​រូប​មួយ​សន្លឹក​នេះ​បង្ហាញ​ថា​ ​កូរ៉េខាងជើង​ពិត​ជា​គំរាមកំហែង​ដល់​សហរដ្ឋ​​អាមេរិក​​



បន្ទាប់​​ពី​បាន​ធ្វើ​តេស្ត​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​ដោយ​ជោគជ័យ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​កូរ៉េខាងជើង​បាន​សាកល្បង​មីស៊ីល​បាញ់​នាំ​ផ្លូវ​ដោយ​រ៉ុកកែត​​ចម្ងាយ​ឆ្ងាយ​ដែល​​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ដែល​កូរ៉េខាងជើង​អះអាង​ថា​ នេះ​ជា​ការ​ចាប់​ផ្ដើម​កម្មវិធី​អវកាស​របស់​ខ្លួន​ថ្មី​មួយ​។ ​​​ ​​​ទោះ​ជា​បែប​នេះ​ក្ដី​ ក្រុម​អ្នក​​វិភាគ​បាន​មើល​ឃើញ​ថា​ មីស៊ីល​ថ្មី​នេះ​គឺ​ពិត​ជា​​មាន​ទំនាក់ទំនង​​ទៅ​នឹង​គ្រាប់​បែក​អ៊ីដ្រូសែន​ ពោល​គឺ​ជា​​ការ​បោះ​ជំហាន​ថ្មី​មួយ​​ក្នុង​បច្ចេកវិទ្យា​ចម្ងាយ​វែង​បំពាក់​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។ ​រឿង​ដែល​​គួរ​ឱ្យ​​ព្រួយ​បារម្ភ​សម្រាប់​សហរដ្ឋ​អាមេរិក​គឺ៖ ១) មីស៊ីលខ្លាំង​បំផុត​របស់​កូរ៉េខាងជើង​​មាន​ចម្ងាយ​ប្រតិបត្តិការ​ ១​ម៉ឺន​គីឡូម៉ែត្រ​៖ ច្បាស់​ណាស់​ថា​ មីស៊ីល​នេះ​អាច​​បាញ់​ដល់​ទឹក​ដី​មួយ​ភាគ​ធំ​របស់​សហរដ្ឋ​អាមេរិក​។ ២) កាល​ពី​មុន​ កូរ៉េខាងជើង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថ្ងៃ​ដើម្បី​រៀប​ចំ​​ ដំឡើង​ និង​ដឹក​មីស៊ីល​​សម្រាប់​ការ​សាកល្បង​​ដែល​​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​​ និង​​ប្រទេស​ជិត​ខាង​ដឹង​​មុន​ដើម្បី​ត្រៀម​ទប់​ទល់។ ​ប៉ុន្តែ​ការ​បាញ់​សាកល្បង​មីស៊ីល​ចុងក្រោយ​នេះ​ កូរ៉េខាងជើង​ត្រូវ​ការ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ការ​សាកល្បង​ទទួល​បាន​ជោគជ័យ​ទៀត។ ដូច្នេះ​បើ​សិន​កូរ៉េខាងជើង​អាច​​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​ត្រឹម​តែ​​គ្រាប់​តូច​មួយ​ ក៏​អាច​បំផ្លាញ​ទីក្រុង​​អាមេរិក​​បាន​មិន​តិច​ដែរ ប្រសិន​បើ​ថ្លោះ​ធ្លោយ​ប្រការ​ណា​មួយ​នោះ។ ​ចុះ​អាមេរិក​ទប់​ទល់​តាម​វិធី​ណា? សហរដ្ឋ​អាមេរិក​​បាន​ព្រមព្រៀង​ដាក់​​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​ THAAD នៅ​កូរ៉េខាងត្បូងក្នុង​គោលដៅ​ការងារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ផង​ និង​​ងាយ​នឹង​កម្ទេច​មីស៊ីល​កូរ៉េខាងជើង​ដែល​​មាន​គោលដៅ​បំផ្លាញ​ខ្លួន​ផង។ ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​​នេះ​អាច​បង្វែរ​មីស៊ីល​របស់​សត្រូវ​​​បាន​ ហើយ​ដោយ​សង្ឃឹម​ថា​អាច​​ទប់ទល់​​មីស៊ីល​របស់​កូរ៉េខាងជើង​គ្រប់​ប្រភេទ​ចម្ងាយ​បាន។ ​ទោះ​ជា​យ៉ាង​ ការ​ដាក់​ពង្រាយ​​ប្រព័ន្ធ​មីស៊ីល​​​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ជា​មួយ​កូរ៉េខាងត្បូង​កាល​ពី​ខែ​តុលា​ កន្លង​ទៅ​ពោល​គឺ​មិន​ទាន់​សម្រេច​បាន​ ១០០%​​នៅ​ឡើយ​ទេ៕ ដោយ៖ រតនៈវិភូ​​​​​
X
5s