តិចនិក​​ ៥​យ៉ាង​ដើម្បី​​​បង្កើន​ភាព​ឆ្នៃ​ប្រឌិត​សម្រាប់​ការ​រក​ស៊ី​នា​សម័យ​ទំនើប​​​



សព្វ​ថ្ងៃ​នេះ​អ្នក​រក​ស៊ី​ដ៏​ជោគជ័យ​គឺ​ជា​សហគ្រិន​ដែល​តែង​តែ​មាន​គំនិត​ឆ្នៃ​ប្រឌិត​ប្លែក​ៗ ល្អ​ជាង​គេ​ឯង​ ​ជាពិសេស​នោះ គឺ​មាន​ភាព​វ័យ​ឆ្លាត​នេះ​ឯង​​។ តែ​ពួក​គេ​ក៏​នៅ​មាន​តិចនិក​ខ្លះ​ដែល​អ្នក​​មិន​ដែល​ដឹង​ ពី​ក្រោយ​ការ​បង្កើន​គំនិត​ច្នៃ​ប្រឌិត​សម្រាប់​អាជីវកម្ម​គេ​ផង​ដែរ​។​ នេះ​គឺ​ជា​ចំណុច​សំខាន់​ៗ​ទាំង​៥​​​ដែល​អ្នក​គួរ​យក​ទៅ​អនុវត្តន៍​ក្នុង​ការ​រក​ស៊ី​របស់​អ្នក៖

១) ​សិក្សា​​ស្វែងយល់​​​គំនិត​អ្នក​ដទៃ​៖

ជា​ការ​ពិត​ណាស់​មាន​គំនិត​តែ​មួយ​វា​ហាក់​ដូច​ជា​ទាល់​ច្រក​ពេក​ណាស់​សម្រាប់​អ្នក​។ គំនិត​ផ្សេង​ៗ​គ្នា​ជា​ច្រើន​នឹង​បង្រៀន​អ្នក​ឲ្យ​ស្គាល់​កាន់​តែ​ច្រើន​ពី​អ្វី​ដែល​ហៅ​ថា​ភាព​ចេះ​ច្នៃ​​ប្រឌិត​។

២) ​ផ្ដល់​ពេល​សម្រាក​ខ្លះ​៖

អ្នក​ស្រាវជ្រាវ​បាន​​រក​ឃើញ​ថា​អ្នក​អាច​នឹង​ទទួល​បាន​គំនិត​ថ្មី​ៗ​ល្អ​ៗ​បន្ថែម​ទៀត​នៅ​ពេល​អ្នក​ចេះ​​ផ្ដល់​ពេលវេលា​សម្រាក​ដល់​ខ្លួន​ឯង។ ដូច​នេះ​គួរ​កុំ​ធ្វើ​ខ្លួន​អោយ​ស្មុគស្មាញ​​នឹង​ការងារ​ខ្លាំង​ពេក។

៣)​​​ កាត់​បន្ថយ​​សម្ពាធ៖

ពេល​វេលា​មួយ​ដែល​មាន​សម្ពាធ​​អាច​នឹង​ជំរុញ​​ការងារ​អ្នក​ទៅ​មុខ​ដោយ​មិន​រលូន ហើយ​ទទួល​បាន​លទ្ធផល​មិន​ដូច​បំណង​ទៀត​។ ​ដូច្នេះ​ហើយ​អ្នក​គួរ​តែ​សាក​ល្បង​កាត់​បន្ថយ​សម្ពាធ​ដែល​យើង​មាន​នោះ​​ចោល​សិន។​ រួច​សឹម​​ទទួល​​យក​​គំនិត​ថ្មី​ៗ ពី​គេ​ឯង​ ឬ​មួយ​ស្រាវជ្រាវ​បន្ថែម​ ដោយ​កុំ​ឲ្យ​ខ្លួន​ឯង​រង​សម្ពាធ​ត​ទៅ​ទៀត​។

៤) ផ្លាស់​ប្ដូរ​បរិយាកាស​ខ្លះ​៖

អ្នក​គួរ​ចេះ​ស្វែង​រក​បរិយាកាស​ណា​ដែល​អំណោយផល​ដល់​ការ​ធ្វើការ​របស់​អ្នក។​ អ្នក​គួរ​តែ​​ចេះ​បត់​បែន​ គ្រប់​កាលៈទេសៈ​ឲ្យ​តែ​ខ្លួន​ឯង​បាន​ស្រួល​ខ្លួន​ ព្រោះ​មាន​តែ​ខ្លួន​អ្នក​ទេ​ដែល​ជា​អ្នក​សម្រេច​ចិត្ត​ថា​គួរ​ដើរ​លើ​ផ្លូវ​បែប​ណា​នោះ​។​

៥) ទទួល​ស្គាល់​​ការ​​បរាជ័យ​កន្លង​មក​៖

មនុស្ស​គ្រប់​រូប​តែង​​​​​ជួប​ការ​​បរាជ័យ​​ ហើយ​មនុស្ស​ដែល​ជោគជ័យ​​មិន​ដែល​​ខ្មាស​អៀន​នូវ​អ្វី​ដែល​ពូក​គេ​ធ្លាប់​ធ្វើ​ខុស​​ពី​មុន​មក​ទេ​។ បើ​សិន​គ្មាន​ថ្ងៃ​បរាជ័យ​នោះ​ ម៉្លោះ​ហើយ​គេ​ក៏​គ្មាន​មុខ​នៅ​ទី​នេះ​ដែរ​។​ ដោយ​សារ​តែ​គេ​គិត​ថា​មាន​តែ​ភាព​បរាជ័យ​នេះ​ទេ​ដែល​ជា​គ្រូ​ដ៏​ស័ក្ដិសិទ្ធិ​សម្រាប់​ជីវិត​៕

ប្រែ​សម្រួល៖ ព្រំ ​សុវណ្ណកណ្ណិកា

ប្រភព៖ power of positivity

X
5s