​នៅ​ Department of Preventive Medicine នៅ Northwestern University Feinberg School of Medicine រដ្ឋ​ Chicago។

អ្នកស្រាវជ្រាវ​បាន​ពិនិត្យទិន្នន័យ​ពី​ក្រុម​អ្នកស្រាវជា្រវចំនួន ៦ ដែល​មាន​មនុស្ស​ចូលរួមច្រើន​ជាង ២៩,០០០នាក់ ប្រើរយៈពេល​ប្រមាណ ១៧ ឆ្នាំ​កន្លះ។ ​​បន្ទាប់​ពីអំឡុង​ពេល​នៃ​ការ​ធ្វើការ​តាម​ដាននេះ​មក​គេបាន​រក​ឃើញ​ថា មនុស្ស​ ៥,៤០០​​នាក់ មាន​បញ្ហា​សរសៃ​ឈាម​បេះ​ដូង ដែល​ក្នុង​នេះ ១,៣០២ នាក់មាន​បញ្ហា្រស្រ្តូក (stroke) ទាំង​ធ្ងន់​ធ្ងរនិង​មិនធ្ងន់​ធ្ងរ ១,៨៩៧នាក់​ មាន​ឧប្បត្តិហេតុដោយ​សារ​បញ្ហា​ខ្សោយ​បេះ​ដូង និង ១១៣នាក់​បានស្លាប់​ដោយ​សារ​ជំងឺ​បេះដូង។ បន្ថែម​ពី​នេះ​អ្នក​ចូល​រួម​ដទៃ​ទៀត​ចំនួន ៦,១៣២ បាន​ស្លាប់​ដោយ​សារ​កត្តា​ផ្សេង​ទៀត។

ការ​​បរិភោគ​ ៣០០មីលីក្រាមសម្រាប់​របបកូ​ឡេស្តេរ៉ូល​ប្រចាំ​ថ្ងៃ វាធ្វើ​ឲ្យ​មាន​ការ​ការកើនឡើង​នៃ​ ៣,២%​ នៃ​ជំងឺ​បេះ​ដូង និង ៤,៤%កើន​ឡើង​នូវការ​ស្លាប់់​ប្រចាំ​ឆ្នាំ នេះ​បើ​តាម​ការ​បង្ហាញវិភាគ​​ទិន្នន័យ​នៃ​ការ​សិក្សា​របស់​លោក Zhong។ ហើយចំពោះ​អ្ន​ក​ដែល​បរិភោគ​ស៊ុត​មួយ​ចំហៀង ឬ​ពាក់​កណ្តាល​ក្នុង​មួយ​ថ្ងៃត្រូវ​ប្រឈមនឹង​ហានិភ័យ​ ១,១% នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះ​ដូង និង ១,៩% មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆាប់ស្លាប់។​ ការពិសោធកាល​ពី​មុន​មិនបាន​ដាក់​ស៊ុត​ជា​ប្រធាន​បទ​ និងដើមហេតុដែល​ជាប់​ទាក់​ទងទៅ​នឹង​បញ្ហា​នៃ​សរសៃឈាម​បេះ​ដូង​ឡើយ គ្រាន់​តែបាន​រក​ឃើញ​ថា​ការដែល​មនុសុ្ស​មាន​បញ្ហា​សុខ​ភាព​បណ្តាល​មក​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ​ដោយ​សារ​ការ​មិនហាត់​ប្រាណ​ ការ​ជក់​បារី និង​របប​អាហារ​មិនល្អ។

ផ្ទុយ​ទៅ​វិញ​ការ​សិក្សា​បច្ចុប្បន្នដោយ​លោក Zhong និង​ដៃគូរបស់​គាត់​​បាន​រក​ឃើញ​ថា ការ​បរិភោគ​ស៊ុត​ និង​របប​កូ​ឡេស្តេរ៉ូល​ជាដើម​ហេតុ​សំខាន់​នៃបញ្ហា​ស្ទះ​សរសៃឈាម​បេះដូង​។​ ​ទំនាក់​ទំនងគ្នា​​រវាង​ស៊ុត​ទៅ​នឹង​ហានិភ័យ​នៃជំងឺបេះ​ដូង​និងការ​ឆាប់​ស្លាប់ ហើយ​បើ​ការ​បន្តបរិភោគ​ក្នុង​កម្រិត​ច្រើន​នូវ​កូ​ឡេស្តេ​រ៉ូល ឬ​ស៊ុត វានឹង​មានការ​កើន​ឡើង​នូវ​បញ្ហា​ស្ទះ​សរសៃឈាម​បេះដូង ជំងឺ​មួយ​ចំនួន​ដែល​កើត​ឡើង​មានដូចជាស្រ្តូក (ស្លាប់​មួយ​ចំហៀង​ខ្លួន​) ជាដើម​ ​ហើយ​ការ​រក​ឃើញ​ថ្មី​នេះបានកំណត់​ថា​ភាគ​រយ​នៃ​ការ​ប៉ះ​ពាល់​មា​ន​ច្រើន​ណាស់​ដែល​បង្ក​មកពី​កូ​ឡេស្តេ​រ៉ូល​ក្នុង​ស៊ុត។ បើ​ពិចារណាទៅលើ​ចំនុចអវិជ្ជមាន​នៃការបរិភោគ​ស៊ុត​នេះ អ្នក​គួរ​កាត់​បន្ថយ​ការ​បរិ​ភោគនិង​ប្រើប្រាស់​ស៊ុត​ក្នុង​របប​អាហារ និង​ធ្វើ​របប​កូឡេស្តេរ៉ូល​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​រក្សាសុខភាព​បេះដូងរបស់​អ្នក​ឲ្យ​ដំណើរ​ការ​បាន​ល្អ៕

​​​​ ដោយ៖ យ៉ាយ៉ា ប្រភព៖ CNN

X
5s