​អ្នក​អាច​នឹង​មិន​សមធ្វើជា​អ្នក​រកស៊ី ​អ៊ីចឹងកុំ​ចេះតែជោរ​តាម​គេ!​



ទស្សន​​មួយ​ចំនួន​បាន​​​លើក​ឡើង​ថា ​​ទាល់តែ​រកស៊ី​បាន​​គេ​ហៅ​ថា ជីវិត​ជោគជ័យ​។ ​​គំនិត​នេះ​ហាក់ដូច​ជា ​មិន​ទាន់​មាន​ន័យ​គ្រប់​ជ្រុងជ្រោយ​ ​និង ​ត្រឹមតែ​នៅ​ឡើយ​ទេ។ ​​ការដំណើរការអាជីវម្មមិន​មែន មានន័យថា ​«​ប្រសើរ​ជាង​ អ្នក​មាន​ការងារ​ធម្មតា​នោះ​ទេ» ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសមធ្វើជា អ្នករកស៊ីនោះទេ។

តាម​ពិត​ទៅ​​ ​មនុស្ស​ម្នាក់ៗ​​មាន​គំនិត​ ​សមត្ថភាព ​និង ​​ទេពកោសល្យ​ផ្សេង​ទៀត​។ អ្នក​ខ្លះ​មាន​ទេពកោសល្យ​ក្នុង​ការ​រកស៊ី ​និង ​​មាន​គំនិត​​មួយ​​មិន​ចង់​​​ឲ្យ​គេ​ត្រួតត្រា​ ​ឬ ​​នៅ​​ចង់​មាន​សេរីភាព​​ក្នុង​ការ​សម្រេច​ចិត្ត​​។ ​អ្នក​ខ្លះ​ទៀត​​ ​​មាន​ចំណេះដឹង​ជ្រៅជ្រះ ​ប៉ុន្តែ​​មិន​ចូលចិត្ត​​ក្នុង​ការ​ប្រថុយប្រថាន​ខ្លាំង​​នោះ​ឡើយ ​​ ​ដូច្នេះ​​​​មិន​ចាំបាច់​ទៅ​​បង្កើត​អាជីវកម្ម​​អ្វី​នោះ​ទេ​ ​តែ​គ្រាន់​តែ​មាន​ការងារ​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​ ​​​និង ​ចំណូល​សមរម្យ​​គឺ ​ជា​ការ​ស្រេច។​

​​មនុស្ស​មួយ​ចំនួន​​​​​​បាន​​សម្រេច​ចិត្ត​​បោះបង់​ការងារ​របស់​ខ្លួន​​​ដើម្បី​បង្កើត​អាជីវកម្ម ​​ ​​ព្រោះ​តែ​​ខ្លួន​យល់​ឃើញ​ថា​ ​​​ការ​ប្រកប​អាជីវកម្ម​គឺ​ជា​ជម្រើស​ល្អ​បំផុត​ ​​និង ​ជា​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​បំផុត​ក្នុង​ជីវិត​។ នេះជាផ្លូវត្រឹមត្រូវមួយដែល ខ្លួនបានសម្រេច ​ហើយក៏ទទួលបានលទ្ធផលជាទីពេញចិត្ត។ ​តែ​អ្នក​ខ្លះ​​​វិញ ​​​​ក៏​បាន​សម្រេច​ចិត្ត​បោះបង់​ការងារ​​ ​ដើម្បី​បើក​អាជីវកម្ម​ដែរ​ ​​ព្រោះ​ឃើញ​​គេ​ធ្វើ​ទៅ​ជោគជ័យ ​និង ​បាន​លុយ​ច្រើន ​ហើយ​មើល​ទៅ​ហាក់​ដូច​ជា​​អស្ចារ្យ​ខ្លាំង​ណាស់ តែ​ភ្លេច​គិត​ថា ​ខ្លួន​ជា​មនុស្ស​ប្រភេទ​​ណា ​ហើយ​ពិត​ជា​សក្ដិសម​ធ្វើ​ជា​អ្នក​រកស៊ី​ឬ​អត់​។

​ដោយសារតែ​បែប​នេះ​ហើយ​ ​ទើប​ពេល​ចេញ​រកស៊ី​ ​គឺ​​បរាជ័យ​គ្មាន​ថ្ងៃ​ងើប​មុខ​រួច​។ ​ជា​រួម​​មនុស្ស​គឺ​​មិន​ដូច​គ្នា​ទេ​ រឿង​ខ្លះ​អ្នក​អាច​ធ្វើ​បាន​យ៉ាង​ល្អ​ និង​មាន​ភាព​ងាយ​ស្រួល​ប៉ុន្តែ​សម្រាប់​អ្នក​ផ្សែង​ទៀត​មិន​អាច​ធ្វើ​បាន​ទេ ហេតុ​នេះ​ហើយ​កុំ​គិត​ថា​អ្នក​ណា​មាន​តម្លៃ​ខ្ពស់​ជាង​អ្នក​ណា សំខាន់យើងជានរណា។ ដូច្នេះ​ហើយ​ ​កុំ​ជោរ​តាម​គេ​ ​តែ គួរ​តែ​​ព្យាយាម​រក​ខ្លួន​ឯង​​ឲ្យ​​ឃើញ​ថា ​ខ្លួន​ជា​នរណា​ ​​​​​​​ហើយ​ចង់​ធ្វើ​អ្វី​​​ឲ្យ​ប្រាកដ​​។ ​​​នៅ​ពេល​អ្នក​ដឹង​ច្បាស់​ហើយ ​នោះ​​សឹម​សម្រេច​ចិត្ត​ ​​​​មិន​ថា ​រកស៊ី​ឬ​ធ្វើការ​ទេ​ ​គឺ​សុទ្ធតែ​ល្អ​ទាំង​អស់​​៕

ប្រែ​សម្រួល​ដោយ​៖​ អ៊ុន ស្រីនាង

X
5s