ហេតុផលសំខាន់ៗ៧យ៉ាង ដែលអ្នកគួរតែប្ដូរពីការទទួលទានកាហ្វេ មកតែបៃតងជំនួសវិញ
តែបៃតងផលិតឡើងពីស្លឹករុក្ខជាតិតូចៗ សម្រាប់ចម្រាញ់ចេញជាតែ ហើយត្រូវបានរកឃើញដំបូងគេនៅ ប្រទេសចិន។ តែបៃតងនេះហាក់ដូចជា ផ្ដល់អត្ថប្រយោជន៍ច្រើនជាងកាហ្វេដែលវាសមល្មម អោយយើងងាកមកពិសាតែបៃតងវិញ។ ៧ចំនុចសំខាន់ៗ ដែលអ្នកគួរប្ដូរពីការផឹកកាហ្វេមកជាការផឹកតែបៃតងវិញ៖
១) តែបៃតងពង្រឹងប្រព័ន្ធរំលាយអាហារ៖ តែបៃតងអាចជួយអ្នកអោយស្រកទម្ងន់បាន។ប្រសិនបើអ្នកផឹកតែបៃតងនេះរាល់ថ្ងៃ អ្នកនឹងកត់សម្គាល់ថាទម្ងន់របស់អ្នកនឹងស្រកចុះប្លែក។
២) តែបៃតងសម្លាប់បាក់តេរី និង ប្រឆាំងក្លិនមាត់៖ តើស្អប់ក្លិនកាហ្វេដែរទេ? ងាកមកពិសាតែបៃតងវិញអ្នកនិងទទួលបានក្លិនដ៏ក្រអូប។ សារជាតិនៅក្នុងតែបៃតងនឹងជួយកាត់បន្ថយក្លិនមិនល្អនៅក្នុងមាត់របស់អ្នកព្រមទាំងសម្លាប់បាក់តេរីមិនល្អចោលទៀតផង។
៣) តែបៃតងជួយបន្ថយកម្រិតគ្រោះថ្នាក់ដល់អ្នកជំងឺទឹកនោមផ្អែមកម្រិតទី២៖ ជំងឺទឹកនោមផ្អែមកម្រិតទី២បានកើតឡើងទៅលើមនុស្សចំនួន៣០០លាននាក់ទូទាំងសកល។ តែយើងអាចបង្ការជំងឺនេះបានដោយគ្រាន់តែ ផឹកតែបៃតងព្រោះវាអាចបង្កើននូវអាំងស៊ុយលីន និងបន្ថយកម្រិតជាតិស្ករ។
៤ ) តែបៃតងកាត់បន្ថយកម្រិតនៃការកើតមហារីក៖ មនុស្សស្រីដែលផឹកតែបៃតងអាចមានត្រឹមតែ២២ភាគរយប៉ុណ្ណោះដែលអាចកើតជំងឺមហារីកសុដន់ ដោយសារតែសារធាតុដែលមាននៅក្នុងតែបៃតងនឹងជួ្យរារាំងការរីករាលដាលនៃជំងឺមហារីក។
៥) តែបៃតងកាត់បន្ថយកម្រិតនៃការកើតជំងឺបាត់បង់ការចងចាំ៖ វាហាក់ដូចជាអស្ចារ្យណាស់ដែលតែបៃតងអាចជួយអោយអ្នកគេចផុតពីជំងឺបាត់បង់ការចងចាំដោយសារតែវាបានចូលទៅដល់កោសិកាប្រសាទហើយការពារកុំអោយកើតជំងឺទាំងនោះ។
៦) តែបៃតងបង្កើនមុខងាររបស់ខួរក្បាល៖ វាអាចជួយអោយខួរក្បាលរបស់អ្នករហ័សឆាប់ចាប់បាន។
៧) តែបៃតងជួយអោយអ្នកឆ្លាតវាងវៃ៖ L-Theanine ដែលមានក្នុងតែបៃតងនឹងជួយពង្រឹងសមត្ថភាពខួរក្បាលអ្នកអោយឆ្លាតវាងវៃ ផ្ដោតសំខាន់ធ្វើកិច្ចការអ្វីមួយច្បាស់លាស់ ក៏ដូចជាបង្កើនការចងចាំផងដែរ៕
ប្រែសម្រួលដោយ៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org