ហេតុអ្វីបានជា 7-Eleven នៅថៃមានចំនួនច្រើនមិនចាញ់នៅជប៉ុន?
7-Eleven មានសាខាប្រមាណជាង ៦៥ ០០០ នៅទូទាំងពិភពលោក (គិតត្រឹមឆ្នាំ ២០១៩) ហើយអ្នកជឿដែរទេថាចំនួនសាខានៅប្រទេសថៃស្ថិតក្នុងលំដាប់លេខ ២ ក្នុងពិភពលោកបន្ទាប់ពីប្រទេសជប៉ុន។
បើតាមការប្រៀបធៀបពីចំនួនសាខាទាំងអស់សម្រាប់ប្រទេសជប៉ុននិងប្រទេសថៃ បានឲ្យឃើញថា តម្លៃនៃការប្រើប្រាស់របស់អតិថិជនក្នុងមួយសាខានៃ 7-Eleven ក្នុងប្រទេសថៃមិនចាញ់នៅជប៉ុនឡើយ។ ជប៉ុនមាន ២០,០៣៣ សាខា ខណៈដែលនៅថៃមាន ១០,៣០០ សាខាបើតាមការមើលឃើញនេះ អាចនិយាយចំនួននេះថាខុសគ្នាពាក់កណ្តាល ដោយចំនួនប្រជាជននៅជប៉ុនមាន ១២៧ លាននាក់ និងប្រទេសថៃមានចំនួន ៦៥ លាននាក់។ មួយសាខារបស់ 7-Eleven នៅក្នុងប្រទេសជប៉ុនមានអតិថិជនប្រើប្រាស់ ៦,៣៤០នាក់ ខណៈប្រទេសថៃមួយសាខាមាន ៦,៣១០ នាក់។ យើងអាចមើលឃើញថា មួយសាខានៅក្នុងប្រទេសថៃអាចទទួលបានអតិថិជនមិនចាញ់ 7-Eleven នៅក្នុងប្រទេសជប៉ុនឡើយ។
ដូច្នេះអាចយល់បានហើយថាការដែល 7-Eleven នៅប្រទេសជប៉ុនមានសាខាច្រើនក៏ដោយសារជប៉ុនមានប្រជាជនច្រើនដូចគ្នា។ ចំនួននេះមិនតិចទេបើគិតសិនថាចំនួនប្រជាជនថៃមានមានប្រហាក់ប្រហែលប្រជាជនជប៉ុននោះ CP ALL អាចពង្រីកសាខាជិត ២០,០០០ ដែរទេ? អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការប្រៀបធៀបពីទីតាំងនៅក្នុងប្រទេសជប៉ុននិងថៃគឺ មានប្រមាណ ១៣៥,១៧៦ គីឡូម៉ែត្រការ៉េ (ផ្ទៃដីដែលប្រទេសថៃនៅសល់) ដូចនេះមានន័យថាថៃមានលទ្ធភាពនិងឱកាសច្រើនទៀតក្នុងការពង្រីកសាខា 7-Eleven ជាងប្រទេសជប៉ុន។ បើតាមស្ថិតិពីអ្នកគ្រប់គ្រង Lawson នៅក្នុងប្រទេសថៃលោក កូអ៊ីឆិ ហិរ៉ូសិ ធ្លាប់ផ្តល់បទសម្ភាសន៍ថានៅក្នុងប្រទេសជប៉ុនការពង្រីកសាខាហាងលក់រាយឬប្រភេទម៉ាតមានការលំបាកបើប្រៀបធៀបនឹងប្រទេសថៃទាំងទីតាំង និងចំនួនហាង។
ការដែល 7-Eleven នៅក្នុងប្រទេសថៃបានស្ថិតក្នុងលំដាប់ទី២ ក្នុងពិភពលោកក៏ព្រោះហេតុផលតែម្យ៉ាងគត់គឺ CP ALL ក្រុមហ៊ុនដែលទទួលបានសិទ្ធិអាជីវកម្មពី 7-Eleven នោះទទួលបានសិទ្ធិផ្តាច់មុខក្នុងអាជីវកម្មនះ ឬសិទ្ធិផ្តាច់មុខក្នុងការលេងហ្គេមទីផ្សារមួយនេះដើម្បីប្រកួតប្រជែងជាមួយគូប្រកួត។ នៅក្នុងឆ្នាំ ២០១៨ 7-Eleven ទទួលបានចំនូលប្រមាណ ៣០២,៥៨៤ លានបាត ប្រាក់ចំនេញ ១៦,៦១៨ លានបាតនៃហាងលក់រាយធំៗ ហើយក៏ជាហាងលក់រាយតែមួយគត់ដែលទទួលបានកម្រៃច្រើនជាងគេ។ រឿងដែលនាំឲ្យ 7-Eleven អាចពង្រីកខ្លួនបានលឿនដូចកាំច្រួចនេះក៏ដោយសារ៖ ដំបូង CP ALL ដឹងច្បាស់តាំងពីបើកសាខាទីមួយហើយថាមូលដ្ឋាននៃអតិថិថជនរបស់ខ្លួនមានទំហំធំ ចាប់ពីក្មេងដល់មនុស្សចាស់ ទាំងអ្នកមានចំនូលទាបរហូតដល់អ្នកដែលមានខ្ពស់ ហើយក៏ជាប្រភេទហាងដែលបើកលក់ ២៤ម៉ោង មានទំនិញស្ទើរគ្រប់ប្រភេទ។
បន្ទាប់មក CPF ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក៏ជាអ្នកផលិតអាហារលក់រាយខ្នាតធំនិងអាហារក្លាសេ ហើយអាចលក់និងមានសាខាជាង ១០,០០០ ទៅជាហាងលក់រាយយ៉ាងច្រើន។ នេះជាអាវុធក្នុងការបង្កើតការលក់ផលិតផលនៃក្រុមហ៊ុន CPF រួមទាំងការកសាងយីហោនៅក្នុងចិត្តអតិថិជន។ ចុងក្រោយការដែលអាចមានរហូតដល់ទៅ ១០,០០០ សាខារបស់ 7-Eleven មានឥទ្ធិពលក្នុងការចរចាជាមួយម្ចាស់អាជីវកម្ម 7-Eleven Kingdom ព្រោះនេះជាហាងលក់រាយដែលបង្ករភាពងាយស្រួលដល់អតិថិជនជាងហាងធំៗ។ គ្មានអ្វីប្លែកចិត្តទេថា ប្រសិនបើទំនិញថ្មីមានរសជាតិថ្មីនោះ ឬការដែលចង់បញ្ចូលផលិតផលយីហោថ្មីទៅលើទីផ្សារ ទំនិញទាំងនោះអាចយកទៅលក់នៅក្នុងហាង 7-Eleven។ សព្វថ្ងៃនេះ 7-Eleven នៅក្នុងប្រទេសថៃមានលើសប្រទេសជប៉ុន ហើយវាក៏មិនមែនជារឿងដែលមិនអាចទៅរួចនោះដែរ។ គួរបញ្ជាក់ផងដែរថា 7-Elevan បានប្រកាសខ្លួនថានឹងចូលមកវិនិយោគក្នុងប្រទេសកម្ពុជា និងឡាវ ហើយនឹងមានប្រតិបត្តិការនាពេលឆាប់ៗនេះ៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ marketeeronline.co