ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងធ្លាក់ចុះ ០,៦ភាគរយក្នុងឆ្នាំ ២០១៨ ២០១៩
កំណើនសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវគេរំពឹងថានឹងមានការកំណើនទាបដោយធ្លាកចុះពី ៦,៨ភាគរយ ក្នុងឆ្នាំ ២០១៧ ២០១៨ ទៅដល់ ៦,២ ភាគរយវិញក្នុងឆ្នាំ ២០១៨ ២០១៩ ហើយមួយវិញទៀតប្រទេសនេះនឹងប្រឈមមុខនឹងហានិភ័យក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
បើយោងតាមធនាគារពិភពលោក កំណើនសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ានម៉ាត្រូវគេទស្សទាយថាអាចនឹងងើបឡើងវិញទៅដល់ ៦,៦ភាគរយត្រឹមឆ្នាំ ២០២០ ២០២១ ដោយសារតែការផ្លាស់ប្ដូរគោលនយោបាយថ្មីៗដូចជាការសម្របសម្រួលទៅនឹងផែនការអភិវឌ្ឍចីរភាពរបស់ប្រទេសមីយ៉ាន់ម៉ា (Myanmar Sustainable Development Plan) ការបន្ធូបន្ថយការធ្វើពាណិជ្ជកម្មបោះដុំនិងលក់រាយ ការអនុវត្តន៍ច្បាប់លើក្រុមហ៊ុននិងការវិនិយោគខ្នាតធំក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមបញ្ចូលទាំងគ្រោងផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាដើម។
ប្រទេសមីយ៉ានម៉ានឹងជួយប្រទះនូវហានិភ័យពីឥទ្ធិពលនៃវិបត្តិ Rakhine ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកគ្មានសមតុល្យ ការចាត់ទុកជាមោឃៈនូវ Generalized Scheme of Preferences របស់សមាគមអ៊ឺរ៉ុប និងការធ្លាក់ចុះក្នុងសន្ទស្សន៍រីកចម្រើនសកលជាដើម។
ការធ្លាក់ចុះថោកនៃក្រដាសប្រាក់របស់មីយ៉ានម៉ាមានផលប៉ះពាល់ជាអវិជ្ជមានទៅលើអតិផរណា ដែលត្រូវគេរំពឹងថានឹងកើនឡើងពី ៥,៥ភាគរយក្នុងឆ្នាំ ២០១៧ ២០១៨ ឡើងដល់ ៨,៨ភាគរយ ក្នុងឆ្នាំ ២០១៨ ២០១៩។
ធនាគារពិភពលោកក៏បានលើកឡើងផងដែរអំពី ការកើនឡើងនៃឧស្សាហកម្មដែលមានការកើនឡើង ៨,២ភាគរយក្នុងឆ្នាំ ២០១៨ ២០១៩ ដែលចំនួននេះមានការធ្លាក់ចុះពី ៩,៤ ភាគរយក្នុងឆ្នាំ ២០១៧ ២០១៨ ដោយសារតែការចំនួនតម្រូវការប្រើប្រាស់ធ្លាក់ចុះ ការវិនិយោគពីបរទេសតិច និងការកើនឡើងតម្លៃផលិតផលរាប់ចាប់តាំងពីតម្លៃប្រេងសាំង និងការចុះថោកនៃតម្លៃប្រាក់ក្នុងប្រទេសនេះ។
ការកើនឡើងក្នុងវិស័យសេវាកម្មនឹងមានការធ្លាក់ចុះពីទៅដល់ ៧,៣ភាគរយ ក្នុងឆ្នាំ ២០១៨ ២០១៩ ដែលចំនួននេះមាន ៨,៣ភាគរយក្នុងឆ្នាំ ២០១៧ ២០១៨។ ការធ្លាក់ចុះក្នុងវិស័យទេសចរណ៍ និងដឹកជញ្ជូន ប៉ុន្តែវិស័យកសិកម្មជាពិសេសស្រូវអង្គរ និងកើនឡើង ១,២ភាគរយក្នុងឆ្នាំ ២០១៨ ២០១៩។
បើយោងតាមធនាគារពិភពលោក ឱនភាពគណនីចរន្តមានការប្រសើរឡើងដោយសារតែការកើនឡើងការនាំចេញក្នុងវិស័យកាត់ដេរ ប៉ុន្តែក៏មានការធ្លាក់ចុះនៃការនាំចូលផងដែរ។ ឱនភាពគណនីចរន្តរបស់ប្រទេសនេះធ្លាក់ចុះពី ៥,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលសរុបជាទឹកប្រាកចំនួន ៣,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦ ២០១៧ ទៅ២,៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រហែលនឹង ១,៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧ ២០១៨ ដោយចំនួននេះត្រូវគេរំពឹងថានឹងបន្តធ្លាក់ចុះនៅឆ្នាំ ២០១៨ ២០១៩ បន្ថែមទៀត។ ឱនភាពពាណិជ្ជកម្មមានការថយចុះពី ៨,៥ភាគរយ នៃនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០១៦ ២០១៧ ធ្លាក់ដល់ទៅ ៥,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០១៧ ២០១៨។
ការវិនិយោគពីបរទេស (FDI) ធ្លាក់ចុះពី ១៤ភាគរយក្នុងឆ្នាំ ២០១៧ ២០១៨ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ ២០១៧ និងមានការធ្លាក់ចុះជាង៥០ភាគរយក្នុងរយៈពេលមួយឆមាសដំបូងក្នុងឆ្នាំ ២០១៧ ២០១៨។
ការងើបឡើងវិញនៃម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងឆ្នាំ ២០២០ ២០២១ ដោយសារតែការវិនិយោគពីបរទេសនិងក្នុងស្រុកឆ្លើយតបទៅនឹងគោលនយោបាយដូចជាការបើកចំហវិស័យលក់ដុំនិងលក់រាយ ការបន្ធូរបន្ថយវិស័យសេវាកម្ម ការបន្ធូរបន្ថយទៅលើកម្ចីពីធនាគារ និងការអនុវត្តន៍ច្បាប់ Companies Act។ វិស័យសាងសង់នឹងកើនឡើងដោយឆ្លើយតបទៅនឹងសកម្មភាពដែលពាក់ពន្ធទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។
ក្នុងការសិក្សាស្រាវជ្រាវថ្មីៗរបស់សមាគមពាណិជ្ជកម្មអ៊ឺរ៉ុបក្នុងប្រទេសមីយ៉ានម៉ា (European Chamber of Commerce in Myanmar) បានរកឃើញថា ៨១ភាគរយនៃក្រុមហ៊ុនបាត់បង់ជំនឿចិត្តទៅលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋភិបាលប្រទេសនេះ។
ដោយយោងតាមការវាយតម្លៃរបស់ Union of Myanmar Federation of Chambers of Commerce and Industry ក្នុងឆ្នាំ២០១៨ អាជីវកម្មភាគច្រើនទទួលរងនូវការធ្វើជួញដូរកាន់តែអាក្រក់ទៅៗ ហើយបានរកឃើញផងដែរថាជំនឿទុកចិត្តទៅលើការធ្វើអាជីវកម្មធ្លាក់ចុះរហូតដល់ទៅ ២៥ភាគរយ។
ក្នុងការវាស់ស្ទង់មតិនោះមានរកឃើញនូវកត្តា ១០យ៉ាងដែលធ្វើឲ្យមានការធ្លាក់ចុះ ដូចជាការកំណត់ពន្ធថ្លៃ ភាពតឹងរឹងទៅលើវិស័យធនាគារនិងហិរញ្ញវត្ថុ ការធ្លាក់ចុះនៃប្រាក់មីយ៉ានម៉ា ច្បាប់សេដ្ឋកិច្ចមិនស្ថិតថេរ កង្វះតម្រូវការទីផ្សារ ការអូសបន្លាយនៃទម្រង់បែបបទនាំចេញនាំចូល ការកើនឡើងនៃអតិផរណា ការប្រកួតប្រជែងបរទេស កង្វះធនធានមនុស្ស និងភាពមិនទាន់ប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធជាដើម៕
ដោយ៖ លង់ វណ្ណៈ