សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្ដាហ៍
ក្នុងសប្តាហ៍នេះ Bizkhmer សូមលើកយកនូវការសង្ខេបនូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗចំនួន៦ដើម្បីជួយជម្រុញការគិតរបស់លោកអ្នកក្នុងការសម្រេចចិត្តអាជីវកម្ម ពីស្ថាប័នព័ត៌មានល្បីៗនិងគួរឲ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជា។
យោងតាមការចេញផ្សាយរបស់កាសែត កោះសន្តិភាព កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះបានចេញផ្សាយអំពីការសិក្សា៖ឆ្នាំ២០៣០ ពលរដ្ឋរស់នៅភ្នុំពេញកើនដល់៧លាននាក់៖ យោងតាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញថា ប្រជាជនរស់នៅទីក្រុង និងតាមទីប្រជុំជននានានឹងកើនដល់៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពខាងលើដែលបានចេញផ្សាយក្នុងថ្ងៃដដែលនោះ បានចេញផ្សាយអំពី វិស័យឯកជនបោះទុនវិនិយោគកាន់តែធំនៅក្នុងវិស័យអប់រំ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគរបស់វិស័យឯកជនទៅលើការបណ្តុះបណ្តាលចំណេះដឹងពីក្រោមថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ឧត្តមសិក្សា មានការបោះទុនវិនិយោគកាន់តែច្រើនដើម្បីឆ្លើយតបទៅតាមស្តង់ដារអប់រំ និងការទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន។ នេះបើតាមប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលភាសាអេ អាយ អាយ បានលើកឡើង ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពីកម្ពុជា សង្ឃឹមទទួលបានកំណើនភ្ញៀវទេសចរណ៍ពីតួកគី៖ កម្ពុជាសង្ឃឹមថា នឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេស តួកគី ឲ្យធ្វើដំណើរមកកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីថ្នាក់ដឹកនាំវិស័យទេសចរណ៍កម្ពុជា បានទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ EMITT 2019 លើកទី ២៣ នៅប្រទេស តួកគី។ នេះបើតាមអ្នកនៅក្នុងវិស័យទេសចរណ៍កម្ពុជា។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់កាសែត រស្មីកម្ពុជា វិញកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី ច្រកអានសេះភាគីកម្ពុជា-ថៃរកដំណោះស្រាយបើកជាច្រកទ្វារអន្តរជាតិ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានដឹកនាំក្រុមការងារចម្រុះកម្ពុជាជួបជាមួយអភិបាលខេត្តអ៊ូប៊ុនប្រទេសថៃចុះត្រួតពិនិត្យនិងរៀបចំសោភ័ណភាពមាត់ច្រកទ្វារអានសេះដើម្បីបើកដំណើរការច្រកនេះជាច្រកអន្តរជាតិក្នុងពេលឆាប់ៗ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់សាព័ត៌មានKhmertime កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី ផលិតកម្មអង្ករបានកើនឡើងដល់ ៧,៤ លានតោនក្នុងឆ្នាំ២០១៨៖ កាលពីឆ្នាំ២០១៨ កម្ពុជាបានផលិតអង្ករបានប្រមាណ៧,៤ លានតោន ដែលមានការកើនឡើង៣.៥% នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់សាព័ត៌មានចុងក្រោយគឺ សាព័ត៌មានSabayNews កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយអំពី ទៅទិញដី នៅតំបន់ទាំងនេះ ក្នុងខេត្តសៀមរាប ដូចយកលុយទៅជះចោលទទេៗ៖ ថ្មីៗ នេះ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន