ចំណុចទាំង ១០ ដែលអ្នកគួរស្វែងយល់ពីលោក ដែន ឡក់​



លោក ដែន ឡក់ (Dan Lok) គឺជា​មហាសេដ្ឋី​ប្រាក់​វាល់​លាន​ដែល​កើត​ក្នុង​ឆ្នាំ ១៩៨១ នៅទីក្រុងហុង​កុង។ ក្រោយមក លោកបានផ្លាស់​ទី​លំនៅ​ទៅ​រស់​នៅ​ប្រទេស​កាណាដាកាល​​អា​យុ ១៤ឆ្នាំ។ សព្វថ្ងៃលោកគឹជាសហគ្រិន អ្នកប្រឹក្សាយោបល់ អ្នកនិយាយសាធារណៈ អ្នកនិពន្ធ និងជាសេដ្ឋីមួយរូបដ៏ល្បីល្បាញក្នុងពិភពលោក។ មុក្រោយ​មក​ឪពុក​ម្តាយរបស់​លោក​ក៏​បាន​លែង​លះ​គ្នា​ នៅពេលរូបលោកមានអាយុ ១៦ឆ្នាំ។  ចំណុចទាំង​ ១០​ ដែល​នៅពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់​លោកដែន ឡក់៖

១) លោក​ជា​បុគ្គ​ល​ដែលពូកែ​ខាង​និយាយ​ជា​សាធារណៈ÷ លើលោកនេះមានមនុស្សមិន​ច្រើនទេ​ដែល​ជោគ​ជ័យ​ហើយជា​អ្នក​ពូកែ​និយាយ​សាធារណៈ។ លោកដែន ឡក់ គឺជាអ្នកនិយាយជាសាធារណៈមួយរូបដ៏ល្បីល្បាញ។

២) លោក​ជា​អ្នក​លក់​ដ៏​ស្ទាត់​ជំនាញ​ម្នាក់

៣) លោកជា​បុគ្គ​ល​កំពូល​ម្នាក់ផ្នែក​ប្រឹក្សា​យោបល់​÷ កុំ​ច្រលំថាផ្តល់ប្រឹក្សា​ឥតគិត​ថ្លៃ លោកដែន ឡក់​ផ្តល់​ប្រឹក្សាហើយ​គិត​ប្រាក់​ពី​អតិថិជន ដោយ​ប្រាប់​ពួកគេ​ពី​របៀប​និង​វិធី​សាស្ត្រជោគ​ជ័យ​ដែល​លោកបាន​ធ្វើ។​

៤) លោក​ជា​មនុស្ស​ដែល​មាន​មហិច្ចតា​ធំចង់​ក្លាយជា​អ្នក​មាន

៥) លោក​ផ្លាស់​ពី​ចិន​ទៅ​រស់​នៅ​កាណាដា​ពេល​លោក​មាន​អាយុ ១៤ឆ្នាំ

៦) ឪពុក​ម្តាយ​របស់​លោកបាន​លែង​លះគ្នា លោក​ធ្លាប់​បរាជ័យ ១៣ដង មុន​ពេល​ទទួល​បាន​បទពិសោធន៍​ជោគ​ជ័យ​ម្តង​ជា​លើក​ដំបូង÷ គ្មាន​នរណា​ម្នាក់​អាច​ចាប់​ផ្តើម​ភ្លាម​ជោគជ័យ​និង​ទទួល​បាន​លទ្ធ​ផល​ឥត​ខ្ចោះនោះទេ សំខាន់​លើ​ការ​តស៊ូ​ជំនះឧបសគ្គ​ដើម្បី​ជោគជ័យ។

៨) លោកមានជំនឿលើ​ឥទ្ធិ​ពល​នៃ​ការ​បង្រៀន÷ លោក​មិន​ត្រឹម​តែជាគ្រូបង្រៀនទេ តែលោក​ក៏​ជាអ្នក​ទទួល​យក​ការ​បង្រៀន​ដូចគ្នា។

៩) លោកព្រមាន​ប្រឆាំងដាច់​ខាត​នូវការរំពឹង​មួយ​ដែល​មិន​ច្បាស់​លាស់÷ លោកជឿថា​ភាព​បរាជ័យ​របស់​មនុស្សភាគ​ច្រើន​គឺ​ដោយ​សារ​ចូល​ចិត្ត​គិត​ថា​អ្វី​ដែល​ខ្លួនចង់​ចាប់​ផ្តើម​ ឬ​កំពុង​ចាប់​ផ្តើម​នោះ​គឺជា​រឿង​ដែល​មិនអា​ច​ទៅ​រួច។

១០) រឿង​តែ​ម៉្យាងគត់​ដែល​គាត់​សោក​ស្តាយ​គឺ​ពេល​វេលាដែល​លោកបាន​បាក់​ទឹក​ចិត្ត÷ Dan បាន​និយាយ​ថា​ ប្រសិន​បើអា​ច​ត្រលប់​ទៅ​អតីត​កាល​វិញ​បាន​ លោក​នឹង​មិន​ចាប់​ផ្តើមអាជីវកម្ម​ដ៏​ល្ងង់​ខ្លៅបែប​នេះ​ទេ​​៕

ដោយ÷ យ៉ាយ៉ា
ប្រភព÷ Rick Wallance

X
5s