ប្រុងប្រយ័ត្ន! គ្រោះថ្នាក់បណ្តាលមកពីការបរិភោគសាច់ត្រីនិងអាហារសមុទ្រឆៅមិនបានចម្អិនត្រឹមត្រូវ​



សាច់​ត្រី​ឆៅដូច​ជា​មាន​នៅ​ក្នុង​ ​ sushi ម្ហូប​ជប៉ុន​ និង​អាហារសមុទ្រ​ដទៃ​ទៀត​ដែល​មិនបាន​ចម្អិន​វា​ពិតជា​ឆ្ងាញ់ ប៉ុន្តែ​វា​មាន​គ្រោះ​ថា្នក់​ខ្លាំង​ណាស់​ប្រសិនបើអ្នកទទួល​ទានវា​ញឹកញាប់។

តាម​ការលើក​ឡើង​របស់​សារ​ព័ត៌​មាន​ CNN បាន​បង្ហាញនូវ​ករណីមួយពី​បុរស​វ័យ ៧១​ឆ្នាំ​មួយ​រូបបាន​ឆ្លង​រោគ ​បន្ទាប់​ពី​ការ​បរិភោគ​អាហារ​សមុទ្រ​ឆៅ​​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​សុខភាពយ៉ាងធ្ងន់ធ្ងរ រហូត​ឈាន​ដល់​ការ​កាត់​កំភួន​ដៃចោល​។ ជំងឺ​នេះ​បាន​ធ្វើ​ការ​វិវត្ត​ត្រឹម​រយៈ​ពេល​ ១២ ម៉ោងប៉ុណ្ណោះ​បន្ទាប់​ពី​ការញ៉ាំ​អាហារ​ ដែល​បាន​ធ្វើ​ឲ្យ​បុរសម្នាក់នោះទៅ​ជាគ្រុន​ក្តៅ និង​ឈឺ​ចុក​ចាប់​ខ្លាំង​ត្រង់​ដៃ​ខាង​ឆ្វេង​របស់​លោក។ ​ បុរស​ម្នាក់​នោះ​មាន​ប្រវត្តិ​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ ២ និង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​កំពុង​ទទួល​បញ្ហា​តំរង​នោម​តំណាក់​កាល​ចុង​ក្រោយ។ ​បន្ទាប់​ពី​ទទួល​រង​ការ​ឈឺ​ចុក​ចាប់​អស់​រយៈ​ពេលពី​ថ្ងៃ​ លោក​ក៏​ត្រូវ​បាន​បញ្ជូន​ទៅផ្នែក​សង្គ្រោះ​បន្ទាន់នៅ​​មន្ទី​រពេទ្យ​​ Chonbuk National University Hospital។

ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​គេ​ឃើញ​ថា​មាន​ឈាម​ហូ​រតាម​ជើង​ធ្មេញ​ និង​វិវត្តទៅ​ជា​ការឡើង​ហើម​ធំក្រោម​ស្បែក​ផ្នែក​កំភួន​ដៃឆ្វេង​របស់​គាត់។​ ភ្លាម​ៗ នេះ​គ្រូ​ពេទ្យ​ក៏​បាន​សម្រេច​ធ្វើ​ការ​វះ កាត់​បន្ទាន់​មួយ​ ហើយ​គេ​បាន​រក​ឃើញ​នូវ​ Vibrio vulnificus (ឈ្មោះ​បាក់​តេរីម៉្យាងដែ​ល​ជា​ទូ​ទៅគេ​តែ​ង​រក​វាឃើញ​នៅ​តាម​មាត់​សមុទ្រ) ដែល​វាជា​ហេតុ​បង្កការ​ឆ្លង​ជំ​ងឺ​មួយ​នេះ​។ ក្រោយ​ពី​មាន​ការ​ស្រាវជ្រាវ​បែប​វេជ្ជសាស្រ្ត​មក​គេ​បាន​កំណត់​ថា​ ការ​បរិភោគ​សាច់​ត្រី​ ក៏​ដូច​ជា​អាហារ​សមុទ្រ​ឆៅមិន​បាន​ចម្អិន​ត្រឹម​ត្រូវ​វា​បង្ក​ជា​ជំងឺ និងផល​វិ​បាក​ជា​ច្រើន​ដល់​សុខភាព។

ខាង​ក្រោម​នេះ​ជា​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​បណ្តាល​មក​ពី​ការ​បរិភោគ​អាហា​សមុទ្រមិនបាន​ចម្អិត​ត្រឹម​ត្រូវ​៖ Vibrio vulnificus ជា​ប្រភេទ​បាក់​តេ​រី​ម៉្យាង​ដែល​បណ្តាល​ឲ្យ​មាន​ការកើត​ទៅ ជា​ការ​ស៊ី​លើ​ផ្នែ​កណាមួយ​នៃ​សារពាង្គកាយ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ឡើងអុចៗពណ៍ខ្មៅៗ និង​វិវត្តិ​ទៅជាដំបៅ​រលួយ​​នៅលើ​ស្បែក។ អ្នក​ជំងឺនឹង​ជួបបញ្ហា​ឈឺ​ចុក​ចាប់​ខ្លាំង ដែល​អា​ច​នឹង​តម្រូវ​ឲ្យ​កាត់​អវយវៈដែល​មាន​ដំបៅនោះ​ចោលបើ​វាកាន់​តែធ្ងន់​ធ្ងរទៅៗ។ បើ​បាក់​តេរី​នោះ​ធ្លាក់​ចូល​ទៅទុំលើក្រពះពោះ​វៀន​ វា​នឹង​បណ្តាលឲ្យ​កើត​ជា​ការ​រាគ​រូសខ្លាំង (រាគ​ជា​ទឹក​សុទ្ធ) ដែល​គេ​ហៅ​ថា​ជំងឺអាសន្ន​រោគ។​ រោគ​សញ្ញា​នៃជំងឺ​នេះគឺ​មាន​ដូចជា​ រាគទឹក​ ឈឺ​ពោះ​ខ្លាំង ចង្អោរ ក្អួត​ គ្រុន ញាក់​ជាដើម​។ មជ្ឈមណ្ឌល​ត្រួ​ត​ពិ​និត្យ​ និង​ការ​ពារ​ជំងឺ​ឆ្លង​របស់​សហ​រដ្ឋអា​មេរិកបាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា បាក់​តេរីជាមូល​ហេតុ​នៃ​ការ​ឆ្លង​ជំងឺ​ជាង ២០៥ ក្នុ​ងមួយ​ឆ្នាំៗនៅ​ទូ​ទាំង​ប្រទេស​ ដែល​ករណី​ខ្លះ​មាន​ការ​តម្រូ​វ​ឲ្យ​កាត់​ជើ​ង​ចោល​ ក្នុ​ងនោះ ១៥ ទៅ ៣០ភាគ​រយ​នៃ​ករណី​ទាំង​នោះ​បាន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ។

បន្ទាប់​ពី​ទទួល​ការ​វះ​កាត់​ អ្នក​ជំងឺ​ត្រូវ​ទទួល​ថ្នាំ​ផ្សះ​កម្រិត​ខ្លាំង​ ២​ ប្រភេទ  តែទោះ​ជា​យ៉ាង​ណា​ថ្នាំ​មិនអាចជួយឲ្យ​បញ្ហា​ដំបៅ​ដែល​រលួយ​នៅលើ​ស្បែក​បាន​ស្រាក់​ស្រាន​​ធូរ​ស្បើយ​បានដែរ។ បន្ទាប់​ពី​នោះ​គ្រូ​ពេទ្យ​អាច​នឹង​សម្រេច​ធ្វើ​ការ​កាត់​ចោល​នូ​វ​ផ្នែក​ដែល​មាន​បញ្ហា​ដំបៅរលួយ​នោះ។​​ ប៉ារ៉ាស៊ីត Parasites ​ប្រជា​ប្រិយ​ភាព​ក្នុង​ការ​បរិភោគ​ sushi និង​អាហារ​សមុទ្រឆៅ​ មិន​បាន​ចម្អិន​បាន​កើន​ឡើង​នៅ​ប្រទេស​លោក​ខាង​លិច​ និងកំពុង​តែ​បង្កើន​នូវ​ជំងឺ​ដែលបង្ក​ដោយពពួក​ដង្កូវ  ​ anisakid nematodes នេះ​បើ​តាម​ការ​បង្ហាញ​ការ​សិក្សាជាសាធារណៈ​របស់ BMJ Case Reportsកាលពី​ឆ្នាំមុន។ នៅ​ពេល​ដែល​ពពួក​ដង្កូវ​ទាំង​នោះ​វា​នាំ​គ្នា​ប្រមូល​ផ្តុំនៅ​តាម​ជញ្ជាំង​ខាង​ក្នុ​ងនៃ​ផ្ទៃ​ពោះ ឬ​នៅ​ក្នុ​ងពោះ​វៀន​ វា​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដល់​ក្រពះ​ពោះ​វៀន​ និង​ប្រព័ន្ធ​រំលាយ​អាហារ​ ហើយ​នេះក៏​បណ្តាល​មក​ពី​ការ​បរិភោគ​គ្មាន​អនាម័យ ឬ​បរិភោគ​របស់​មិន​ស្អាតមិន​បាន​ចម្អិន​ ហើយ​វាក៏ បាន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ឈឺ​ក្នុង​ពោះ​ខ្លាំង រក​កល់​ចង់​ក្អួត ក្អួតជាដើម​។ ​មានអ្នក​ខ្លះ​អាចឈាន​ដល់​បញ្ហា​រំលាយអាហារ ដូចជា​ការ​ហូរឈាម ការស្ទះ​ពោះ​វៀន និង​ទល់​លាមក​។

តាម​ការ​លើក​ឡើង​ពី​អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ទៅ​អាហារ​សមុទ្រ​ឆៅ​នេះនឹងអាចមាន​​​​ប្រតិកម្ម​មួយចំនួន​ដូចជា ការហើម រមាស់​ស្បែក ​ប្រតិកម្មអាណាហ្វីឡាក់ទិចដែល​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម ថប់ដង្ហើម​រហូត​បាត់​បង់​ស្មារតី​ក៏​មាន​។ តែ​បញ្ហាទាំង​នេះ​វាមិន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ឡើយ​។ Salmonella Salmonella ជាប្រភេទ​បាកើ​តេរីដែល​មាន​ភាគ​ច្រើន​នៅ​ក្នុង​ពោះ​វៀន​សត្វ​ ពិសេស​សត្វ​ជ្រូក និង​បសុ​បក្សី ហើយ​នៅ សហរដ្ឋអា​មេរិក​មាន​ការ​ស្លាប់​បណ្តាល​មកពី​  salmonella កើន​ដល់ប្រមាណ ៤៥០ នាក់​​ក្នុង​មួយ​ឆ្នាំៗ ខណៈដែល​អ្នកកើត​ជំងឺ​នេះ​មាន​ប្រមាណ​ ១លានពីរសែននាក់​។ សាច់​ត្រី​ ឬអាហារសមុទ្រឆៅភាគ​ប្រើន​ក៏ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ពុល​ដោយ​សារ​បាក់​តេរី​មួយ​នេះ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សាច់​មាន់ និង​សាចគោ​ដែល​ចម្អិន​មិន​បានឆ្អិន​ល្អ​ក៏​អាច​មាន​ផ្ទុក​បាក់​តេរី​មួយ​នេះ​ដែរ។ អាការៈនៃ​ salmonella វា​បណ្តាល​ឲ្យ​អ្នក​ជំងឺ​រាគ គ្រុន និង​រមួល​ពោះ​បន្ទាប់​ពីការ​ចម្លង​ជំងឺនិង​ចម្លង​បាក់​តេរី​នេះអស់ ៧២ ម៉ោង​រួច​មក​។

អ្នក​ជំងឺ​អាច​មានសភាពធម្មតា​ក្នុ​ងរយៈពេលពី​ ៤ ទៅ ៧​ថ្ងៃ​ចុង​ក្រោយ តែអ្នក​ជំងឺអាច​មានសភាពស្រាកស្រាន​ឡើង​វិញ​ដោយ​មិន​បាច់ព្យាបាល តែអ្នក​ជំងឺ​មួយ​ចំនួន​ចាំបាច់​ត្រូវ​បញ្ជូក​ទៅមន្ទីរ​ពេទ្យ​ដោយ​សារ​ការ​បាត់​បង់​ជាតិ​ទឹក​ខ្លាំង​ពេក​បន្ទាប់​ពី​រាគនិង​ការ​វិវត្តខ្លាំង​នៃ​បាក់​តេរី។​ ដើម្បី​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺទាំង​នេះអ្នក​គួរ​បរិភោគ​សាច់​ត្រី អាហារសមុទ្រ និង​សាច់​សត្វដទៃ​ទៀត​ដោយ​ឆ្លង​កាត់​ការ​​ចម្អិនឲ្យ​បានត្រឹម​ត្រូវ​ និង​ប្រើ​កំដៅ​យ៉ាង​តិច ៦៣ អង្សាសេ៕

ដោយ៖ យ៉ាយ៉ា​ ប្រភព៖ CNN

X
5s