វៀតណាមជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងឆ្នាំ ២០១៩​



កាលពីឆ្នាំ២០១៨​គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់សេដ្ឋកិច្ចវៀតណាម។​ ស្ថានភាពអាជីវកម្មរបស់ប្រទេសនេះបានរីកចម្រើនយ៉ាងខ្លាំងក្លានៅដើមឆ្នាំនេះដោយមានសហគ្រាសថ្មីៗជាង ២៦០០០ បានបង្កើតឡើង។ បន្ថែមទៅនឹងដែលរដ្ឋាភិបាលប្រទេសកុម្មុនីសមួយនេះ បានបញ្ជាក់ថាការវិនិយោគទុនដោយផ្ទាល់ពីបរទេស (FDI) បានឈានដល់ជាង៣,៨ពាន់លានដុល្លារអាមេរិក​ ក្នុងរយៈពេលបីខែដំបូងនាឆ្នាំ២០១៨ពោលគឺកើនឡើង៧,២% បើធៀបនឹងឆ្នាំ២០១៧​​។

សរុបមកផលិតផលក្នុងស្រុកសរុប(GDP)របស់រដ្ឋសង្គមនិយមនេះបានកើនឡើង៧,១%​ ក្នុងមួយឆ្នាំទៅមួយឆ្នាំនៅឆមាសទី១នៃឆ្នាំ២០១៨ ដែលចំនួននេះគឺមានការកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ​២០១១មក។

បើយើងសម្លឹងមើលទៅក្នុងចំណោមវិស័យដ៏លេចធ្លោរជាងគេគឺផលិតកម្ម។ ជាមួយកំណើនផលិតផល១៣%​ក្នុងដើមឆមាសឆ្នាំ២០១៨។ ទោះបីជាសង្រ្គាមពាណិជ្ជកម្មកំពុងបន្តរវាងសហរដ្ឋអាមេរិក​ និងចិនក៏ដោយ ការនាំចេញរបស់វៀតណាមនៅតែកើនឡើង។ រដ្ឋាកុម្មុយនិស្តនេះបានកត់សំគាល់ថាចំណូលពីការនាំចេញបានប៉ាន់ស្មានថាមានចំនួន២៤៤ពាន់ដុល្លារអាមេរិក បើធៀបនឹងឆ្នាំចាស់កើនឡើង១៣,៨%។

កំណើនយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះគឺដោយសារតែការផ្លាស់ប្តូររបស់ប្រទេសនេះចេញពីសេដ្ឋកិច្ចដែលមានការគ្រប់គ្រងយ៉ាងតឹងរឹងអោយទៅជាប្រព័ន្ធសេរី។ ដោយឃើញថាមានចំនួនតួរលេខជាច្រើននៃការហូរចូលយ៉ាងគំហុករបស់សហគ្រាសឯកជននិងការវិនិយោគផ្ទាល់ពីបរទេស(FDI)​ទៅក្នុងប្រទេសមួយនេះ ។

កំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសកុម្មុនីសនេះបានធ្វើឲ្យវៀតណាមក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងលោក។ ធនាគារពិភពលោក (World Bank) បានលើកចេញពីរបាយការណ៍ចេញពី Global Economic Prospects ថាវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទសទេសទាំង៦ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានកំណើនផលិតផលក្នុងស្រុកសរុបកើនឡើងជាង ៦%។

រដ្ឋាភិបាលបានប្រកាសថានឹងបន្តកំណែទម្រង់បន្ថែមទៀតដល់សេដ្ឋកិច្ចរបស់ខ្លួន ដោយលោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc ថានឹងកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលពី២០​ទៅ២២ភាគរយអោយមកត្រឹមពី១៥ទៅ១៧ភាគរយវិញ។ លើសពីនេះទៀតនៅក្នុងខែមីនាក្រសួងដឹកជញ្ជូនបានស្នើសុំបង្កើនសេវាកម្មនៅក្នុងតំបន់ដែនសមុទ្រ​ និងការដឹកជញ្ជូនពហុជម្រើសដោយបន្ធូរបន្ធយលក្ខខណ្ឌពាណិជ្ជកម្ម​ និងច្បាប់បទប្បញ្ញត្តិផ្សេងៗ។​ សំណើរសុំរបស់ក្រសួងនេះមានចំនួន៣១៤​ ក្នុងចំណោមបទប្បញ្ញត្តិបច្ចុប្បន្នចំនួន៥០០ត្រូវបានដកចេញ។ ​

ជំហានគួរឱ្យកត់សម្គាល់មួយទៀតដែលវៀតណាមបានបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួនគឺតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូឆ្លងកាត់ប៉ាស៊ីហ្វិក (CPTPP) ដែលធនាគារពិភពលោកបានប៉ាន់ប្រមាណថានឹងជួយបង្កើនផលិតផលក្នុងស្រុកសរុក(GDP)របស់វៀតណាមដល់៣,៥%បន្ថែមទៀត។

អគ្គលេខាបក្សកុម្មុយនីស្តលោក Nguyen Phu Trong បានអំពាវនាវអោយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចអោយបាននូវអត្រាកំណើនខ្ពស់ជាងឆ្នាំ២០១៨។​ លោកបានមានប្រសាសន៍ថា "នេះគឺជាកិច្ចការដ៏ធំមួយហើយយើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅនេះ" ។

គោលដៅសម្រាប់ឆ្នាំ 2019 នឹងមិនត្រឹមតែផ្តោតលើផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនោះទេ រដ្ឋាភិបាលក៏បានកំណត់គោលដៅសំរាប់សេដ្ឋកិច្ចសង្គមផ្សេងៗផងដែរ។ ឧទាហរណ៍ ការកំណត់គោលដៅកាត់បន្ថយភាពក្រីក្រ 1 ទៅ 1,5%។ ហើយកាលពីឆ្នាំមុនទិសដៅគឺបានពីចន្លោះ១ទៅ១,៣% ដែលរដ្ឋាភិបាលបានកើនលើសដល់១,៥%។ ហើយមានគោលដៅផ្សេងៗទៀតរួមមានការរក្សាភាពអត់ការងារធ្វើនៅក្រោម៤ភ% និងបង្កើនចំនួនប្រជាជនអោយមានការធានារ៉ាប់រងសុខភាពឲ្យបាន ៨៨,១% នៃប្រជាជនសរុប។

បើទោះបីជាកំណើនសេដ្ឋកិច្ចរបស់ខ្លួនខ្លាងក្លាក៏ដោយ កំណែទម្រង់នយោបាយរបស់ប្រទេសវៀតណាមមិនទាន់ត្រូវនឹងកំណែទម្រង់ក្នុងសេដ្ឋកិច្ចរបស់ខ្លួន។ ក្រុមសិទ្ធមនុស្សបានធ្វើការរិះគន់ប្រទេសវៀតណាមលើការប្រព្រឹត្តទៅលើអ្នកសរសេររិះគន់ និងបដិសេធសកម្មភាពរបស់រដ្ឋាភិបាល។​​ បើយោងតាមក្រុមសិទ្ធមនុស្ស (Human Rights Watch) រដ្ឋាភិបាលកុម្មុនីសនេះបានធ្វើការកាត់ទោសនិងដាក់ពន្ធនាការទៅលើមនុស្សចំនួន២៧នាក់ ស្ថិតក្រោមច្បាប់ផ្សេងៗកាលពី៥ដំបូងក្នុងឆ្នាំ ២០១៨។ វៀតណាមាបានធ្វើច្បាប់ថ្មីដែលដាក់សម្ពាធទៅលើអ្នករិះគន់នៅលើបណ្ដាញទំនាក់ទំនងសង្គម។ ច្បាប់នេះក៏អនុញ្ញាតិរដ្ឋាភិបាលអាចបញ្ជាឲ្យអ្នកផ្ដល់សេវាកម្មអ៊ិនធឺណេតដើម្បីផ្ដល់ទិន្នន័យដែលរដ្ឋាភិបាលត្រូវការ៕

ដោយ៖ តិចនី

X
5s