ឥណ្ឌាក្លាយជាមជ្ឈមណ្ឌលប្រមូលផ្ដុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
ប្រទេសឥណ្ឌាគឺជាប្រទេសដែលមានការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ហើយក៏ជាប្រទេសដែលជាមជ្ឈមណ្ឌលប្រមូលផ្ដុំទៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗផងដែរ។ ប្រទេសដែលមានប្រជាជនច្រើនលំដាប់លេខពីរមួយនេះសម្បូរទៅដោយធនធានមនុស្សដែលមានចំណេះដឹងខាងផ្នែកបច្ចេកវិទ្យា IT ដោយនិស្សិតដែលបានបញ្ចាប់ខាងផ្នែកបច្ចេកវិទ្យា (IT) បានកើនឡើងជាង៧%ជារៀងរាល់ឆ្នាំ។
ប្រហែលដោយសារមូលហេតុនេះហើយទើបក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានសម្រុកមកប្រមូលផ្ដុំគ្នានៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនដែលចូលមកតាំងទីតាំងខ្លួននៅក្នុងប្រទេសឥណ្ឌាសុទ្ធតែជាក្រុមហ៊ុនដែលមិនត្រឹមតែធ្វើឲ្យបុគ្កលិកចង់ធ្វើការជាមួយនោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះផ្ដល់តម្លៃ និងអត្ថប្រយោជន៍ទៅឲ្យបុគ្កលិកដែលធ្វើការក្នុងក្រុមហ៊ុនរបស់ពួកគេបន្ថែមទៀត។ លើសពីនេះទៀត គ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែមានកម្មវិធីបង្វឹកភាពជាអ្នកដឹកនាំទៅដល់បុគ្កលិករបស់ខ្លួន។ ខាងក្រោមនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង ១០ ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌា៖
១០. Cognizant Technology Solutions
Cognizant Technology Solutions ជាក្រុមហ៊ុន ដែលផ្ដល់សេវាកម្ម IT ដែលមានដូចជា ប្រព័ន្ធឌីជីថល ប្រព័ន្ធតិចឡូជី សេវាកម្មប្រឹក្សាយោបល់ និងសេវាកម្មប្រតិបត្ដិការផ្សេងៗ។
៩. HP
ក្រុមហ៊ុនបច្ចេកវិទ្យា HP បានបង្កើតឡើងក្នុងឆ្នាំ ១៩៣៩ និង ក្នុង២០១៥ បានបំបែកខ្លួនជាពីរ។ ក្រុមហ៊ុន HO ជាក្រុមហ៊ុនដែលបង្កើតកុំព្យូទ័រ ម៉ាស៊ីនព្រីន និង 3D Printing Solution។ចំណែកក្រុមហ៊ុនមួយទៀតគឺផ្ដោតទៅលើសេវាកម្មជំនួញ និង សេវាកម្មហិរញ្ញវត្ថុ។
៨. SAP
SAP ជាប្រភេទក្រុមហ៊ុនដែលបង្កើតកម្មវិធីកុំព្យូរទ័រដើម្បីគ្រប់គ្រងប្រតិបតិ្ដការរបស់អាជីវកម្ម និង កម្មវិធីគ្រប់គ្រងព័ត៌មានអតិថិជន។
៧. Microsoft
Microsoft ជាក្រុមហ៊ុនដែលបង្កើតកម្មវិធីសម្រាប់កុំព្យូទ័រ។ ផលិតផលរបស់ក្រុមហ៊ុននេះត្រូវបានគេទទួលស្គាល់ច្រើនបំផុតរួមមានប្រព័ន្ធប្រតិបត្ដិការ Microsoft Windows និង កម្មវិធី Internet Explorer។
៦. Cisco
Cisco ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល ប្រព័ន្ធ Networking Hardware និង ឧបករណ៍ទូរគមនាគមន៍។ ក្រុមហ៊ុនមួយនេះក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនដែលពាក់ព័ន្ធនឹងទីផ្សារសេវាកម្មបច្ចេកវិទ្យាផងដែរ។
៥. Tata Consultancy Services (TCS)
Tata Consultancy Services គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មព័ត៌មានវិទ្យា ពិគ្រោះយោបល់និងផ្ដល់ដំណោះស្រាយផ្នែកអាជីវកម្ម។ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tata Group ដែលមានក្រុមហ៊ុនពហុជាតិដែលមានសហគ្រាសធុនធំចំនួន 29 ដែលរួមមានក្រុមហ៊ុន Tata Steel ក្រុមហ៊ុន Tata Motors ដែលជាម្ចាស់ក្រុមហ៊ុន Jaguar Land Rover និងក្រុមហ៊ុន Tata Communications ។
៤. IBM
IBM បង្កើតឡើងជាងមួយសតវត្សន៍មកហើយ ជាក្រុមហ៊ុនដែលផលិតនិងផ្គត់ផ្គង់គ្រឿងកុំព្យូរទ័រ ជាក្រុមហ៊ុនបង្កើតឡើងក្នុងសហរដ្ឋអាមេរិក ដែលមានឈ្មោះជាពេញថា International Business Machines ដែលចាប់កំណើតតាំងពីឆ្នាំ ១៩២៤មកម្លេះ។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុននេះផ្តោតលើការផលិតHardware middleware និង software ក៏ដូចជាផ្តល់ជូននូវសេវា Hosting និងពិគ្រោះយោបល់។
៣. Intel
Intel គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានជំនាញក្នុងការផលិតផលិតផងដែលទាក់ទងនឹងកុំព្យូរទ័ររួមមាន Microprocessors និងបន្ទះឈីប Semiconductor។
២. Amazon
ក្រុមហ៊ុន Amazoneគឺជាអាជីវកម្មអេឡិចត្រូនិច (E-commerce)។ មុនដំបូងចាប់ផ្តើមពីហាងលក់សៀវភៅអនឡាញ ប៉ុន្តែឥឡូវនេះមានលក់ផលិតផលនិងសេវាកម្មជាច្រើន ដូចជាផលិតអេឡិចត្រូនិកជាដើម។ ថ្មីៗនេះក្រុមហ៊ុនបានបើកហាងលក់គ្រឿងទេសតាមអនឡាញនៅសហរដ្ឋអាមេរិក។
១. Google
Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្តោតលើសេវាកម្មនិងផលិតផលទាក់ទងនឹងអ៊ីនធឺណេត។ ផលិតផលទាំងនោះរួមមានម៉ាស៊ីនស្វែងរក (search engine), cloud computing ការផ្សព្វផ្សាយពាណិជ្ជកម្ម, software និង hardware ជាដើម៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ CNBC