Big C កំពុងត្រៀមបើកនៅខ្មែរ តោះយើងនាំគ្នាស្វែងយល់ក្រុមហ៊ុនមេ Central Group!
Big C Supercenter (บิ๊กซี ซูเปอร์เซ็นเตอร์) គឺជាកន្លែងលក់រាយគ្រឿងទេសនិងទំនិញប្រើប្រាស់ឧបភោគបរិភោគទូទៅ ដែលស្ថិតក្នុងទម្រង់ជាម៉ាតខ្នាតធំ (hypermart) ដែលកាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបើកដំណើរការនៅទឹកដីក្រុងប៉ោយប៉ែត្រ។ ថ្ងៃនេះយើងមកនាំគ្នាស្គាល់ក្រុមហ៊ុនមេ Central Group ម្ដង។
១) ប្រវត្តិក្រុមហ៊ុន
Central Group បានបើកជា Central Suoerstore នៅ វង្សសាវ៉ាងក្នុងឆ្នាំ ១៩៩៣ ក្រោយទម្រង់លក្ខណៈជាបុត្រសម្ព័ន្ធ ចាប់ផ្តើមពីលក់នូវគ្រឿងទេសនៅ Central Supermarket និងលក់សំលៀកបំពាក់នៅ Central Department Store និង Central Trading ជាហាងដែលបំពេញសេវាកម្មដោយខ្លួនឯង (self-service store)។
យីហោថា Big C ជាពាក្យកាត់នៃ Big Central។ ក្រុមហ៊ុនបានចាប់បង្កើតដោយ Central Group នៅឆ្នាំ ១៩៩៣ ហើយប៊ីកស៊ីបើកដំណើរការដំបូងមានទីតាំងនៅផ្លូវ Chaengwattana ទីក្រុងបាងកក ១៩៩៤ ហើយក៏បានវិវត្តខ្លួនចុះបញ្ជីនៅផ្សារមូលបត្រថៃក្នុងឆ្នាំ ១៩៩៥ ដោយ S.K. Garment PLC ជាអ្នកកាន់ភាគហ៊ុនធំជាងគេ។
២) ការវិវត្តខ្លួនរបស់ Big C បន្ទាប់ពីការរួមបញ្ចូលជាមួយក្រុមហ៊ុន Groupe Casino
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ ១៩៩៧ Big C Supercenter PCL បានភ្ជាប់សម្ព័ន្ធភាពជាមួយក្រុមហ៊ុនបារាំង Groupe Casino ដោយក្រុមហ៊ុនបារាំងមួយនេះបានទិញភាពជាម្ចាស់ចំនួន ៥៣០លានហ៊ុនធ្វើឲ្យមានការកើនឡើងនៃដើមទុនក្នុងឆ្នាំ ១៩៩៩ ដែលនាំឲ្យមានការរៀបចំឡើងវិញនៃរចនាសម្ព័ន្ធភាគហ៊ុននិកក្នុងក្រុមហ៊ុន។ បន្ទាប់ពីធានាបាននូវសុវត្ថិភាពនៃការគ្រប់គ្រងភាគហ៊ុនមក Groupe Casino បានលក់អាជីវកម្មវាយនភ័ណ្ឌរបស់ Big C ចេញក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់តែទៅលើសកម្មភាពនៃការលក់រាយតែមួយមុខដើម្បីបង្កើនភាពខ្លាំងក្នុងប្រតិបត្តិរបស់ខ្លួន។
ចាប់តាំងពីឆ្នាំ ២០០០ មក Big C បានពង្រីកបង្កើនម៉ោងអាជីវកម្មពីម៉ោង ០៨:០០នាទី ដល់រំលងអាធ្រាតជារៀងរាល់ថ្ងៃ និងបង្កើតគេហទំព័រផ្ទាល់ខ្លួនផងដែរ។ ពីរឆ្នាំក្រោយមក Big C បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចុះតម្លៃដល់ហាង “Leader Price by Big C” (ដែលជាសង្វាក់ហាងដែលមានការបញ្ចុះតម្លៃ ហើយជាផ្នែកមួយនៃ Groupe Casino ទីតាំងនៅទីក្រុងប៉ារីស) ហើយក្នុងឆ្នាំនោះដែរ Big C បានដាក់ចេញជាក្រេឌីតកាត Big C Credit Card និង Big C Hire-Purchase។
មូលនិធិ Big C ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ក្នុងគោលបំណងសំខាន់ផ្តល់ជំនួយទៅដល់កុមារដើម្បីគាំពារលើការអប់រំ និងផ្តល់ឱកាសការសិក្សាទៅដល់អ្នកដែលទទួលរងការរំលោភបំពានដោយសារគ្រឿងញៀនជាដើម។
Big C បានអភិវឌ្ឍនិងពង្រីកសមត្ថភាពខ្លួន និងចេញជាគំនិតបំបែកទៅជាហាងតូចសម្រាប់អាជីវករដោយកំណត់នូវលក្ខខណ្ឌដូចជា ចន្លោះពី ៣០០ទៅ ៤០០លានបាត មានទំហំហាងមធ្យម ៥០០០ ទៅ ៦០០០ម៉ែត្រការ៉េ ខណៈដែលទំហំហាងស្តង់ដារគឺប្រហែល ១០០០០ម៉ែត្រការ៉េ ត្រូវចំណាយពី ៦០០ ទៅ ៧០០លានបាត។ មកដល់ ២០០៦ Leader Price by Big C ត្រូវបានផ្លាស់ប្តូរជា Mini Big C ដែលផ្តល់សេវាស្ទើរតែ ២៤ម៉ោង។ មិនយូរប៉ុន្មាន ឆ្នាំ ២០១០ Big C ក៏បង្កើតជាយីហោថ្មីមួយទៀតដែលដំណើរការក្រោមឈ្មោះ Big C Junior ដែលមានលក្ខណៈក្លាយរវាងហាងតូចនិងផ្សារទំនើប។
៣) ការបង្កើតនិងពង្រីកខ្លួនជាសកលរបស់ Big C
Big C បានធ្វើឲ្យយីហោខ្លួនធ្វើដំណើរទៅក្រៅប្រទេសនៅចុងឆ្នាំ ២០០៣ នៅវៀតណាមក្នុងឈ្មោះ ផ្សារទំនើបកូប្រា (Cora hypermarkets)។ ហាងទាំងនោះត្រូវបានកាន់កាប់ដោយ Vindemia ហើយបដារបស់ Big C Supercenter ត្រូវបានដាក់លើហាងទាំងអស់នោះ។ ក្នុងឆ្នាំ ២០១០ Big C បានប្រកាសថានឹងគ្រោងបើកហាងទីមួយរបស់ខ្លួនលើទឹកដីប្រទេសឡាវ នៅ The New Taladsao Shopping Mall ក្នុងទីក្រុងវាងចន្ទន៍ ចុងឆ្នាំ ២០១២។
៤) ការទិញយីហោ Carrefourក្នុងប្រទេសថៃ
ក្នុងខែវិច្ឆិកា ២០១០ Big C បានទទួលជ័យជំនះក្នុងការទិញយីហោ ៤២ របស់ Carrefour ក្នុងប្រទេសខ្លួននូវទំហំទឹកប្រាក់ប្រមាណ ៣៥.៤ ប៊ីលានបាត។ បន្ទាប់ពីទិញក្រុមហ៊ុននោះ Groupe Casino ដែលមាន Big C Supercenter PCL ជាបុត្រសម្ព័ន្ធនោះបានកាន់កាប់ ១១១ នៃ hypermarkets ខណៈដែល Tesco កាន់កាប់ត្រឹមតែ ៨៧។ Big C និង Carrefour ក្នុងប្រទេសថៃបានធ្វើប្រមូសិនរួមគ្នាមួយរបស់ពួកគេមុនពេលយីហោ Carrefour ប្តូរខ្លួននិងឈ្មោះទៅជា Big C ហើយនៅខែ មិនា ២០១១ Carrefour Suwintawong ជាហាងដំបូងដែលប្តូរយីហោទៅជា Big C។
៥) ការបែកបាក់នៃ Groupe Casino
Groupe Casino បានព្រមព្រៀងលក់ភាគហ៊ុនប្រតិបត្តិការ hypermarket នៅថៃកាលពីខែកុម្ភៈ ២០១៦ ក្នុងទំហំទឹកប្រាក់ ៣.៤៦ ប៊ីលានដុល្លារទៅឲ្យមហាសេដ្ឋីថៃ ចារឺន ស៊ីរីវ៉ាត់ហាណាបហាកឌី ដែលលោកជាជាអ្នកកាន់កាប់ក្រុមហ៊ុន TCC Group ហើយទិញយក ៥៨.៦% នៃភាគហ៊ុន Big C ថៃ ដោយតម្លៃមួយភាគហ៊ុនគឺ ២៥២.៨៨បាត ឬស្មើនឹង ៧.១០ដុល្លារអាមេរិក ពេលនោះតម្លៃ Big C បានកើលដល់ ៥.៨៦ ប៊ីលានដុល្លារអាមេរិច។ ការលក់នេះរំពឹងថាចប់សព្វគ្រប់នៅថ្ងៃទី ៣១ មីនា ដែល អាចឲ្យ Casino បានកាត់បន្ថយកម្រិតបំណុលប្រមាណជា ៣.៣ប៊ីលានអឺរ៉ូ។
៦) ទម្រង់ហាងនៅក្នុង Big C Store formats
ក) Big C Supercenter (บิ๊กซี ซูเปอร์เซ็นเตอร์) សំដៅដល់ hypermarket ដែលកំណត់សម្រាប់អតិថិជនដែលមានចំនូលមធ្យមទៅទាប ដែលអាចផ្តល់ឲ្យអតិថិជននូវការរួមបញ្ចូលគ្នានៃ តម្លៃទាប មានជម្រើសច្រើន ស្អាត និងបរិស្ថានល្អរួមទាំងសេវាកម្មល្អ។ មាន ១០៥ Big C Supercenters នៅប្រទេសថៃក្នុងឆ្នាំ ២០១៦។
ខ) Big C Extra (บิ๊กซี เอ็กซ์ตร้า) សំដៅដល់ hypermarket ដែលកំណត់អតិថិជនមានដែលចំនូលមធ្យមទៅខ្ពស់ វាផ្តល់ឲ្យនូវរបស់របរស្រស់ល្អសម្រាប់ម្ហូបអាហារ ទំនិញនាំចូល និងស្រាច្រើនជាង Big C Supercenter។
គ) Big C Jumbo (บิ๊กซี จัมโบ้) គឺជាកូនកាត់រវាង hypermarket និង កន្លែងលក់បោះដុំ ដែលកំណត់អតិថិជនជាប្រភេទអ្នកលក់ដុំឬរាយឬប្រភេទគ្រួសារធំ។ មានប្រភេទនេះមានតែ ២ ប៉ុណ្ណោះនៅប្រទេសថៃ។
ឃ) Big C Market (บิ๊กซี มาร์เก็ต) មានទម្រង់ជា supermarket កំណត់អតិថិជនដែលមានចំនូលមធ្យមទៅទាប វាភាគច្រើនបើកនៅតាមខេត្ត ដែលផ្តល់ជូននូវផលិតផលចាប់ពីផលិតផលស្រស់ៗរហូតដល់គ្រឿងអេឡិចត្រូនិច។ ត្រឹមឆ្នាំ ២០១៦ ហាងប្រភេទនេះមានចំនួន ៣១ ទូទាំងប្រទេសថៃ។
ង) Mini Big C (มินิบิ๊กซี) វាប្រហាក់ប្រហែងនឹងហាងដែលកំណត់អតិថិជន មានចំនូលមធ្យមទៅទាប ដែលទំនិញមានការបែងចែកច្រើនជាទំនិញធម្មតា។ ទំហំហាងសម្រាប់ Mini Big C មានចន្លោះពី ៨០ ទៅ ២៥០ម៉ែត្រការ៉េ។ ហាងប្រភេទនេះបើក ២៤ម៉ោង មានចំនួន ៣៩៤ នៅទូទាំងប្រទេសថៃ។
ច) Pure by Big C (เพียว บาย บิ๊กซี) ជាប្រភេទហាងលក់ឱសថ ផលិតផលសុខភាព ផលិតផលថែសម្រស់ជាដើម។ មានទាំងអស់ ១៣៤ សាខានៅប្រទេសថៃ៕
ដោយ៖ ទីន ម៉ាទីយ៉ា