ការរៀបចំផ្ទះខុសស្ដង់ដារធ្វើឲ្យអ្នក​ងាយ​ប្រឈមមុខនឹងការប៉ះពាល់ដល់សតិអារម្មណ៍​



តើ​អ្នក​តែង​មាន​​អារម្មណ៍ ធុញទ្រាន់​ខ្លាំង​ទៅ​ៗទេពេល​នៅ​ក្នុង​បន្ទប់​​ម្នាក់​ឯង​ដែរ​​ទេ​? តើ​មូល​ហេតុ​​អ្វី​បាន​​ជា​ផ្ទះ​របស់​​អ្នក ​បង្កើត​អារម្មណ៍​តប់​ប្រមល់​ដល់​អ្នក​បាន​? តាម​ពិត​ទៅ ការ​ឌីហ្សាញ ក៏​ដូច​ជា​ការ​លាប​ពណ៌​ផ្ទះ គឺ​​ត្រូវ​សម្រិតសម្រាំង​ខ្លាំង​ណាស់​មុន​នឹង​ចាប់​ផ្ដើម​សាងសង់​ផ្ទះ ដោយ​សារ​តែ​វា​ជា​កន្លែង​ដែល​អ្នក​​រស់​នៅ​ជ្រក​ពួន​សឹង​តែ​រាល់​ថ្ងៃខាន​មិន​បាន​។ កាល​ណា​អ្នក​រៀប​ចំ​ផ្ទះ​ខុសគឺ​វា​នឹង​​មក​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​អ្នក ជា​​មិន​ខាន​។ នេះ​គឺ​ជា​សញ្ញា​​បង្ហាញ​ថា​ ហេតុអ្វី​ផ្ទះ របស់​អ្នកធ្វើ​ឲ្យ​​អ្នក​មាន​អារម្មណ៍​តប់ប្រមល់​? ១) ការ​ឌីហ្សាយ​របស់​ផ្ទះ​ខុស​ស្តង់ដារ៖ តើ​ខុសស្តង់ដារ​ដូចម្ដេច​ខ្លះ? ខុស​ស្តង់ដារ​គឺ​មាន​​ដូច​ជា​ មិន​សូវ​មាន​ខ្យល់​អាកាស​ចេញចូល​គ្រប់គ្រាន់​, ផ្ទះ រួម​ទាំង​បន្ទប់​មាន​ក្លិន​មិន​ល្អ បរិសុទ្ធ​, ងងឹត, មិន​មានអនាម័យ, និង​គ្រឿង​សង្ហារឹម​មិន​គ្រប់​ស្តង់ដារ​ជា​ដើម​។ ទាំង​នេះ​គឺ​ជា​មូលហេតុ ចម្បង ដែល​​នឹង​បណ្ដាល​ឲ្យ​អ្នក​មាន​​អារម្មណ៍​​មិន​ល្អ​ តប់ប្រមល់​គ្រប់​ពេល​នៅ​ផ្ទះ​។ ២) អ្នក​មិន​ផ្ដោត​លើ​ភ្លើង​ពណ៌​ក្នុង​ផ្ទះ​៖ ភ្លើង​ពណ៌​នេះ​ឯង​គឺ​ជា​ផ្នែក​មួយ​ធំ​ណាស់​ក្នុង​​ផ្ទះ​សម្បែង​របស់​អ្នក​។ នៅ​ពេល​អ្នក​ចូល​ក្នុង​ផ្ទះ ហើយ​​មាន​អារម្មណ៍​ ​ល្អ​មក​លើ​វា​ លុះ​ត្រា​ភ្លើង​ពណ៌​ភ្លឺ​ច្បាស់​គ្រប់​ទីកន្លែង ​សិន។ ភ្លើង​ពណ៌​នេះ​វា​ ឆាប់​នឹង​ប៉ះពាល់​ដល់​សតិអារម្មណ៍​​ខ្លាំង​​ណាស់។ ដូចនេះ​ហើយ​ បើ​អ្នក​មាន​ភ្លើង​ងងឹត មិន​សូវ​ភ្លឺផ្លេក​ខ្លាំង អ្នក​គួរ​តែ​សាក​ដូរ​វា​ចេញ​ហើយ​ដាក់​ពណ៌​ថ្មីៗ ចូល​វិញ។ ពេល​នោះ​អ្នក​នឹង​ដឹង​ថា​តើ​អារម្មណ៍​របស់​អ្នក​ផ្លាស់ប្ដូរ​បាន​ដល់​កម្រិត​ណា​៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com
X
5s