ធ្វើយ៉ាងណាទើបក្លាយជា HR Generalist?​



នាយកដ្ឋាន​ធនធាន​មនុស្សគឺជា​ផ្នែក​មួយ​ដែល​ជាសមាសភាគ​មូល​ដ្ឋាន​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​បាន​ជោគជ័យ​។ ការ​ជ្រើស​រើស​បុគ្គលិក​មក​បំពេញ​ការ​ងារក្នុង​ក្រុម​ហ៊ុន​គឺជា​តួនាទីរបស់​នាយក​ដ្ឋាន​បុគ្គលិក​ ជាមួយ​នឹង​សមត្ថភាព​ទាំង​រាក់​ទាំង​ជ្រៅនៅ​ក្នុង​ចំណេះ​ដឹង​ផ្នែក​ធន​ធាន​មនុសុ្ស​របស់​គេ។

អ្វីទៅជា ​ HR Generalist?

HR Generalist ផ្តល់ជាជំនួយជាច្រើន​ពាក់​ព័ន្ធនឹង​​ការ​ងារ​របស់បុគ្គលិក ហើយ​ក្នុ​ងករណី​ខ្លះគ្រប់​គ្រង​លើ​បុគ្គ​លិកតាម​នាយកដ្ឋាន​នីមួយៗ។ ​​​ភាព​ខុស​គ្នារវាង HR Generalist ​និង  HR positions គឺ​ HR Generalist ដាក់​ចេញ​នូវ​សកម្ម​ភាព​ក្នុ​ងគោលនយោបាយ​ក្រុម​ហ៊ុន​ ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយអ្នកគ្រប់​គ្រង និង​អ្នក​ចាត់​ការ​​ធនធាន​មនុស្ស​ (HR managers និង HR directors)។ នៅ​ក្នុង​រចនាសម្ព័ន្ធ​អង្គភាព​ភាគ​ច្រើន HR Generalist ស្ថិត​នៅកម្រិត​លើអ្នក​តួ​នាទីមួយចំនួ​ន​ដូចជា​ ​ HR specialist ឬ HR coordinator តែត្រូវ​នៅ​ក្រោមប្រធាននាយក​ដ្ឋាន​ធនធាន​មនុស្ស​ (HR managers)។ ក្នុ​ងក្រុម​ហ៊ុន​តូច​ល្មម​ HR Generalist ត្រូវ​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃក្នុ​ងនាយក​ដ្ឋាន​ធនធានមនុសុ្ស ប៉ុន្តែចំពោះ​ក្រុម​ហ៊ុន​ធំ​ HR Generalist ផ្តោត​តែ​លើ​ការ​ផ្តល់​ជាជំនួយ​ដល់​ HR specialist និង​បុគ្គលិក​ធនធា​ន​មនុស្ស​ដទៃ​ទៀត​ប៉ុណ្ណោះ។

ជំហាន​ដើម្បី​ក្លាយ​ជា​ HR Generalist HR Generalist ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​ក្នុង​នាយក​ដ្ឋាន​ធនធាន​មនុសុ្ស ហើយ​ភាគ​ច្រើន​នៃ HR Generalist ធ្វើ​ការ​ក្នុង​ផ្នែកធនធា​ន​មនុស្ស​នេះ​ក្នុ​ងតំណែង​ជា HR specialist ចន្លោះ​ពី​បួន​ទៅប្រាំពីរ​ឆ្នាំឯណោះ ដូជជាអ្នក​ឯក​ទេស​ជ្រើសរើសបុគ្គលិក​ជាដើម​ដែល​នាំ​ឲ្យ​គេ​មាន​ចំណេះដឹង​ និង​សមត្ថភាព​ខ្ពស់​ក្នុង​អាជីពការងារ។ ការ​មក​ដល់​នៃ​បច្ចេក​វិទ្យា​ថ្មី​ត្រូវ​បាន​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ការ​ក្នុង​វិស័យ​ធនធាន​មនុស្ស។ អាជីវកម្ម​​ត្រូវ​បានអនុ​ម័តក្នុ​ងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដូចជា ​cloud-based ​integrated technology ដែលអាច​ភ្ជាប់ឯកសារឌីជី​ថល​ទៅ​ក្នុ​ងប្រព័ន្ធដែល​អាចចូល​ប្រើ​ដោយ​​អ្នក​ប្រើប្រាស់​​​ច្រើន​គ្នា​បាន​។

ការ​រក្សា​ទុក​ឯកសារ​ជា​ក្រដាស​ត្រូវ​បានបដិ​វត្ត​ឲ្យ​ទំ​នើប​ ដោយ​ប្រព័ន្ធ​ឌីជីថល​ព្រោះ​វា​ផ្តល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​ការ​ស្វែង​រក​ក៏​ដូចជា​ការ​រក្សាទុក​នេះ។ អ្នក​ជំនាញ​វិជ្ជាជីវៈផ្នែកធនធាន​មនុស្ស​ ទោះ​ជា​អ្នក​បំរើ​ការ​ងារ​ដោយ​មិន​យក​កម្រៃ​ ​និង​អង្គ​ការរដ្ឋាភិបាលក៏​អាច​ទទួល​អត្ថ​ប្រយោជន៍​ពីបទពិសោធន៍​ជាមួយ​ប្រតិបត្តិ​ការ​អាជីវកម្ម​ដែរ៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Point Park Online

X
5s