លោក គីម ដារ៉ា ស្ថាបនិក Start Up Community ៖ ២ ចំណុចបំបាត់ភាពភ័យខ្លាច​



នរណា នរណាក៏ភ័យ នរណា នរណាក៏ខ្លាច ប៉ុន្តែសំណួរថា ការភ័យ ការខ្លាច បាននាំមកនូវប្រយោជន៍ដែរឫទេ ? ផ្ទុយទៅវិញធ្វើឲ្យយើងខាតបង់ផង ក៏មិនដឹង ដូច្នេះចង់ធ្វើរឿងទាំងនោះឲ្យជោគជ័យ ឲ្យប្រសើរ ចូរកុំខ្លាច កុំភ័យនូវរឿងទាំងនោះ។ តាមរយៈ លោក គីម ដារ៉ា ស្ថាបនិក Start Up Community បានផ្តល់នូវគន្លឹះចំនួន ២ ដើម្បីដោះស្រាយ និងទប់ទល់ជាមួយភាពភ័យខ្លាច ៖

១. បន្សាំខ្លួនឯងជាមួយភាពភ័យខ្លាច៖ ប្រសិនបើអ្នកចង់ជោគជ័យ ត្រូវតែធ្វើអ្វីដែលខ្លួនអ្នកគិតថាមិនអាចទៅរួច ជាពិសេសធ្វើអ្វីដែលអ្នលភ័យខ្លាចឲ្យបានជារៀងរាល់ថ្ងៃ។ ឧទាហរណ៍៖ ការនិយាយជាសាធារណៈនៅមុខមនុស្សរាប់រយនាក់ ដើម្បីនិយាយឲ្យបានល្អ ដោយមានទំនុកត្រូវតែមានការហាត់សមយ៉ាងហោចណាស់ ត្រឹម៣០ដង មុខពេលកម្មវិធី មួយទៀតត្រៀមខ្លួនទុកជាមុននិងព្យាយាមបន្សាំខ្លួនទៅនឹងបរិយាកាសនោះឲ្យបានច្រើនដង។  

២. ត្រូវមានការប្តេជ្ញាចិត្តដ៏រឹងមាំ៖ ភាសាអង់គ្លេសហៅថា “Strong Commitment” សួរខ្លួនឯងសិនមុននឹងចាប់ផ្តើមធ្វើអ្វីមួយថា តើខ្ញុំមានការប្តេជ្ញាចិត្តមួយ ឆន្ទៈមួយដ៏រឹងមាំហើយឫនៅ? បើពុំទាន់ទេ គិតឡើងវិញ វាអាចនឹងមិនទាន់ហួសពេល។ ព្រោះពាក្យថាការប្តេជ្ញាចិត្តមួយដ៏រឹងមាំ មិនមែនកើតឡើងដោយឯកឯងទេ វាគឺកើតឡើងពីការ “ចង់” ប្រសិនបើយើងចង់ធ្វើអ្វីមួយហើយ នោះយើងប្រហែលជានឹងធ្វើវា ទន្ទឹមនឹងការចង់ មានចំណង់ធ្វើអ្វីមួយឲ្យបានសម្រេច លុះត្រាតែមាន ឆន្ទៈ និងការប្តេជ្ញាចិត្តនេះឯង។

ដូច្នេះបើអ្នកមានការប្តេជ្ញាចិត្តនេះនៅក្នុងខ្លួនអ្នកហើយ ប្រាកដណាស់រឿងគ្រប់យ៉ាងគឺធ្វើដោយរលូន ដោយមិនមានការភិតភ័យជាមិនខាន។

បញ្ជាក់ថា៖ រឿងគ្រប់យ៉ាងមិនមែនស្រួលទេ ដូច្នេះព្យាយាមធ្វើខ្លួនឯងជាខ្លួនឯង ហើយអនុវត្តន៍នូវកត្តាទាំងនេះ អ្នកនឹងអាចទទួលបានប្រសិទ្ធភាព។

X
5s