អត្ថប្រយោជន៍ទាំង ៥ នៅពេលក្រុមហ៊ុនធ្វើការចុះបញ្ជីផ្សារមូលបត្រ​



នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ឯក​ជន​មួយ​មា​ន​ភាព​ជោគ​ជ័យ​ខ្លាំ​ងលើ​អាជីវកម្ម​ គេ​មាន​ឱកាស​គ្រប់​គ្រាន់​ក្នុង​ការ​ប្រែ​ខ្លួន​ទៅជា​ក្រុម​ហ៊ុន​សាធារណៈបាន​។ នៅ​ពេល​ក្រុម​ហ៊ុន​​មួយ​ក្លាយ​ជា​ក្រុន​ហ៊ុន​សាធារណៈមាន​ន័យ​ថា​ ក្រុម​ហ៊ុន​មាន​លទ្ធ​ភាព​បោះ​ផ្សាយ​លក់​ភាកគហ៊ុ​ន​របស់​ខ្លួន​ជា​សាធារណៈ​លើ​ទី​ផ្សារ​មូល​បត្រ អាច​មាន​ការ​រីក​ចម្រើនខ្លាំង និង​មាន​សក្តា​នុពល​លើ​ទី​ផ្សារខ្លាំង។ ​តែ​ទោះជា​យ៉ាង​ណា​ ក្រុម​ហ៊ុន​នឹង​ត្រូវ​ជួប​ជាមួយ​ការ​រ៉ាប់​រង​នូវ​ច្បាប់​ទម្លាប់​ថ្មី​ ក៏​ដូចជា​ទាក់​ទង​នឹង​ប្រតិបត្តិ​ការ​អាជីវកម្ម។​

ទាំង​អស់​នេះ​វា​រួម​បញ្ចូល​ទាំ​ងរបាយការណ៍​ហិរញ្ញ​វត្ថុ ការ​រឹត​បន្តឹងការ​​លក់ បង្កើន​​សម្ពាធ​នៃ​ការបំពេញ​ការ​ងារ​សម្រាប់​ភាគ​ហ៊ុនិក។ ​​ការដែលដាក់​ក្រុម​ហ៊ុន​ជា​សាធារណៈ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​លេង​សើច​ និ​ងទទួល​បន្ទុក​ស្រាលៗ​ទេ តែ​ក្រុម​ហ៊ុន​ត្រូវធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ស្វែង​រក​ប្រាក់​ចំនេញ​ឲ្យ​បាន​កាន់​តែ​ច្រើន​ជា​ង​មុន។ ផល​ប្រយោជន៍​ដែល​បាន​ពី​ការ​ដាក់ក្រុម​ហ៊ុនជាសាធារណៈមាន​ដូច​ជា​៖

១) បង្កើន​ប្រាក់​និង​សន្ទនីយ​សាច់​ប្រាក់

ការ​ដែល​អាច​បង្កើន​នូវ​សាច់​ប្រាក់​ ក៏​ដូច​ជា​សន្ទនីយ​ភាព​ទ្រព្យ​សកម្ម​ក្នុ​ងក្រុម​ហ៊ុនជា​ហេតុ​ផល​ចំបង​ដែល​ក្រុម​ហ៊ុម​សម្រេច​ដាក់​ក្រុម​ហ៊ុន​ជា​សាធារណៈ និ​ងបោះ​ផ្សាយ​លក់​មូល​បត្រ​របស់​ខ្លួន​នៅ​លើ​ទី​ផ្សារ​មូល​បត្រ។ ពេល​បោះ​ផ្សាយ​លក់​មូ​ល​បត្រ​មាន​ន័យ​ថា​ក្រុមហ៊ុន​កំពុង​កៀរគរ​មូល​ធន ដូច​នេះ​មូល​ធន​ក្រុម​ហ៊ុន​ក៏​កើន​ឡើង ហើយ​ប្រាក់​ដែល​បាន​មក​តាម​រយៈ​ប្រតិបត្តិ​ការ​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អាច​បន្ត​សម្រេច​គោល​ដៅរបស់​ក្រុម​ហ៊ុន​បាន​យ៉ា​ងល្អ។

២) មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ និង​មាន​យី​ហោ​មួយ​ដ៏​រឹង​ម៉ាំ

ដាក់​ក្រុម​ហ៊ុន​ជា​សាធារណៈអាចបង្កើន​មូវ​កិត្យា​នុភាពរបស់​​ក្រុម​ហ៊ុន និង​​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះក្រុម​ហ៊ុន​ល្បី​ជាង​មុនផង​ដែរ។ លុះ​ត្រា​តែក្រុម​ហ៊ុន​ដែលបាន​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាន់​តាម​ការ​កំណត់​របស់​គណៈកម្ម​ការ​បូល​បត្រទើប​​អាច​មាន​សិទ្ធិ​ចុះ​បញ្ជី​លើ​ទី​ផ្សារ​មូល​បត្រ​បាន​ ទាំង​លក្ខ​ខណ្ឌ​ផ្នែក​ច្បាប់​ ហិរញ្ញ​វត្ថុ​ ប្រតិបត្តិ​ការ​អាជីវកម្ម ប្រតិបត្តិ​ការ​ការ​ងារ​ក្នុង​ក្រុម​ហ៊ុន​ និង​ចំនុច​នានា​ជា​ច្រើន​ទៀត។

៣) បង្កើន​នូវ​តម្លៃ​ទីផ្សារ

តម្លៃ​របស់​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​វាស់​វែង ​មិន​ត្រឹម​តែចំនួ​ន​សាច់​ប្រាក់​ដែល​មាន​នៅ​ក្នុង​​ដៃ​ប៉ុណ្ណោះ​ទេ​ ទម្រង់​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​សុខភាព​ក្រុម​ហ៊ុន​រួម​មាន សន្ទ​នីយ​ភាព​នៃ​ដើម​ទុន​ ​ព័ត៌​មាន​អំពី​ហិរញ្ញ​វត្ថុ​ និង​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​ សុទ្ធតែ​ជា​ចំនុច​​ងាយ​ស្រួល​បង្ហាញ​ដល់​អ្នក​ខាង​ក្រៅ​អាច​កំណត់​ពីតម្លៃ​របស់​ក្រុម​ហ៊ុន​បាន​។

៤) ទាក់​ទាញ​បុគ្គលិក​

វា​ជា​ចំនុច​មួយ ដែល​ក្រុ​ម​ហ៊ុន​អាចទាក់​ទាញ​បុគ្គលិក​តាម​រយៈកិត្តិសព្ទដោយ​ការ​បោះ​ផ្សាយ​មូល​បត្ររបស់​ក្រុម​ហ៊ុន​ មានន័យ​ថា​ពេល​បោះ​ផ្សាយ​លក់​មូល​បត្រ​ក្រុម​ហ៊ុន​អា​ច​ផ្តល់​សិទ្ធិ​ពិសេស​ដល់​បុគ្គលិក​ក៏​ដូចជា​អ្នក​គ្រប់​គ្រង​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ដោយ​ការ​កាន់​ចំណែក​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ក្នុង​ចំនួន​ណា​មួយ។ ធ្វើ​បែប​នេះ​អាចជា​ការ​ចង​ជើង​បុគ្គលិក​ឲ្យ​នៅ​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន ឬ អាចឲ្យ​ពួក​គេ​មាន​អា​រម្មណ៍​ថា​ពួក​គេ​មិន​ត្រឹម​តែ​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ទេ​តែ​វា​ហាក់​ជា​ការ​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​ដូចគ្នា​ ព្រោះ​ពួកគេ​ក៏ ជា​ម្ចាស់​កម្ម​សិទ្ធិ​មួយ​រូប​ដែរ។

៥) ការ​ទិញ​ក្រុម​ហ៊ុន​

ជំនួស​ឲ្យ​ការ​លក់​អាជីវកម្ម​របស់​ពួកគេ​ ក្រុម​ហ៊ុន​សាធារណៈអាច​ធ្វើ​ការ​សម្រេច​ចិត្ត លក់​ឬ​បញ្ចូល​អាជីវកម្ម​របស់​ពួកគេ​ជាមួយក្រុម​ហ៊ុន​ដទៃ​ផ្សេង។ ពេល​ខ្លះ​ភាគ​ហ៊ុនអាច​ប្រើ​ជា​ការ​​ទូទាត់​ (រួមបញ្ចូលអាជីវកម្ម​គ្នា​ដោយ​លក្ខខណ្ឌ​ ក្រុម​ហ៊ុន​ A នឹង​កាន់​ប៉ុន្មាន​ភាគ​រយ​នៃ ភាគ​ហ៊ុន​ក្រុមហ៊ុន​មួយ​​ទៀត​)៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ POIN PARK Online

X
5s