តើផ្នែកទីផ្សារ និង ផ្នែកលក់ពិតជាសារៈសំខាន់សម្រាប់អាជីវកម្មមែនឬទេ?​



ក្រុមហ៊ុនអ្វីក៏ដោយគឺសុទ្ធតែត្រូវការការលក់ និងការធ្វើទីផ្សារពីព្រោះផ្នែកទាំងពីរនេះគឺជាឆ្អឹងខ្នងរបស់ក្រុមហ៊ុនទាំងមូល។ ក្រុមហ៊ុនមួយរីកចម្រើនទៅបានលុះត្រាតែការលក់ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ហើយដើម្បីអាចលក់ផលិតផលដាច់ ផ្នែកទីផ្សារត្រូវតែពូកែផ្សព្វផ្សាយ ផ្ដល់ដំណឹងនិងព័ត៌មានដល់អតិថិជន។

ដូចនេះ BizKhmer សូមលើកយកនូវទំនាក់ទំនងផ្នែកទីផ្សារ និងការលក់ មកលើកជូនដល់អ្នកអាន ជាពិសេសអ្នកប្រកបរបរអាជីវកម្ម៖ ផ្នែកទីផ្សារ ផ្នែកទីផ្សារប្រៀបដូចជាបេះដូងរបស់ជំនួញអញ្ចឹង។ ជំនួញដែលជោគជ័យភាគច្រើនសុទ្ធតែពឹងផ្អែកទៅលើផ្នែកទីផ្សារ។ ផ្នែកទីផ្សារដើតួរយ៉ាងសំខាន់ក្នុងការលើកតម្ដើងឈ្មោះរបស់ក្រុមហ៊ុន តាមរយៈការធ្វើយុទ្ធសាស្រ្ដផ្សព្វផ្សាយដើម្បីទាក់ទាញ និង បង្ហាញផលិតផលឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន។ ទោះបីជាក្រុមហ៊ុនមួយមានផលិតផលល្អយ៉ាងណាក៏ដោយប៉ុន្ដែបើអ្នកមិនចេះអួតឬបង្ហាញផលិតផលរបស់ខ្លួនទេប្រៀបដូចជាអ្នកមានផលិតផលឬសេវាកម្មបង្កើតឡើងប្រើសម្រាប់តែខ្លួនអ្នកតែប៉ុនោះ។

បើសិនជាគ្មានការធ្វើទីផ្សារគ្មានអ្នកណាអាចដឹងថាកំពុងធ្វើជំនួញពីអ្វីនោះទេ ផ្នែកលក់របស់ក្រុមហ៊ុនអាចនឹងធ្លាក់ចុះ ហើយក្រុមហ៊ុនអាចនឹងប្រឈមមុននឹងការបិទទ្វារ។

ផ្នែកលក់ ចំពោះផ្នែកលក់វិញការលក់គឺដើរតួរនាទីយ៉ាងសំខាន់ក្នុងអាជីវកម្មមិនថាអាជីវកម្មមួយនោះតូចឬធំនោះទេ។ គ្រប់អាជីវកម្មទាំងអស់សុទ្ធតែត្រូវការការលក់ដើម្បីបង្កើតចំនូលសម្រាប់អាជីវកម្មមួយនោះ។ អ្នកអាចបង្កើតផលិតផលបានច្រើនទៅតាមអ្វីដែលអាចធ្វើបានប៉ុន្ដែបើបង្កើតហើយអ្នកមិនបានលក់វាចេញក្រុមហ៊ុនរបស់បា្រកដជាត្រូវបិទទា្វរជាក់ជាមិនខាង។

ដូចនេះហើយមិនថាស្ថាប័នណាមួយឡើយផ្នែកលក់ពិតជាផ្ដល់សារៈសំខាន់នៅក្នុងភាពជោគជ័យរបស់អាជីវកម្ម។ តួនាទីដ៏សំខាន់នៃការលក់មួយនេះគឺដើម្បីភ្ជាប់គម្លាតរវាងតម្រូវការអិតិថិជនរវាងផលិតផលនិងសេវាកម្មរបស់អាជីវកម្មមួយ។ មួយវិញទៀតការលក់គឺជាយុទ្ធសាស្រ្ដផ្សព្វផ្សាយផលិតផល ឬសេវាកម្មទៅកាន់អតិថិជន ឬអ្នកទិញ។

ការលក់វាមានច្រើនរបៀបដូចជា ការលក់ដោយជួបសំណេះសំណាលផ្ទាល់ ការលក់តាមរយៈទូរស័ព្ទ។ ផ្នែកលក់មានឥទ្ធិពលខ្លាំងដើម្បីធ្វើឲ្យអតិថិជនឬ អ្នកទិញចាប់អារម្មណ៍ចង់ទិញផលិតផលរបស់ខ្លួន។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយការលក់ចំពោះអាជីវកម្មគឺជាផ្នែកដែលមិនខ្វះបានក្នុងវិស័យជំនួញ។ សរុបមកវិញគ្រប់អាជីវកម្មតូច ធំទាំងអស់សុទ្ធតែត្រូវការផ្នែកទីផ្សារ និង ការលក់ជាចាំបាច់។ ផ្នែកទាំងពីរនេះគឺជាចរន្ដឈាមក្នុងអាជីវកម្មដែលអាចធ្វើឲ្យអាជីវកម្មមួយជោគជ័យទៅបាន។ ធ្វើទីផ្សារដើម្បីឲ្យអតិថិជនដឹងពីសេវាកម្ម ឬ ផលិតផលរបស់អ្នកឲ្យកាន់តែច្បាស់។

ការលក់ជាការបង្កើតចំណូលសម្រាប់អាជីវកម្ម។បើអាជីវកម្មមួយបង្កើតឡើងដោយមិនមានផ្នែកទាំងនេះទេអាយុរបស់អាជីវកម្មនោះមិនបានស្ថិតសេ្ថរយូរអង្វែងឡើយ៕

X
5s