រដ្ឋាភិបាលតួកគីបន្ទោសថាការកើនឡើងថ្លៃម្ហូបអាហារគឺជា ភេរវកម្មអាហារ​



តួលេខ​អតិ​ផរណា​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ប្រទេស​ទួរគី​នៅ​ពេល​នេះបាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​កាន់តែខ្លាំងឡើងៗ។​ វិទ្យា​ស្ថាន​ស្ថិតិ​ទួរ​គី​បាន​កំណត់​អត្រាអតិផរណាប្រចាំ​ឆ្នាំ​​ត្រឹម 20.35% នៅ​ក្នុង​ខែ​មករា តែ​នៅ​ពេល​នេះ​វា​បា​ន​កើន​ដល់​កម្រិត​ស្ទើរ​តែ 31% ទៅ​ហើយ​ ម្ហូបអាហា​រគ្រប់​មុខ​បាន​ឡើង​ថ្លៃកប់ពពក។ ដើម្បីប្រឆាំង​នឹង​វិបត្ត​អតិផរណា​នេះ​ រដ្ឋាភិបាល​​បាន​ផ្តួច​ផ្តើម​ដាក់​ចេញ​នូវ​កិច្ច​គាំពារ​អ្នក​ដែល​កំពុង​តស៊ូ​ជា​មួយ​ថ្លៃ​ទំនិញម្ហូប​អាហារ​នេះ។ រដ្ឋបា​ល​នៅ​ក្នុង​ទី​ក្រុង​ Istanbul និង  Ankara បាន​បើក​តូប​លក់​បន្លែ​សម្រាប់​មនុស្ស​រាប់​សិប​នាក់​ដែ​លដាក់​លក់​ទំនិញ​ដែល​មាន​តម្លៃ​ត្រឹម​តែពាក់​កណ្តាល​នៃ​អ្នកលក់​រាយ​ធម្ម​តា។ ប្រជា​ជន​ជា​ច្រើន​បានស្វាគមន៍​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅទិញ​ ទោះ​បី​ត្រូវ​តម្រង់​ជួរ​យ៉ាង​វែង ហើយអាច​ទិញទំនិញ​ត្រឹម​ចំនួន​កំណត់​ក៏​ដោយ។ អ្នក​ដែល​បាន​ទៅ​ទិញ​ទំនិញ​នោះ​បាន​ប្រាប់​ថា ពួកគេ​បានទទួល​រង​ការ​ប៉ះ​ពាល់​ពី​ការ​តម្លើង​ថ្លៃ​នៅ​ផ្សារទំនើប។ ស្ត្រី​ម្នាក់​សុំ​មិនបញ្ចេញឈ្មោះក៏​បាន​ឲ្យ​ដឹង​ដែរ​ថាគ្រួសារ​របស់គាត់​មិនអាច​ទិញ​អាហារ​បាគ្រប់​គ្រាន់​ទេបើ​សិន​ជាទៅ​យឺត ដោយ​សារ​ទំនិញ​មួយ​ចំនួន​ដូចជាខ្ទឹម​បារាំង និង​ដំឡូង​បារាំង​បានលក់​អស់​មុន​ពេល​រសៀល។ អ្នក​លក់​បាន​ព្យាយាម​តម្លើង​ថ្លៃដោយ​សារ​អតិផរណា តែ​វាមិន​មាន​តុល្យ​ភាព​ទេ​រវាងប្រាក់​ឈ្នួល​បុគ្គ​លិក​ កម្ម​ករ ពន្ធ និង​ថ្លៃ​ជួល​នានា។ ​ប្រធា​នា​ធិប​តីតួកគី  លោក Recep Tayyip Erdogan បាន​បន្ទោស​នូវការឡើង​ថ្លៃ​ទំនិញ​នេះ​ដោយ​សារ​ឈ្មួញ​កណ្តាល ដោយ​លោក​បាន​ឲ្យ​ឈ្មោះសកម្ម​ភាព​របស់​ពួកគេ​នេះ​ថាជា “ភេរវកម្ម​អាហារ”​​ ហើយ​លោក​បានស្បថ​ថា​នឹង​បញ្ចប់​វាដូច​ដែល​បោស​សម្អាត​ជនភេរវកម្ម​ដូច​គ្នា។ លោក Erdogan ក៏​បានសន្យា​ដែរ​ថា​នឹង​ពង្រីក​ការ​ចែក​ចាយ​ទំនិញ​រួម​ទាំង​អាហារ​ដទៃ​ទៀត ​ដែល​ជា​ផលិត​ផល​មានអនាម័យ​បានសម្អាត​រួច ហើយ​តូប​ត្រូវ​បើក​ប្រមាណ​ជាង​ ៥០ កន្លែងនៅក្នុង​ទីក្រុង​ធំៗទាំង​ពីរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​មិន​មែន​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នោះ​ទេ អ្នក​រិះ​គន់​មួយ​ចំនួន​បាន​មើល​ឃើញ​ថា​វា​ជា​ការ​ជំរុញ​ខាង​ផ្នែក​នយោបាយ​ទៅ​វិញ ជាមួយ​នឹង​ការ​មក​ដល់​នៃ​ការ​បោះ​ឆ្នោត​ក្រុង​នៅ​ថ្ងៃ​ទី ៣១ ខែមិនា​ ខាង​មុខ​នេះ៕ ដោយ៖ ទីន ម៉ាទី​យ៉ា ប្រភព៖ Michal Bardavid CGTN
X
5s