នាយកដ្ឋានសុខភាពសត្វវៀតណាម ធ្វើសន្និសីទសារព័ត៌មានស្ដីអំពីជំងឺប៉េសជ្រូកអាហ្រ្វិក (ASF)​



យោងតាងហ្វេកបុកផេកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththyបានបង្ហោះរយៈពេលប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា នារសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ នាយកដ្ឋានសុខភាពសត្វ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម​) បានប្រារព្ធធ្វើសន្និសីទសារព័ត៌មានជាផ្លូវការនៅវៀតណាម និងបានរកឃើញថាមានតំបន់ចំនួន ៨ ក្នុងខេត្ត Hung Yen និងខេត្ត Thai Binh មានការរាតត្បាតជំងឺប៉េសអាហ្រិ្វក (African Swine Fever)។  សន្និសីទនេះគឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការពារ និងគ្រប់គ្រងជំងឺប៉េសជ្រូកអាហ្រ្វិក (ASF) ដែលមាន៣ចំណុចសំខាន់ៗ៖  

១)​ ត្រូវមានគោលនយោបាយបង្ខាំងទំនិញនាំចេញ (Import quarantine policy) ពីក្រុមប្រទេសដែលមានហានិភ័យបណ្ដាលពីជំងឺផ្ដាសាយ (ASF) និងផលិតផលធ្វើពីសាច់ជ្រូក ២) បង្កើនចំណេះដឹងដោយចាប់ផ្ដើមឲ្យបុគ្គលិកពេទ្រសត្វនៅក្នុងតំបន់/អ្នកបើកកសិដ្ឋាន មានចំណេះដឹងបឋមទាក់ទងជាមួយនឹងជំងឺប៉េសអាហ្រ្វិក ៣) ប្រព័ន្ធជីវសុវត្ថិភាព (Biosecurity) គួរកែលម្អប្រព័ន្ធចិញ្ចឹមជ្រូកឲ្យមានជីវសុវត្តិភាព៖  - អ្នកសម្រាកនៅក្នុងកសិដ្ឋាន ១០០ភាគរយ ពិនិត្យ វាយតម្លៃហានិភ័យបុគ្គលិក - ពិនិត្យឧបករណ៍ចូលទៅក្នុងកសិដ្ឋាន ដោយឆ្លងកាត់ទូ UV ហាមយកសត្វខាងក្រៅចូលមកក្នុងកសិដ្ឋាន - ឆ្លងកាត់ការលាងសម្អាតនិងសម្លាប់មេរោគគ្រប់ពេល ត្រូវពិនិត្យភាពស្អាតគ្រប់ពេល ដេីម្បី​ឆ្លេីយតប​និង​បង្ការ​ទប់ស្កាត់​ករណី​នេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ​បាន​អំពាវ​នាវ​ដល់​ តាម​បណ្ដា​កសិដ្ឋាន​ក្រោមឱវាទ​ទាំងខ្នាតតូច​ មធ្យម​ និង​ខ្នាត​ធំ​អោយកោះ​ប្រជុំ​ជាបន្ទាន់​ដេីម្បី​ដាក់​បទបញ្ជា​រ​ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​លេី​ជីវសុវត្តិភាព​អោយបានខ្ពស់បំផុត​ ។ ​ទន្ទឹម​គ្នា​នេះ​ផងដែរ ឯកឧត្តមបណ្ឌិតក៏បាន សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​ ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​ទាំង​អស់​គ្នា​សូម​ចូលរួម​បង្ការ​ហានិភ័យ​នេះ​ ដោយ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​លេី​ជីវសុវត្តិភាព​អោយបានខ្ពស់បំផុត​ បេីមាន​ករណី​នេះ​កេីត​ឡេីង​នៅតំបន់​ណា​ សូម​កុំលាក់​ពត៌មាន​និង​ត្រូវ​តែយក​សត្វ​នោះ​ទៅកប់ចោល​ និង​កុំយកទៅ​លក់នៅលេី​ទីផ្សារ​អោយសោះ​នាំឲ្យមាន​បញ្ហ​ដល់​សុខភាព​មនុស្ស​៕ ដោយ៖ លង់ វណ្ណៈ

X
5s