ប្រភព ​៧​យ៉ាង​ងាយ​ៗ ​ដែល​​ជួយ​បណ្ដុះ​គន្លឹះ​រកស៊ី​ដល់​អ្នក​​​



ប្រសិន​បើ​អ្នក​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែង​រក​គំនិត​ធ្វើ​ជំនួញ​ ​អ្នក​គួរ​ចេះ​​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​ប្រភព​ដែល​អាច​ជួយ​អ្នក​បាន។​ អ្នក​ខ្លះ​ចង់​ណាស់​ដើម្បី​រកស៊ី​ឲ្យ​ឆាប់​ជោគជ័យ ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​ជា​ខ្វះ​គំនិត និង​ខ្វះ​ការ​ប្រឹក្សា យោបល់​ផ្សេង​ៗ ពី​សំណាក់​អ្នក​ជំនាញ។ ប្រភព​ខាងក្រោម​នេះ​​គឺ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​អាច​ជួយ​​​ជា​គំនិត​ក្នុង​ការ​ធ្វើ​ជំនួញ​បាន​ខ្លះ​ៗ ៖

១) ទូរស័ព្ទ​ដៃ​Smart Phone របស់​អ្នក៖ វា​ពិត​ជា​ល្អ​ណាស់​ដែល​អ្នក​អាច​ប្រើប្រាស់​​ទូរស័ព្ទ​ដៃ​​ សម្រាប់​ជា​ផ្នែក​មួយ​ស្វែង​រក​​គំនិត​​ធ្វើ​ជំនួញ​ថ្មី​ៗ​ ដោយ​សារ​តែ​សម័យ​នេះ​​អ្វីៗ ទាំង​អស់​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ដៃ​អ្នក​នេះ​ហើយ​។ ​កាល​ណា​អ្នក​ប្រើប្រាស់​វា​ច្រើន អ្នក​នឹង​ឆាប់​ដឹង​ពី​សេចក្ដី​ត្រូវ​​ការ​​របស់​មនុស្ស​ថា​កំពុង​ត្រូវ​ការ​អី។ ពេល​នោះ​ហើយ​​គំនិត​ខ្លះ​​ៗ វា​នឹង​ចាប់​ផ្ដើម​ផុស​ចេញ​មក​សម្រាប់​អ្នក​។​

២) ​បង្ហាញ​គំនិត​របស់​ខ្លួន​ឯង​៖ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​គិត​ថា​ខ្លួន​ឯង​អាច​ធ្វើ​អ្វី​បាន​ហើយ​អាច​កែ​ប្រែ​កិច្ចការ​ដែល​គេ​គិត​ថា​មិន​បាន​សម្រេច​ឱ្យ​ទៅ​ជា​កិច្ចការ​ដែល​មាន​កម្រៃ​ខ្ពស់​វិញ​​គឺ​ពិត​ជា​អស្ចារ្យ​ណាស់​។ ​ពេល​អ្នក​គិត​ថា​មាន​​មនុស្ស​ដែល​គេ​ត្រូវ​ការ​ផលិតផល​ដូច​នឹង​អ្នក​គិត​ហើយ​អ្នក​គួរ​តែ​បញ្ចេញ​គំនិត​​ទាំង​នោះ​ភ្លាម។

៣) បណ្ដាញ​សង្គម៖ ពេល​ខ្លះ​មនុស្ស​​ ជា​ច្រើន​បាន​យក​បណ្ដាញ​សង្គម​សម្រាប់​ជា​កន្លែង​បង្ហាញ​ពី​បញ្ហា​​របស់​ពួក​គេ​ឲ្យ​ពិភពលោក​បាន​ដឹង​។ វា​អាច​ជា​រឿង​មួយ​ដ៏​ធុញ​ទ្រាន់ ​តែ​វា​ក៏​ជា​ប្រភព​មួយ​ដែល​ជួយ​អ្នក​អោយ​យល់​ដឹង​ពី​បញ្ហា​ដែល​កើត​មាន​ឡើង​រាល់​ថ្ងៃ​ ហើយ​ស្វែង​រក​ដំណោះស្រាយ​​សម្រាប់​អ្នក​ទាំង​នោះ​ផង​ដែរ​។

៤) ចេះ​ស្វែងរក​គំនិត​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​៖ អ្នក​ប្រើប្រាស់​វា​​មួយ​ចំនួន​តែង​មាន​ការ​រិះ​គន់​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​ធ្លាប់​ប្រើប្រាស់​ឬ​ធ្លាប់​ជួប​ប្រទះ។ ដែល​នេះ​ជា​ពេល​វេលា​ដ៏​ល្អ​មួយ​​សម្រាប់​អ្នក​ចូល​ទៅ​អាន​ពី​ការ​រិះ​គន់​ទាំង​នោះ​ហើយ​ត្រិះរិះ​ រួច​​អ្នក​នឹង​ទទួល​បាន​គំនិត​ពិត​ៗ​របស់​អតិថិជន​មក​ដោយ​មិន​បាច់​ហត់​។

៥) សង្កេត​មើល​ជុំវិញ​ផ្ទះ​អ្នក៖ តើ​មាន​អ្វី​ដែល​អ្នក​មិន​ពេញ​ចិត្ត​ខ្លះ​ចំពោះ​អ្វី​ដែល​អ្នក​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ។ សង្កេត​មើល​បរិវេណ​​ជុំវិញ​ផ្ទះ​របស់​អ្នក​ ថា​តើ​អ្នក​ដទៃ​អាច​នឹង​​មាន​បញ្ហា​ដូច​នៅ​ផ្ទះ​របស់​អ្នក​ដែរ​ឬ​យ៉ាង​ណា?

៦) អ្នក​ជិត​ខាង៖ ពេល​ខ្លះ​ការ​សង្កេត​មើល​អ្នក​ជិត​ខាង​អ្នក​ក៏​អាច​បង្កើត​បាន​ជា​គំនិត​ដ៏​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​របស់​អ្នក​ផង​ដែរ។ ​សង្កេត​មើល​ថា​តើ​ពូក​គេ​កំពុង​តែ​មាន​បញ្ហា​អ្វី​ ​ឬ​ក៏​ខ្វះ​ខាត​អ្វី​ដែល។ នោះ​អ្នក​នឹង​មាន​គំនិត​ជា​ច្រើន​ក្នុង​ការ​ធ្វើ​អ្វី​មួយ។

៧) ការិយាល័យ​ធ្វើ​ការ​៖ ពេល​ខ្លះ​អ្នក​អាច​ចូលរួម​ពិភាក្សា​គ្នា​ជាមួយ​មិត្ត​រួម​​ការងារ​របស់​អ្នក​ពី​បញ្ហា​រក​ស៊ី​នឹង​ទស្សនៈ​ នានា​ពាក់​ពាន់​ទៅ​នឹង​ការ​ធ្វើ​ជំនួញ​ក៏​បាន​៕

ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា​ ប្រភព៖ powerofpositivity​​​​​​​​​​​

X
5s